ជីវិតកម្សាន្ដ
កូនស្រីអតីតតារាសម្តែងល្បីឈ្មោះម្នាក់ កើតមហារីកខួរក្បាលប្រភេទថ្មី
ទស្សនិកជននិងអ្នកគាំទ្របានសម្តែងក្តីរន្ធត់ចិត្តអាណិតគ្រប់គ្នា បន្ទាប់មានដំណឹងថាកូនស្រីរបស់អតីតតារាសម្តែងល្បីឈ្មោះនាអំឡុងឆ្នាំ១៩៩៨ គឺអ្នកស្រី ច័ន្ទ ជាលីដា បច្ចុប្បន្នកំពុងចូលសង្គ្រោះបន្ទាន់នៅមន្ទីពេទ្យ ដោយសារជំងឺមហារីកខួរក្បាលប្រភេទថ្មី។ នេះបើយោងតាមការបញ្ជាក់ពីអ្នកស្រីច័ន្ទ ជាលីដា ដែលត្រូវជាម្តាយ។

ក្រោយពេលតារាសម្ដែងជើងចា ស់អ្នកស្រី ច័ន្ទ ជាលីដា បានប្រកាសពីដំណឹងដ៏ភ្ញាក់ផ្អើលនិងកើតទុក្ខព្រួយបារម្ភចំពោះកូនស្រីបណ្តូលចិត្ត ដែលកំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យដោយសារជំងឺមហារីកខួរក្បាលប្រភេទថ្មី មានអ្នកគាំទ្រមិត្តភក្តិសិល្ប:ជាច្រើនបានសម្តែងការអាណិត និងផ្ញើសារជូនពរព្រមទាំងលើកទឹកចិត្តឲ្យកូនស្រីតារាសម្តែងរូបនេះឆាប់ជាសះស្បើយពីជំងឺកាចសាហាវមួយនេះគ្រប់គ្នា។

បើតាមការរៀបរាប់របស់អ្នកស្រី ច័ន្ទ ជាលីដា បានបញ្ជាក់ថា «កូនម្ដាយតើអោយម្ដាយជួយកូនរបៀប ណាទៅ អ្វីដែលម្ដាយមិនចង់ជួបវាបានធ្លាក់មកលើកូនស្រីម្ដាយខ្ញុំហើយ បងប្អូនអើយឥឡូវនេះពេទ្យអោយចម្លើយថាកូនខ្ញុំកើតមហារីកខួរក្បាលប្រភេទថ្មីដែលពួកគេមិនដែលជួបពីមុនមក។ព្រះអើយជួ យកូនខ្ញុំផងកូនខ្ញុំនាងនៅក្មេងណាស់»។
អតីតតារាសម្តែងរូបនេះបន្តថា កូនស្រីរបស់គាត់ដែលមានអាយុទើបតែ ១៤ ឆ្នាំគឺបានជួបរឿងដ៏មិននឹកស្មានដល់នេះកាលពីអំឡុងម៉ោង ១និង៣០នាទី ថ្ងៃទី១១ ខែកញ្ញាកន្លងទៅ។ អ្នកស្រីនិយាយទាំងសោកសៅថា គិតទៅគ្មានអ្វីទៀងទាត់ទេមិនថាចាស់ឬក្មេងថ្ងៃអាទិត្យទី១១.០៩.២០២២ ម៉ោង៨ព្រឹក កូនស្រីមាសម្ដាយលេងស្ពតម៉ោង ១និង៣០នាទីរសៀល។ ក្នុងថ្ងៃតែមួយកូនចូលមន្ទីពេទ្យសង្គោះជាបន្ទាន់ ហើយក៏តម្រូវត្រូវវះកាត់ខួរក្បាលដើម្បីយកដុំឈាម ដែលនៅក្នុងខួរក្បាលមិនដឹងវាមានតាំងពីអង្កាល។


អ្នកស្រី ច័ន្ទ ជាលីដា បន្ថែមនៅក្នុងការឡាយទៀតថា ក្រោយពេលការវះកាត់ចោះខួរក្បាល ដើម្បីយកដុំឈាមដែលក្រុមគ្រូពេទ្យបញ្ជាក់ថាជាជំងឺមហារីកខួរក្បាលប្រភេទថ្មី បច្ចុប្បន្នខាងគ្រូពេទ្យជំនាញកំពុងយកចិត្តទុកដាក់ក្នុងការជួយសង្រ្គោះយ៉ាងយកចិត្តទុកដាក់នាមន្ទីពេទ្យប្រទេសអូស្រ្តាលី។
សូមបញ្ជាក់ថា អ្នកស្រី ច័ន្ទ ជាលីដា គឺជាអតីតតារាសម្ដែងស្រីឈ្មោះម្នាក់ក្នុងឆ្នាំ១៩៩៨ ដែលអ្នកស្រីក្តាប់បានតំណែងជាតួឯកក្នុងភាពយន្តខ្មែររឿង «រាត្រីមួយក្រោយសង្គ្រាម» ដឹកនាំសម្ដែងដោយលោក ប៉ាន់ រិទ្ធី។ កាលនោះអ្នកស្រីគឺទទួលបានការគាំទ្រខ្លាំងពីសំណាក់ទស្សនិកជនគ្រប់មជ្ឈដ្ឋាន តែក្រោយមកអ្នកស្រីក៏បានបាត់វត្តមានពីវិថីមួយនេះដោ យបច្ចុប្បន្នកំពុងរស់នៅលើទឹកដីប្រទេសអូស្ត្រាលីជាមួយនឹងក្រុមគ្រួសារ៕
អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១២ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២២ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា២១ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


