ជីវិតកម្សាន្ដ
អឿន ម៉ូលីកា ប្រកាសក្ស័យធន ក្រោយកូនតុងទីន បោក និងរត់ចោល
តារាចម្រៀង និងជាមេតុងទីនដ៏ល្បីឈ្មោះអ្នកនាង អឿន ម៉ូលីកា មួយរយៈចុងក្រោយនេះ ហាក់ជួបរឿងរ៉ាវផ្ទួនៗគ្នាតែម្ដង ពោលគឺអស់ពីបញ្ហាមួយចូលដល់មួយទៀត។ ខណៈមុននេះ នាងបានប្រកាសពីដំណឹងដ៏ភ្ញាក់ផ្អើល គឺការក្ស័យធន ក្រោយកូនតុងទីនបោក និងរត់ចោល។

ជុំវិញបញ្ហានេះក៏ត្រូវបានសាមីខ្លួន ម៉ូលីកា រៀបរាប់ជាសាធារណៈថា ទោះកូនរត់ កូនបោក កូនបន្លំ កូនមិនមានទំនួលខុសត្រូវសងលុយខ្ញុំមកវិញ ខ្ញុំនៅតែនិយាយពាក្យដដែលថា នឹងនៅរកលុយសងកូនៗរងគ្រោះទាំងអស់មិនឲ្យបាត់សូម្បី ១ ដុល្លារឡើយ ខ្ញុំសុខចិត្តលក់ឡានលក់របស់របរសងទាល់តែអស់ ហើយនៅថាខ្ញុំបោកទៀតមែនទេ ហើយខ្ញុំមិនសុំអ្វីច្រើនពីបងប្អូនឡើយ សុំត្រឹមទុកពេលឲ្យខ្ញុំរកពីចំណុចសូន្យមកវិញ ដើម្បីសងបងប្អូនដែលមិនទាន់បានលុយ ហើយបងប្អូនអាចមកធ្វើឯកសារបានដើម្បីទំនុកចិត្ត។

អ្នកនាង អឿន ម៉ូលីកា បានបន្តទៀតថា មនុស្សណាដែលចង់បានជីវិតធ្លាក់មកដល់ចំណុចនឹង គឺគ្មានទេ មនុស្សណាដែលចង់ឲ្យគេបោក មនុស្សណាដែលខំសាងកេរ្តិ៍ឈ្មោះបានដល់ចំណុចនេះហើយ ក៏ត្រូវមកក្លាយជាបែបនេះ គ្មាននរណាចង់បានជីវិតបែបនេះទេ គ្មាននរណាចង់ខុសទេ អ៊ីចឹងសូមបងប្អូនអនុគ្រោះឈប់បន្តការជេរ ការវាយប្រហារ ការផុសចំពោះរូបខ្ញុំទៀតផងចុះ។ ខ្ញុំក្ស័យធននិងតុងទីននឹងអស់ហើយ ហើយមិនបានបោកបងប្អូនណាទេ បើមិនជឿ អាចមកឆែកកុង ABA និងឆែកមើលបានថា ខ្ញុំសល់អីខ្លះនៅពេលនេះ បាត់បង់អ្វីខ្លះនៅពេលនេះ។

តារាស្រីរូបនេះលើកឡើងដោយអះអាងថា នាងក៏ជាជនរងគ្រោះម្នាក់ដែរ ក្នុងនោះនាងសង្កត់ធ្ងន់ដូច្នេះថា សួរថាលុយបាត់ទៅណាអស់ គឺលុយកូនដេញហើយរត់មិនបង់ កូនបន្លំABA edit ABA ហើយនាងនឹងមិនឲ្យពួកគេរួចខ្លួនដែរ ព្រោះនាងនឹងចាត់ការតាមច្បាប់ទារពួកគេឲ្យបាន ឲ្យអស់ ដើម្បីបានលុយមកឲ្យកូនតុងទីនលឿន។

ខ្ញុំសូមទោសកូនតុងទីនទាំងអស់ ដែលខ្ញុំមានការធ្វេសប្រហែសខ្លាំងក្នុងការគ្រប់គ្រងខ្សែតុងទីនមួយរយៈក្រោយនេះ។ ម៉ូលីកា បន្ថែម៕
អត្ថបទ ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


