ជីវិតកម្សាន្ដ
បវរកញ្ញា ហួន ស្រីខួច តស៊ូរហូតជោគជ័យ និយាយអួលដើម.ក ពេលគ្រងមកុដលំដាប់រងទី ៣
ដោយមើលឃើញការតស៊ូ និងការខិតខំប្រឹងប្រែងរបស់បវរកញ្ញា ហួន ស្រីខួច បានធ្វើឲ្យមហាជន និងអ្នកគាំទ្រ លើកទឹកចិត្តឲ្យបវរកញ្ញាវៃឆ្លាតរូបនេះ មានទឹកចិត្តពុះពារយកបទពិសោធន៍ដែលមាន មកប្រកួតម្តងហើយម្តងទៀត រហូតទទួលបានលទ្ធផលនៅក្នុងវិស័យបវរកញ្ញាគួរជាទីមោទកភាព។

ជាការពិតណាស់ កញ្ញា ហួន ស្រីខួច បានធ្វើឲ្យក្តីស្រមៃរបស់ខ្លួននៅលើវិស័យបវរកញ្ញាសម្រេចបានលទ្ធផលល្អប្រសើរមួយកម្រិតទៀតហើយ ដោយនាងប្រើសមត្ថភាពដើម្បីប្រកួតរហូតទទួលបានជ័យជំនះ។ នេះជាគំរូមួយដល់បេក្ខភាពផ្សេងទៀតដែលមានចិត្តស្រឡាញ់វិស័យបវរកញ្ញា ហើយចង់ប្រឡងយកជយលាភី។

ក្នុងការប្រកួតយ៉ាងស្វិតស្វាញ ស្រីស្អាត ហួន ស្រីខួច គឺសម្រេចជោគជ័យ ដោយបានចូលដល់កំពូល Top ទាំង ៥Miss Supranational Cambodia 2023 ហើយបានជាប់ចំណាត់ថ្នាក់លំដាប់រងទី ៣ ធ្វើឲ្យអ្នកទស្សនា និងអ្នកគាំទ្រ បង្ហាញការអបអរសាទរចំពោះនាងផងដែរ។ ហួន ស្រីខួច ដែលឆ្លងកាត់បទពិសោធន៍វេទិកាប្រកួតបវរកញ្ញាច្រើនលើក និងច្រើនកម្មវិធីហើយ នាងយល់ច្បាស់ថា ការទទួលលទ្ធផលល្អ មិនមែនបានមកដោយភាពងាយស្រួលនោះទេ បើសិនជាគ្មានចិត្តតស៊ូ ឬខិតខំប្រឹងប្រែងខ្ពស់។

តួយ៉ាងអំឡុងពេលទទួលបានមកុដ ហួន ស្រីខួច បង្ហាញអារម្មណ៍ក្ដុកក្ដួល និងរំភើបរលីងរលោងទឹកភ្នែក ខណៈអ្នកនាង ប្រាសាទ ដាវីន បានឡើងបំពាក់មកុដលំដាប់រងទី ៣ ពិតជាកិត្តិយស ទោះមិនមែនជាតួឯកធំ តែនាងអាចយកឈ្នះបានកម្រិតល្អពេលនេះ គឺមិនងាយនោះទេ។ សូមជម្រាបដែរថា ហួន ស្រីខួច បានសាងការចាប់អារម្មណ៍ ដោយសារវគ្គសំខាន់ៗ នាងបានឆ្លើយជាសំនួរបែបភាសាអង់គ្លេស ហើយមានការសរសើរថា នាងនិយាយបានល្អ៕
អត្ថបទ ៖ ចាន់រ៉ា




-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


