(មានវីដេអូ) ទ្រី សុ​ផានិត ចេញមុខ​សុំទោស​ជា​លើក​ទី​២​និង​ស្នើ​ឲ្យ ទ្រី ដា​ណា ដក​ពាក្យ​បណ្តឹង​នៅ​តុលាការ​
Connect with us
Helistar Cambodia - Helicopter Charter Services

ជីវិតកម្សាន្ដ

(មានវីដេអូ) ទ្រី សុ​ផានិត ចេញមុខ​សុំទោស​ជា​លើក​ទី​២​និង​ស្នើ​ឲ្យ ទ្រី ដា​ណា ដក​ពាក្យ​បណ្តឹង​នៅ​តុលាការ​

Published

on

​អ្នកស្រី ​ទ្រី សុ​ផានិត ដែល​ត្រូវ​បាន​គេ​ស្គាល់​គ្រប់គ្នា​ថា ជា​បងស្រី​បង្កើត​របស់​អ្នកស្រី ទ្រី ដា​ណា ក្រោយ​រង​ពាក្យ​បណ្តឹង​ទៅ​តុលាការ​ពេលនេះ​ បាន​ចេញមុខ​Live​ សុំទោស​ប្អូនស្រី​ជា​លើក​ទី​២​ និង​ស្នើ​ឲ្យ​ដក​ពាក្យ​បណ្តឹង​ ផង​ដែរ​។​

​ផ្អែក​តាម​រយៈការ​Live​វីដេអូ​សុំទោស​និង​ដឹង​អំពី​កំហុ​ស​របស់​ខ្លួន​នោះ​ អ្នកស្រី ទ្រី សុ​ផានិត បាន​រៀបរាប់​ថា​ នេះ​ជា​លើក​ទី​២​ហើយ​ ដែល​ខ្លួន​បានសម្រេច​ធ្វើការ​ឡាយ​សុំទោស​អ្នកស្រី ទ្រី ដា​ណា ដែល​ជា​ប្អូនស្រី​ជា​សាធារណៈបែបនេះ​។ ​អ្នកស្រី សុ ផានិត បាន​បញ្ជាក់​ទៅកាន់​ប្អូនស្រី​តាម​រយៈ​ការ​ឡាយ​ទៀត​ថា ​ការ​សុំ​ទោស​នេះ ​ដោយសារតែ​អ្នកស្រី​បាន​ដឹង​ពី​កំហុស​របស់​ខ្លួន​កន្លង​មក​។​

​អ្នកស្រី ទ្រី សុ​ផានិត បាន​និយាយ​ទៀត​ថា​ ចំពោះ​រឿង​សំខាន់​មួយទៀត​ ដែល​ខ្លួន​សុំ​ការយោគយល់​និង​អធ្យាស្រ័យ​ចំពោះ​ប្អូនស្រី​នោះ​ គឺ​ចង់​សុំ​ឲ្យ​ប្អូន ស្រី​អ្នកស្រី ទ្រី ដា​ណា ដក​ពាក្យបណ្តឹង​ដែល​បាន​ប្តឹង​ទៅ​តុលាការ​។ ​អ្នកស្រី​សង្ឃឹមថា​អ្នកស្រី ទ្រី ដា​ណា និង​ទទួល​ការ​សុំ​ទោស​ហើយ​ព្រម​អធ្យាស្រ័យ​នូវ​រាល់​កំហុស​ឆ្គង​កន្លងមក​។ បន្ថែម​ពី​អ្នកស្រី ទ្រី សុ​ផានិត បាន​លើកឡើង​ទៀត​ថា ​បើ​ការ​Live សុំទោស​របស់​ខ្លួន​ទាំងពីរ​លើក​នេះ​ នៅតែ​ធ្វើ​ឲ្យ​ប្អូនស្រី ​គឺ​អ្នកស្រី ទ្រី ដា​ណា មិន​ស​ប្បាយ​ចិត្ត​ទៀត​នោះ ​អ្នកស្រី​នឹង​ធ្វើ​លិខិត​សុំទោស​ជា​សាធារណៈ​មួយទៀត​ទៅកាន់ ទ្រី ដា​ណា ផងដែរ៕

សូមទស្សនាវីដេអូ

អត្ថបទ៖ ចាន់​រ៉ា

សូមចុចអាន៖ ​ដួង សុខ​គា ខកចិត្ត​ខ្លាំង ​ក្រោយ​សម្តី​ដែល​ខ្លួន​និយាយ​ចង់​ឲ្យ​សិល្បៈ​ល្អ​ បែរ​ជា​គ្មាន​តម្លៃ

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ18 mins ago

ខេត្តបាត់ដំបង​ទទួល​បាន​វ៉ាក់សាំង​កូ​វីដ​១៩​ជិត​១​ម៉ឺន​ដូ​ស​ សម្រាប់​ចាប់​ដល់​មន្ត្រី​ពេទ្យ​និង​មន្ត្រីនគរបាល

ព័ត៌មានជាតិ40 mins ago

គិត​ត្រឹម​ថ្ងៃទី​២៥​នេះ ​ខេត្ត​ព្រះសីហនុ​មាន​អ្នក​ឆ្លង​កូ​វីដ​៨​នាក់ ​និង ​យក​សំណាក​ទៅ​ធ្វើ​តេស្ត​ជាង​១៥០០​នាក់

ព័ត៌មានជាតិ2 hours ago

អតីត​យុទ្ធជន​គ្រប់​រាជធានី​ខេត្ត​បើក​នូវ​របប​សន្តិសុខ​សង្គម​ជា​លើក​ទី​២​តាម​ធានា​គារ​អេ​ស៊ី​លីដា និង​កា​ណា​ឌី​ពីថ្ងៃ​នេះ​ទៅ

ព័ត៌មានជាតិ3 hours ago

ស្ថានទូត​ខ្មែរ និង​សម្ព័ន្ធ​ហិរញ្ញវត្ថុ DGB កូរ៉េ ចុះ​អនុស្សរណៈ​យោគយល់ ដើម្បី​ជំរុញ​វិនិយោគ​បន្ថែម​នៅ​កម្ពុជា

ព័ត៌មានជាតិ3 hours ago

អាជ្ញាធរស្រុកកៀនស្វាយទុកពេលឲ្យពលរដ្ឋ៤ថ្ងៃរុះរើសំណង់រំលោភផ្លូវសាធារណៈ

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services