ជីវិតកម្សាន្ដ
ម៉ែលីណាប្រកាសក្ដែងៗថា Bella និង Chompoo ល្បីដោយសារគាត់ជេរតាមអ៊ីនធឺណិត
ម៉ែលីណាឬ Leena Jung បានប្រកាសក្ដែងៗក្នុងកម្មវិធីមួយថា តារាស្រីជួរមុខពីររូបគឺ Chompoo Araya និង Bella Ranee ពួកនាងល្បីល្បាញដល់សព្វថ្ងៃនេះ ក៏ព្រោះត្រូវគាត់ជេរតែប៉ុណ្ណោះ ហើយអះអាងថានេះគឺជារឿងពិត។

ថ្លែងក្នុងបទសម្ភាសន៍មួយកាលពីថ្ងៃទី ១៥ ខែមីនា លើ YouTube Channel 8 របស់ Prairie Praiwan ម៉ែលីណាបានចេញមុខបកស្រាយថា “Chompoo Araya រៀបការជាមួយស្វាមីសេដ្ឋីប្រាក់លានប្រចាំស្រុកថៃ និងមានកូនភ្លោះ ព្រោះខ្ញុំជេរនាង! នាងបានដើរលើកំរាលព្រំក្រហមនៅទីក្រុង Cannes ដោយសារខ្ញុំបានដាក់បណ្តាសានាងឲ្យនាងទៅជាបែបនេះ”។

ដោយឡែកងាកមកតារាស្រី Bella វិញកាលដែលនាងមានឱកាសក្លាយជាតួឯក ៥០០លាន ដោយសារគាត់បានជេរនាងដូចគ្នា។ ពេលនោះរូបគាត់ចេញឃ្លិបនិយាយកាន់ជើងនិងសរសើរនាង ពេលកំពុងមានព័ត៌មានជាមួយអតីតសង្សារ Weir ហើយថែមទាំងធ្វើឲ្យកេរ្តិ៍ឈ្មោះនាងកាន់តែល្បី ខណៈរឿង “បុព្វេសន្និវាស”វគ្គ២ ក៏កំពុងតែរកចំណូលបានច្រើនថែមទៀត។ ប៉ុន្តែក្រោយមកម៉ែលីណាក៏បានចេញឃ្លិបចោទ Bella ថាជាមនុស្សរមិលគុណ ហើយមិននឹកដល់គាត់ឬផ្ដល់តម្លៃសោះ សូម្បីតែអញ្ជើញសំបុត្រកុនមួយដល់រូបគាត់ក៏គ្មានផង។
ទោះយ៉ាងណា Bella ក៏បានចេញមុខបកស្រាយដោយប្រគល់សំបុត្រកុនឲ្យគាត់បានទស្សនារឿងដែលខ្លួនសម្ដែងកន្លងមក ហើយ Bella ក៏ចាប់ល្បីល្បាញកាន់តែខ្លាំងលើសមុនថែមទៀត។ ស្របពេលដែល Chompoo Araya ក៏ត្រូវម៉ែលីណារិះគន់ជេរដល់រូបនាងដូចគ្នា៕


ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖Mai Davika ទម្លាយរឿងលំបាកក្នុងជីវិត រហូតទៅជួបពេទ្យចិត្តសាស្ត្រ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


