Connect with us

ជីវិតកម្សាន្ដ

ម្ដាយចែកឋានជិត ២ ខែ ! សឿ សុធារ៉ា ទម្លាយការឈឺចាប់រយៈពេល ១១ ខែ មិនបានជួបមុខអ្នកម្ដាយ

បានផុស

នៅ

បន្ទាប់ពី​អ្នក​ម្ដាយ​ជាទី​ស្រឡាញ់​បាន​ចែកឋាន​ទៅ​រយៈពេល​ជិត ២ ខែ​កន្លង​ទៅ​នេះ តារា​សម្ដែង សឿ សុធារ៉ា គេ​សង្កេត​ឃើញ​ថា នាង​ហាក់​នៅ​មាន​ស្មារតី​មិន​ប្រក្រតី​នោះ​ឡើយ ហើយ​បាន​ទៅ​រស់​ដោយ​ស្ងប់ស្ងាត់​នៅ​ក្នុង​វត្ត​ដើម្បី​កាន់ទុក្ខ​អ្នក​ម្ដាយ។ ម្យ៉ាងទៀត​អ្វី​ដែល​គេ​អាណិត​ថែមទៀត​នោះ គឺ​អ្នកនាង សឿ សុធា​រ៉ា ក៏​មាន​សុខភាព​មិនល្អ​ទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នក​ម្តាយ​តារា​ស្រី​អ្នកនាង សឿ សុធារ៉ា បាន​ទទួល​មរណភាព​កាលពី​អំឡុង​ចុងខែ​តុលា ឆ្នាំ ២០២២ ខណៈ​ដំណឹង​មរណទុក្ខ​នេះ​ដែរ គេ​ឃើញ​មាន​អ្នក​គាំទ្រ និង​ទស្សនិកជន ព្រមទាំង​អ្នក​សិល្បៈ​ជា​ច្រើន​បាន​សម្ដែង​ការ​ចូលរួម​រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ និង​សោកសៅ​នេះ​ជាមួយ​តារា​សម្ដែង​អ្នកនាង សឿ សុធារ៉ា និង​ក្រុម​គ្រួសារ​ផង​ដែរ។

ដោយឡែក​នៅ​ថ្ងៃ​ទី ១៩ ខែ​ធ្នូ ឆ្នាំ ២០២២ នេះ ពោល​គឺ​បន្ទាប់ពី​ការ​ប្រកាស​កាត់បន្ថយ​ថ្ងៃ​កាន់ទុក្ខ​ជូន​អ្នក​ម្ដាយ​ជាទី​ស្រលាញ់​ពី ១០០ ថ្ងៃ មក​សល់​ត្រឹម ៤៩ ថ្ងៃ​នោះ តារា​សម្តែង​អ្នកនាង សឿ សុធារ៉ា ក៏បាន​បង្ហោះ​រូបថត និង​វីដេអូ​ជាច្រើន​ឃ្លីប ហើយ​ពោល​ពាក្យ​ទៅកាន់​អ្នក​ម្ដាយ​ថា ម៉ែ​ការ​របូត​ម៉ែ​ពី​ដៃ​កូន កូន​មិន​អាច​បំភ្លេច​បានទេ។ រយៈពេល ១១ ខែ ដែល​កូន​មិន​បាន​ជួប​មុខ​ម៉ែ ទុក​ថា​ជួប​ជា​ដង្ហើម​ចុង​ក្រោយ​រវាង​ម្តាយ​កូន។

តារា​សម្តែង​អ្នកនាង សឿ សុធារ៉ា បាន​និយាយ​បន្ថែម​ទៀត​ថា ម៉ែ​យំ​នឹក​មុខ​កូន កូន​បារម្ភ​ឈឺចាប់​នឹក​ម្តាយ តែ​ចាត់​ទុក​ជា​កម្ម​របស់​យើង​ម៉ែ សូម​បងប្អូន​ទាំងអស់​គ្នា និង​ពូ​មីង​ដែល​នៅ​មាន​ម្តាយ សូម​ជ្រះថ្លា​ធ្វើ​សេចក្ដី​ល្អ​ចំពោះ​ឪពុកម្ដាយ​ជា​រៀងរាល់ថ្ងៃ កូន​យុង​ចិត្ត​ណាស់​ម៉ែ។

ជា​ការ​កត់​សម្គាល់​អំឡុង​មួយ​រយៈ​ចុង​ក្រោយ​នេះ អ្នកគាំទ្រ​សង្កេត​ឃើញ​ស្ថានភាព​ផ្លូវចិត្ត​របស់​តារា​សម្ដែង​អ្នកនាង សឿ សុធារ៉ា បាន​ជួប​រឿងរ៉ាវ​ចាក់ស្រេះ​ជាច្រើន រហូត​ធ្វើ​ឲ្យ​កើតមាន​វិបត្តិ​ផ្លូវចិត្ត​កាន់តែ​ធ្ងន់ធ្ងរ ពោល​គឺ​ចាប់​តាំងពី​ធ្លាយ​ដំណឹង​ជំពាក់​បំណុល​រឿង​លេង​តុងទីន និង​ក្រោយ​មកទៀត​ដំណឹង​បែកបាក់​ស្វាមី ខណៈ​ថ្មីៗ​នេះ អ្នក​ម្តាយ​ក៏បាន​ទទួលមរណភាព​ទៅ​ចោល​ទៀត​នោះ៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៩ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២៤ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១២ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម