ជីវិតកម្សាន្ដ
ប៊ុត សីហា ប៉ះអតីតសង្សារនាយ ចឺម ផ្អើលអ្នកគាំទ្រ
ថ្មីៗនេះអ្នកគាំទ្រមានការភ្ញាក់ផ្អើលក្រោយឃើញតារាចម្រៀងលោក ប៊ុត សីហា បានជ្រើសយកអ្នកមេម៉ាយសាច់សខ្ចី សេង សុខឃីម ដែលជាអតីតសង្សាររបស់នាយ ចឺម ដើម្បីរួមសម្ដែងចម្រៀងក្នុងបទមួយ។ មិនតែប៉ុណ្ណោះ ក៏មានឈុត ប៊ុត សីហា ឱបថើបអ្នកនាង សេង សុខឃីម ទៀតផង។

រូបភាព នៃការសម្ដែងបទចម្រៀងនេះដែរ ក៏មានការចាប់អារម្មណ៍ផងដែរ ដោយសារតែអ្នកនាង សេង សុឃីម បែរងាកមកចាប់ដៃគូជាមួយលោក ប៊ុត សីហា ដែលទើបមានទីផ្សារសិល្បៈឡើងវិញ។ ប៉ុន្តែទោះបីយ៉ាងណាគេយល់ថា ប៊ុត សីហា នឹងមិនហ៊ានសុំអ្នកមេម៉ាយសាច់សខ្ចីរូបនេះស្អំរបួសបេះដូងឡើយ ព្រោះថា សីហា ក៏មានគូដណ្ដឹងថ្មីទៀតហើយ ក្រោយពីលោកលែងលះជាមួយអតីតភរិយាអ្នកនាង ឃុន ស្រីនាង ហើយមកភ្ជាប់ពាក្យជាមួយនារីម្នាក់កាលពីថ្ងៃទី ១៧ ខែតុលាកន្លងទៅ។

ចំពោះលោក ប៊ុត សីហា សម្រាប់ការហៅតួស្រីសាច់ខ្ចីដូចពងមាន់បកអ្នកនាង សុខឃីម មកថតMV នាពេលនេះបញ្ជាក់ថា បទចម្រៀងលោកមិនមែនផលិតលំៗនោះទេ ប្រហែលជាតារារូបនេះចង់ប្រជែងទីផ្សារចម្រៀងឡើងវិញមុនពេលរៀបការប្រពន្ធថ្មី ខណៈ Fan របស់សីហា បានលើកឡើងថា រឿងចាំបាច់ដែលម្ចាស់ពានលំដាប់ពិភពលោកនេះត្រូវធ្វើនោះគឺការសាងកេរ្តិ៍ឈ្មោះឡើងវិញ។

គួររម្លឹកថា កន្លងមកគេសង្កេតឃើញទីផ្សារសិល្បៈរបស់តារាចម្រៀង និងជាម្ចាស់ពាន The Voice Cambodia រដូវកាលទី ១ លោក ប៊ុត សីហា បានធ្លាក់ចុះជាខ្លាំង បន្ទាប់ពីមានរឿងអាស្រូវជាបន្តបន្ទាប់។ ម្យ៉ាងកាលនោះ ខ្សែជីវិតរបស់ ប៊ុត សីហា ពោរពេញដោយរឿងរ៉ាវចាក់ស្រេះជាច្រើន។ ប៉ុន្តែថ្មីៗនេះ លោកក៏បានបង្ហាញវត្តមានជាថ្មីជាមួយក្ដីសង្ឃឹមលើវិថីសិល្បៈបច្ចុប្បន្ន៕
អត្ថបទ ៖ ចាន់រ៉ា





-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


