ជីវិតកម្សាន្ដ
ទុក្ខជាន់លើទុក្ខ! សឿ សុធារ៉ា ចូលសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាលពីយប់មិញ
តារាសម្ដែង សឿ សុធារ៉ា ក្រោយអ្នកម្ដាយជាទីស្រឡាញ់ចែកឋានទៅគេសង្កេតឃើញថានាងហាក់មានស្មារតីមិនប្រក្រតី នោះឡើយ ហើយបានទៅរស់ដោយស្ងប់ស្ងាត់នៅក្នុងវត្តដើម្បីកាន់ទុក្ខអ្នកម្តាយ។ ម្យ៉ាងទៀតអ្វីដែលគេអាណិតថែមទៀតនោះ គឺពេលនេះ សឿ សុធារ៉ា មានសុខភាពមិនល្អ និងត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

ផ្អែកតាមទំព័រហ្វេសប៊ុកឈ្មោះថា «កណ្ណិកាសាឡនសាខាទី១» បានបង្ហោះវីដេអូបង្ហាញទិដ្ឋភាពដែលអ្នកនាង សឿ សុធារ៉ា កំពុងដេកនៅលើគ្រែពេទ្យ ដោយរៀបរាប់ថា កាលពីវេលាម៉ោងប្រហែល១១យប់មិញ សឿ សុធារ៉ា ត្រូវបានបញ្ជូនមកសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែតទាំងយប់ដោយសារតែមានអាការៈវៀចថ្គាម។
តាមរយ:ដំណឹងនេះបានធ្វើឲ្យអ្នកគាំទ្រ និងសិល្បករ-សិល្បការិនីរួមអាជីពជាច្រើនបានសម្តែងក្តីអាណិតហើយជូនពរឲ្យតារាស្រីអ្នកនាង សឿ សុធារ៉ា ឆាប់ជាសះស្បើយពីជំងឺដើម្បីវិលរកការងារសិល្ប: និងមើលថែកូនជាទីស្រលាញ់របស់នាងផងដែរ។

ជាការកត់សម្គាល់អំឡុងមួយរយ:ចុងក្រោយនេះអ្នកគាំទ្រសង្កេតឃើញស្ថានភាពផ្លូវចិត្តរបស់តារាសម្តែងអ្នកនាង សឿ សុធារ៉ា បានជួបរឿងរ៉ាវចាក់ស្រេសជាច្រើនរហូតធ្វើឲ្យកើតមានវបត្តិផ្លូវចិត្តកាន់តែធ្ងន់ធ្ងរ ពោលគឺចាប់តាំងពីធ្លាយដំណឹងជំពាក់បំណុលរឿងលេងតុងទីន និងក្រោយមកទៀតដំណឹងបែកបាក់ស្វាមី ខណ:ថ្មីៗនេះអ្នកម្តាយក៏បានទទួលមរណភាពទៅចោលទៀតនោះ៕
អត្ថបទ៖ ចាន់រ៉ា


-
កីឡា២ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម១ សប្តាហ៍ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៤ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


