Connect with us

ជីវិតកម្សាន្ដ

នាយ ចឺម ទម្លាយ​ប្រវត្តិ​ជូរចត់​ខំប្រឹង​ឡើង​ឆាក​រាល់ថ្ងៃ​ ដើម្បី​បំពេញ​បំណង​ជូន​ម្តាយ​និង​បងស្រី​

បានផុស

នៅ

​តារាចម្រៀង​និង​ជា​អតីត​តារា​កំប្លែង​វ័យក្មេង​នាយ ចឺម​ ក្រោយពេល​នៃ​ភាពជោគជ័យ​លើ​វិថី​សិល្បៈ​បច្ចុប្បន្ន​នោះ ​កាលពី​គ្រាកន្លងមក ​តារាចម្រៀង​រូបនេះ​គឺ​មិន​ខុសពី​តារា​ប្រុស​-ស្រី​ឯទៀត​នោះទេ​ពោល ​ក៏​ធ្លាប់​ឆ្លងកាត់​នូវ​ប្រវត្តិ​ជូរចត់​មួយចំនួន​ផងដែរ​ ទម្រាំ​ហែល​ឆ្លង​និង​ប្រើ​ជីវិត​ហ៊ឺហារ​ដូច​សព្វថ្ងៃ​​នេះ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ផ្អែក​តាម​ការរៀបរាប់​ភ្ជាប់​នឹង​សាច់រឿង​កម្សត់​របស់ខ្លួន​នា​អំឡុងពេល​បង្ហាញ​វត្តមាន​ចូលរួម​ក្នុង​កម្ម វិធី​មួយ​ តារាចម្រៀង​មាន​ដើមកំណើត​មកពី​ទឹកដី​ខេត្តកំពង់ស្ពឺ​ នាយ ចឺម​ បានលើកឡើង​ពី​ជីវិត​តស៊ូ​ដ៏​ជូរចត់​មួយចំនួន​ដែល​ខំប្រឹង​ដើរ​ច្រៀង​ដើម្បី​បំពេញ​បំណង​ជូន​ដល់​អ្នកមានគុណ​(​ឪពុក​-ម្តាយ​)​និង​បងស្រី​របស់ខ្លួន​ស្ទើរ​រក​ពេល​សម្រាក​គ្មាន ​រហូត​ធ្វើ​ឲ្យ​មហាជន​សម្តែង​ការ​ណិ​ត​ហើយ​សរសើរ​ទឹក ចិត្ត​ជា​កូន​ក​ត្ត​ញ៉ូ​គ្រប់គ្នា​។​

​នាយ ចឺម​ បាន​និយាយប្រាប់​ទាំង​ទឹកភ្នែក​ហូរ​ហាម​ថា​ កាលពី​គ្រាកន្លងមក​ខ្លួន​ធ្លាប់​ឆ្លងកាត់​នូវ​រឿង រ៉ាវ​លំបាក​មួយចំនួន​ទម្រាំ​ឈាន​ជើង​ជោគជ័យ​លើ​វិថី​សិល្បៈ​ដល់ពេល​បច្ចុប្បន្ននេះ​។​ ម្យ៉ាងទៀត​នៅ ពេល​ឆ្លើយ​ទៅនឹង​សំនួរ​ជុំវិញ​ការសន្យា​ជាមួយ​អ្នក​ម្ដាយ​ភ្លាមៗ​នោះ នាយ​ចឺម​ បានបញ្ជាក់​ទាំង​ទឹក ភ្នែករ​លឹ​ងរ​លោង​ទៀតថា ​ខ្លួន​ជា​ក្មេង​ម្នាក់​ដែល​សន្យា​ហើយ​ត្រូវតែ​ធ្វើ​ឲ្យ​បាន​ ដោយ​​ធ្លាប់​សន្យា​ជា មួយ​ម្ដាយ​ថា ​នឹង​សង​ផ្ទះមួយ​ជូន​សម្រាប់​គាត់​ទាំង​ដែល​ពេលនោះ​ ខ្លួន​ពុំទាន់​មាន​អ្វី​ទាំងអស់​។​

​តារាចម្រៀង ចឺម​ បាន​បន្តថា ​បន្ទាប់ពី​ខ្លួន​បាន​សន្យា​ជាមួយ​អ្នក​ម្តាយ​ គឺ​ចាប់តាំងពី​គ្រា​នោះមក​នាយ​បាន​ខិតខំ​ប្រឹង​ខ្លាំងណាស់​ដើម្បី​ចេញ​ច្រៀង​រកប្រាក់​ចំណូល​ស​ម្រេច​ក្តី​បំណង​ជូន​អ្នក​ម្តាយ​តាម​អ្វី ដែល​បាន​សន្យា​ចំពោះមុខ​គាត់​។​ នាយ​ថា​ អំឡុង​រយៈពេល​មួ​យ​ខែ​(៣០​ថ្ងៃ​)​ គឺ​ខ្លួន​រហូត​លើស​៣០​ថ្ងៃ​ក៏មាន ​ខណៈដែល​ថ្ងៃខ្លះ​ត្រូវ​ចេញ​ច្រៀង​រហូតដល់​២​ដង​ឯ​ណ្ណោះ​។​

​ចឺម បាន​បន្ត​និយាយទៀតថា ​ចំពោះ​ការឡើង​ច្រៀង​ម្ដងៗ​ គឺ​ទទួលបាន​តម្លៃ​ខ្លួន​ពី​១៥០០​ដុល្លារ​ឬ​១៦០០​ដុល្លារ​ ហើយ​នៅពេល​ទទួលបាន​លុយ​ទាំងនោះ​ គឺ​នាយ​យកទៅ​ប្រគល់ជូន​ឲ្យ​អ្នក​ម្ដាយ​ស្ទើរ តែ​ទាំងអស់ ​ពោល​គ្រាន់តែ​ទុក​ក្នុ​ង​ខ្លួ​ន​សម្រាប់​ចំណាយ​ផ្សេងៗ​ត្រឹមតែ​៥០​ឬ​១០០​ដុល្លារ​ប៉ុណ្ណោះ​។​ដូច្នេះ​បើ​អ្នក​អត់​ដឹង​ប្រហែល​គេ​គិតថា​ ខ្លួន​ដើរលេង​សប្បាយ​ចា​យលុយ តែ​ធាតុពិត​មិន​អញ្ចឹងទេ ។​

នាយ ចឺម​ បាន​បន្ថែមថា ​អ្វីៗ​ដែល​ខំប្រឹង​និង​សន្យា​ចំពោះមុខ​ម្តាយ​ទីបំផុត​ក៏​អាច​សង​វីឡារ​ធំ​មួយ​ជូន​អ្នក​ម្ដាយ​ដូច​បំណង ​តែ​ក៏​មានការ​ជំពាក់​គេ​ខ្លះ​ដែរ​ព្រោះ ​កាលពីពេល​សាងសង់ ​គឺ​ខ្លួន​រកបាន​ប៉ុន្មាន​ធ្វើ​ប៉ុណ្ណឹង​រហូត​លេច​ជា​រូបរាង​ដូច​សព្វថ្ងៃ​។​ ម្យ៉ាងទៀត​បើតាម​ពិត ​គឺ​អ្នក​ម្ដាយ​ខ្លួន​មានបំណង​ត្រឹម​សង់ផ្ទះ​តូច​ល្មម​ទេ​ តែ​នាយ​ក៏​សម្រេច​ធ្វើ​ឲ្យ​ធំ​ដើម្បី​ឲ្យ​បងស្រី​រស់នៅ​ជួយ​មើល​ថែ​ម្ដា​យ ខណៈ​នាយ​ថា​ បងស្រី​ខ្លួន​មាន​ចំណុច​ល្អ​ណាស់​ មិនដែល​ចង់បាន​អ្វី​ពី​ប្អូន​ទេ​ ហើយ​មានពេលខ្លះ​តែងតែ​លួច​យំ​នៅពេល​ឃើញ​ប្អូន​តស៊ូ​ច្រៀង​ដើម្បី​រកលុយ​ទាំ​ង​លំបាក​ជួយ​ផ្គត់ផ្គង់​គ្រួសារ​៕

អត្ថបទ ៖ ចាន់​រ៉ា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម