ជីវិតកម្សាន្ដ
ក្រោយចប់កុងត្រា Park Bo Gum ហក់ចូលផលិតកម្មល្បី ពញ្ញាក់អារម្មណ៍អ្នកគាំទ្រ
បន្ទាប់ពីតារាប្រុស Park Bo Gum បានសម្រេចចិត្តមិនបន្តកុងត្រាជាមួយ Blossom Entertainment ក្រោយរួមការងារជាមួយគ្នាជាង១០ឆ្នាំ អ្នកគាំទ្រជាច្រើនកំពុងសង្កេតនិងចាប់អារម្មណ៍ឃើញថា តើតារាប្រុសរូបនេះនឹងធ្វើការជាមួយផលិតកម្មមួយណា ស្របពេលជាមួយគ្នានេះក៏មានព័ត៌មានចរចាកុងត្រាជាមួយក្រុមហ៊ុនជាច្រើន។

យ៉ាងណាមិញព័ត៌មានរបស់ Park Bo Gum ត្រូវបានប្រកាសជាផ្លូវការថា លោកនឹងចូលរួមជាមួយផលិតកម្ម THE BLACK LABEL ខណៈដំណឹងនេះក៏បានធ្វើឲ្យហ្វេនរបស់តារាប្រុសកូរ៉េខាងត្បូងរូបនេះ មានការភ្ញាក់ផ្អើលជាខ្លាំងផងដែរ។

ដោយឡែក នៅថ្ងៃទី៣០ខែមករា THE BLACK LABEL បានប្រកាសជាផ្លូវការនូវព័ត៌មានលម្អិតដូចថា “The Black Label បានចុះកិច្ចសន្យាជាមួយ Park Bo Gum ដែលជាតារាសម្តែងវ័យក្មេងកំពុងទទួលបានការទុកចិត្ត និងស្រលាញ់ពីសំណាក់មហាជន។ យើងរីករាយណាស់ដែលបានធ្វើការជាមួយតារាសម្តែង Park Bo Gum ។ លោកមានឥទ្ធិពលក្នុងពិភពលោកក្រៅប្រទេសកូរ៉េ ក្នុងនាមជាតារាសម្តែង Park Bo Gum មានមន្តស្នេហ៍ និងទេពកោសល្យផ្សេងៗ។ យើងនឹងប្រើភាពខ្លាំង និងចំណេះដឹងអំពី THE BLACK LABEL ឲ្យបានពេញលេញដើម្បីបង្កើនភាពទាក់ទាញរបស់លោកក្នុងវិស័យផ្សេងៗនិងជាតារាសម្តែង ព្រមទាំងផ្តល់ការគាំទ្រយ៉ាងពេញទំហឹងនៅជុំវិញពិភពលោក”។

សូមជម្រាបដែរថា THE BLACK LABEL បច្ចុប្បន្នគឺជាក្រុមហ៊ុនគ្រប់គ្រងសម្រាប់សិល្បករ និងផលិតករល្បីៗជាច្រើនដូចជា Taeyang សមាជិកក្រុម BIGBANG, Jeon Somi, Zion.T, R.T., Lauren, Vince, Brian Chase និង Elagros ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖រូបរាងថ្មីរបស់ Song Hye Kyo អ្នកគាំទ្រទប់សរសើរសម្រស់មិនបាន
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


