ជីវិតកម្សាន្ដ
ឆ្នាំ២០២៣ Kimberley កើនទ្រព្យសុទ្ធមិនធម្មតា និងកំពុងត្រៀមទទួលមរតករាប់លានដុល្លារ
តារាសម្ដែងថៃ Kimberley Anne Woltemas ឬ Kimberly Kimmy ជាតារាស្រីដ៏មានមានឥទ្ធិពលមួយរូបដែលគេស្គាល់យ៉ាងទូលំទូលាយទាំងក្នុង និងក្រៅប្រទេស ហើយក៏ជាបុគ្គលមានឲឥទ្ធិពលនៅបប្រព័ន្ធផ្សព្វផ្សាយសង្គម Instagram ផងដែរ ដែលគិតត្រឹមពេលនេះ នាងមានអ្នកតាមដានជាង ១០.៥លាននាក់។

ដោយសារប្រជាប្រិយភាព និងឥទ្ធិពលរបស់ Kimberley នៅក្នុងសង្គមសិល្បៈ និងបណ្ដាញអ៊ីនធឺរណិត តារាស្រីវ័យ ៣១ឆ្នាំរូបនេះ អាចរករាប់ចំណូលបានខ្ទង់លានដុល្លារ ក្នុងមួយឆ្នាំៗ ខណៈទ្រព្យសម្បត្តិសុទ្ធរបស់ Kimberley ដោយយោងតាមប្រភពពី Networthspot វិភាគថាមានដល់ទៅ ៣៩.៤៣លានដុល្លារ គិតត្រឹមដើមឆ្នាំ២០២៣។

ទោះបីទ្រព្យសម្បត្តិទាំងនេះ មិនត្រូវបានរាយការណ៍ជាក់លាក់យ៉ាងណា អ្នកវិភាគព្យាការណ៍ថាទ្រព្យសម្បត្តិរបស់នាងពិតជាមានតម្លៃលើសពីនេះទៅទៀត ហើយបើបូកបញ្ចូលនូវមរតកពីឪពុកម្ដាយបន្សល់ឱ្យ Kimberley អាចមានទ្រព្យសម្បត្តិជាង ៦៣.០៩លានដុល្លារឯណោះ។

តើ Kimberley រកចំណូលបានប៉ុន្មាន ក្នុងមួយឆ្នាំ?
យោងតាមប្រភពពី Networthspot ដដែល បានឱ្យដឹងថា Kimberly រកចំណូលបានប្រហែល ៧.8៨៩លានដុល្លារ ក្នុងមួយឆ្នាំ។ ចំណែកប្រភពចំណូលដ៏សន្ធឹកសន្ធាប់នេះ នាងទទួលបានពីការផ្សាយពាណិជ្ជកម្មលើគណនី Instagram, ថតស្ពត, តំណាងម៉ាកយីហោប្រេនៗ, ថតខ្សែភាពយន្ត និងចូលកម្មវិធីធំៗនៅក្នុងស្រុក៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ ឆ្នាំ២០២៣ Bella Ranee ក្លាយជាម្ចាស់ទ្រព្យសម្បត្តិវាល់លានដុល្លារ វ៉ាដាច់តារារៀមច្បងច្រើនរូប
ចុចអាន៖ មរតកដែលសេដ្ឋី Nott ត្រៀមប្រគល់ឱ្យ Chompoo ដេកចាយមួយជីវិតមិនអស់
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


