ជីវិតកម្សាន្ដ
បវរកញ្ញា Engfa យំសស្រាក់ ពេលនិយាយដល់រឿងខ្លួនឯង អត់ចេះភាសាអង់គ្លេស
បន្ទាប់ពី Engfa Waraha បវរកញ្ញា Miss Grand ថៃ ឆ្នាំ២០២២ បានទៅដល់ប្រទេសឥណ្ឌូនេស៊ី ដើម្បីចូលរួមកម្មវិធីប្រកួត Miss Grand International 2022 នាងមានឱកាសទទួលទានអាហារល្ងាចពិសេស ក្រោយពេលជាប់ជាបេក្ខភាពកំពូលទាំង១០ ឬ “Top 10 Pre-Arrival” ដែលបោះឆ្នោតគាំទ្រពីប្រជាជនថៃ។

ក្រោយញ៉ាំអាហាររួច គ្រប់គ្នាត្រូវបានផ្ដល់ឱកាសឱ្យនិយាយពីចំណាប់របស់ខ្លួនប៉ុន្មាននាទី ដែលពេលនោះ Engfa បាននិយាយពីទេពកោលសល្យរបស់នាង ហើយក៏រំឭកដល់ការនិយាយភាសាអង់គ្លេស ស្រាប់តែនាងយំសស្រាក់តែម្ដង។

បវរកញ្ញា Engfa ប្រាប់ថា នាងជាមនុស្សមានទេពកោសល្យខាងចម្រៀងតាំងពីកុមារភាព ហើយនាងសុបិនចង់ក្លាយជាតារាចម្រៀងមួយរូប ព្រមទាំងចង់ក្លាយជាបវរកញ្ញាផងដែរ។ យ៉ាងណាមិញសម្រាប់ក្ដីស្រមៃជាបវរកញ្ញា នាងគ្មានភាពជឿជាក់គ្រប់គ្រាន់ឡើយ ហើយវាមិនមែនដោយសារសម្រស់នោះទេ ប៉ុន្តែដោយសារភាសាអង់គ្លេសរបស់នាងមិនល្អ។

ទោះយ៉ាងណា បវរកញ្ញាវ័យ ២៤ឆ្នាំរូបនេះបានផ្លាស់ប្តូរការគំនិត ដោយព្យាយាមគិតវិជ្ជមានថាខ្លួនអាចធ្វើបាន រហូតដល់ថ្ងៃដែលនាងចូលប្រឡង Miss Grand Thailand នាងក៏អាចដណ្ដើមជយលាភីលើបេក្ខភាពបវរកញ្ញាជាច្រើនរូបទៀត។

និយាយដល់ត្រឹមណេះ Engfa ស្រាប់តែយំខ្លាំងៗ សម្រួលអារម្មណ៍បន្តិចទើបនាងបន្តអរគុណបវរកញ្ញាមកពីបណ្ដាប្រទេសផ្សេងៗដែលតែងតែលើកទឹកចិត្តនាង និងប្រាប់នាងកុំឱ្យបារម្ភ ព្រោះអាចនិយាយភាសាអង់គ្លេសបាន ហើយទីបំផុតនាងក៏ព្យាយាមនិយាយជាមួយពួកគេ បើទោះបីជារដាក់រដុបបន្តិច តែនាងមានមោទកភាពលើខ្លួនឯង៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ មុនទៅប្រកួតលើឆាកអន្តរជាតិ បវរកញ្ញា Engfa ឈ្នះពានរង្វាន់ពិសេសមួយ
ចុចអាន៖ មិនធ្លាប់មានក្នុងវិស័យម៉ូដ ប្រើស្ព្រៃយ៍បាញ់លើរាងកាយ បង្កើតជារ៉ូបយ៉ាងស្រស់ស្អាត (មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


