ជីវិតកម្សាន្ដ
Song JoongKi និងមិត្តស្រីចុះសំបុត្រអាពាហ៍ពិពាហ៍ ខណៈនាងមានផ្ទៃពោះ ២ ខែហើយ
តារាសម្តែង Song JoongKi និងមិត្តស្រីរបស់លោក Katy Louise Saunders ទើបតែប្រកាសថា ពួកគេបានចុះសំបុត្រអាពាហ៍ពិពាហ៍ ហើយតារាសម្ដែងរូបនេះបានបន្ថែមទៀតថា ភរិយារបស់លោកកំពុងមានផ្ទៃពោះពីរខែហើយ។

នៅថ្ងៃទី ៣០ ខែ មករា តារាសម្តែង Song Joong-ki បានប្រកាសនៅលើបណ្តាញសង្គម fancafe ផ្លូវការរបស់លោកថា “ខ្ញុំបានស្បថថានឹងចំណាយជីវិតរបស់ខ្ញុំជាមួយ Katy Louise Saunders ដែលបាននៅក្បែរខ្ញុំ គាំទ្រខ្ញុំ យកចិត្តទុកដាក់ខ្ញុំ និងចំណាយពេលដ៏មានតម្លៃជាមួយខ្ញុំ” ។

ជាពិសេសនៅក្នុងសំបុត្រអាពាហ៌ពិពាហ៌នោះមិត្តស្រីរបស់ Song JoongKi បាននិយាយ ” តាមធម្មតា យើងមានក្តីសុបិននៃការ បង្កើតគ្រួសារដ៏មានសុភមង្គលជាមួយគ្នា យើងបានប្រឹងប្រែងយ៉ាងខ្លាំងដើម្បីរក្សាការសន្យារបស់យើងចំពោះគ្នាដោយក្តីស្មោះត្រង់ ហើយយើងបានស្វាគមន៍កូនដំបូងរបស់យើងទាំងពីរ។ ដូច្នេះថ្ងៃនេះ យើងបានចុះបញ្ជីអាពាហ៍ពិពាហ៍របស់យើងជាប្តីប្រពន្ធ ដោយផ្អែកលើសេចក្តីស្រឡាញ់ និងទំនុកចិត្តដ៏ជ្រាលជ្រៅបំផុតរបស់យើង។

ជាមួយគ្នានេះ បន្ទាប់ពីអាពាហ៌ពិពាហ៌បានចេញផ្សាយ ខាងភ្នាក់ងារផលិតកម្ម HighZium Studio របស់ Song Joong Ki បានបញ្ជាក់ពីសំបុត្ររបស់តារាសម្តែងថាជាការពិត ហើយគូស្នេហ៍គ្រោងនឹងរៀបចំពិធីមង្គលការនៅពេលអនាគតថែមទៀតផង៕
ប្រែសម្រួល ៖នាងតូច
ចុចអាន៖ក្រោយចប់កុងត្រា Park Bo Gum ហក់ចូលផលិតកម្មល្បី ពញ្ញាក់អារម្មណ៍អ្នកគាំទ្រ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


