ខាន់ ជេមស៍ រំភើប​ស្ទើរ​ហោះ ព្រោះរឿង​មួយ​ – Kampuchea Thmey Daily
Connect with us
Helistar Cambodia - Helicopter Charter Services

ជីវិតកម្សាន្ដ

ខាន់ ជេមស៍ រំភើប​ស្ទើរ​ហោះ ព្រោះរឿង​មួយ​

Published

on

តារាចម្រៀង​លោក ខាន់ ជេមស៍ បាន​ស្រក់ទឹកភ្នែក​ព្រោះក្ដីរំភើប​យ៉ាងក្រៃលែង ក្រោយទទួលបាន​នូវការផ្ដល់​មហា​កិត្តិយសពីសំណាក់​ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដោយ​សម្ដេច​ធ្វើការ​ Share វីដេអូ​នៃការ​ Live លក់​ធុងបាសរបស់តារាចម្រៀង​ផលិតកម្ម​សាន់ដេ​រូបនេះ​កាលពីយប់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០។

សម្ដេចតេជោបានធ្វើការចុច Share នោះ ខាន់ ជេមស៍ ពុំទាន់បានដឹងនោះឡើយ ក្រោយ​ដឹង​ភ្លាមលោក​ក៏បាន​ច្រៀងចម្រៀងមួយបទមានចំណងជើងថា «ស្ពានសាងស្នេហ៍» ជូន សម្ដេចតេជោ សណ្ដាប់ និងទស្សនាភ្លាមៗ។

អ្វី​ដែល ខាន់ ជេមស៍ ភ្ញាក់ផ្អើលនោះ​ត្រូវបាន សម្ដេចតេជោ ធ្វើការ​ខមិន​​ធ្វើឲ្យលោកស្រក់ទឹកភ្នែកថា ៖ «អរគុណកូនដែលបា​ន​ច្រៀងបទពុក»។ សម្ដេចតេជោ ក៏បាន​ខមិនទៀតថា៖ «​ជូន​ពរកូន​មានជោគជ័យ»។

ក្រោយបញ្ចប់ការ Live ភ្លាមៗលោក ខាន់ ជេមស៍ សបានថ្លែងឲ្យ​ថា លោកពិត​ជារំភើបណាស់រំភើប​ដល់​ហូរ​ទឹកភ្នែក។ លោកបានចាត់ទុកថ្ងៃនោះ​ជាថ្ងៃដែលជោគជ័យបំផុតក្នុងជីវិតរបស់លោក​ធំ បំផុត​លើសអ្វីៗទាំងអស់។”កូនពិតជាមានមហាកិត្តិយសខ្លាំងណាស់!!!ដែលកាល​ពីយប់​មិញ​(សម្ដេចពុក:pray:)ដែលបានចូលcomment និងshare នូវវីដេអូរបស់កូន:pray::pray: កូនសូមគោរព​ជូនពរសម្ដេចពុក​និង​សម្ដេចម៉ែ:pray::pray: សូមប្រកបដោយសុខភាពល្អបរិបូរណ៌.!! កម្លាំងខ្លាំងក្លាបញ្ញាឈ្លាសវៃ:pray: ជន្មាយុ​យឺនយូរដើម្បីនៅជាម្លប់ដ៏ត្រជាក់របស់ប្រទេសកម្ពុជា និង​ប្រជាពលរដ្ឋខ្មែរ​គ្រប់រូបសូម​គោរពអរគុណ​សម្តេច​ពុក:pray:​អរគុណសន្តិភាព។”៕

អត្ថបទ៖ចាន់រ៉ា

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ53 seconds ago

ពលរដ្ឋ​ខ្មែរ ២២ នាក់​ មាន​ទាំងកុមារ ៣ នាក់ផង វិល​មក​ដល់​កម្ពុជា​ តាមជើង​យន្តហោះ​ពិសេស

ព័ត៌មានអន្ដរជាតិ5 mins ago

អ្នកវិទ្យាសាស្ត្រប្រាប់មូលហេតុដែល វីរុសកូរ៉ូណាបំប្លែងខ្លួន ឆ្លងខ្លាំងជាងកូវីដ

ព័ត៌មានជាតិ8 hours ago

ថ្ងៃស្អែក​សូម​គ្រួសារ​ក្រីក្រ​និង​ជន​ងាយ​រងគ្រោះ​ដែលមាន​ប័ណ្ណ​សមធម៌ អញ្ជើញ​ទៅ​បើកប្រាក់​ឧបត្ថម្ភ​ទាំងអស់គ្នា

ព័ត៌មានជាតិ9 hours ago

លំអិត​ទីតាំង​ដែល​ត្រូវ​ជាប់​ពាក់ព័ន្ធនឹង​ព្រឹត្តិការណ៍​សហគមន៍២០កុម្ភៈ​ ចំនួន៦២កន្លែង​

ព័ត៌មានជាតិ10 hours ago

បន្ទាន់!! រក​ឃើញ​ទីតាំង​ពាក់​ព័ន្ធនឹង​ព្រឹត្តិការណ៍​សហគមន៍​២០កុម្ភៈ រហូតដល់​៦២កន្លែង​ឯណោះ

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services