Connect with us

ជីវិតកម្សាន្ដ

Machine Gun Kelly និង Megan Fox ត្រូវគ្នាវិញ លុបពាក្យចចាមអារ៉ាមរឿងក្បត់ចិត្ត

បានផុស

នៅ

តារារ៉េប Machine Gun Kelly និងតារាសម្ដែង Megan Fox សញ្ជាតិអាមេរិកាំងត្រូវសន្និដ្ឋានថាផ្សះផ្សាបានសម្រេចដោយសារគេប្រទះឃើញចំណាយពេលនៅជាមួយគ្នាក្នុងថ្ងៃបុណ្យនៃក្តីស្រលាញ់ម្សិលមិញនេះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីថ្ងៃអាទិត្យសប្ដាហ៍មុន Megan បានលុបគណនី Instagram និងរូបជាមួយគូដណ្ដឹងទាំងអស់ ថែមទាំងបង្កពាក្យចចាមអារ៉ាមជាមួយរូបដុតសំបុត្រទៀតផង ។ អ្នកតាមដាននាំគ្នាសង្ស័យថា MGK ក្បត់ចិត្តនាងទៅស្រលាញ់ Sophie Lloyd ដែលជាអ្នកលេងហ្គីតាក្នុងក្រុមមិនខាន ។

Sophie Lloyd និងមិត្តប្រុស

ក្រោយមកវិញគេឃើញគូស្នេហ៍នេះដើរចេញពីការិយាល័យប្រឹក្សាយោបល់ពិសេស ស្រាប់តែដល់ថ្ងៃបុណ្យនៃក្ដីស្រលាញ់អ្នកទាំងពីរបែរជាមកអង្គុយក្នុងឡានក្បែរគ្នាធ្វើព្រងើយទៅវិញ ។ ចំណែក Sophie ក៏ចេញមុខបដិសេធពាក្យចចាមអារ៉ាមដោយប្រាប់មហាជនថានាងមានស្នេហា ៥ ឆ្នាំមកហើយមិនអាចទាក់ទង Kelly ដូចគេនិយាយទេ ។

ដោយឡែកលោក Machine Gun Kelly មានកូនស្រីអាយុ ១៣ ឆ្នាំម្នាក់ ប៉ុន្តែលោកមិនដែររៀបការទេទើបតែសុំ Megan រៀបការឆ្នាំមុនម្នាក់គត់ រីឯ Megan វិញធ្លាប់មានស្វាមីម្ដងរួចហើយគឺលោក Brian Austin Green និងមានកូនដល់ទៅ ៣ នាក់ឯណោះ ៕

ប្រែសម្រួល ៖ វារី

ចុចអាន ៖ Megan Fox លុបគណនី Instagram ចោលសង្ស័យគូដណ្ដឹងក្បត់ចិត្ត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម