ជីវិតកម្សាន្ដ
ប៉ាច គីមមួយ ទម្លាយរឿងអាថ៌កំបាំងជាមួយរៀមច្បង សុខ ពិសី
រឿងធ្លាប់លាក់ទុកក្នុងចិត្តជាយូរមកហើយត្រូវបានតារាចម្រៀងវ័យក្មេង ប៉ាច គីមមួយ ចេញមកទម្លាយពាក់ព័ន្ធតារាចម្រៀងរៀមច្បងកញ្ញា សុខ ពិសី ធ្វើឲ្យអ្នកគាំទ្រចាប់អារម្មណ៍គ្រប់គ្នា។ ប៉ាច គីមមួយ គឺជាតារាចម្រៀងស្រករក្រោយដែលកំពុងក្រសោបបានទីផ្សារសិល្បៈច្រើនគួរសម។

ជាការពិតណាស់កន្លងមករវាងតារាចម្រៀង ប៉ាច គីមមួយ និងរៀមច្បង សុខ ពិសី មិនធ្លាប់ត្រូវបានអ្នកគាំទ្រ ឬមហាជន បានដឹងពីទំនាក់ទំនងរបស់ពួកគេទេ ប៉ុន្តែស្រាប់តែថ្មីៗនេះ ប៉ាច គីមមួយ បានចេញមកទម្លាយខ្លះៗនូវរឿងដ៏រំជួលចិត្តទៅកាន់អ្នកគាំទ្ររបស់ខ្លួនយ៉ាងភ្ញាក់ផ្អើល។ ក្នុងនោះបានចាត់ទុក សុខ ពិសី ជាគ្រូផង និងជារៀមច្បងផងដែរ។

រូបភាពមួយសន្លឹកដែលត្រូវបានតារាស្រី ប៉ាច គីមមួយ បង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុក ដោយភ្ជាប់ខ្លឹមសារថា «ធ្លាប់អត់? កាលពីក្មេងទៅណាមកណាគេថា ស្អាតដូចបង សុខ ពិសី និយាយពីថារំភើបណាស់។ គាត់ Idol តាំងខ្ញុំនៅក្មេង ដល់ឥឡូវខ្ញុំចាស់ តែគាត់នៅក្មេងដដែល ស្រលាញ់ណាស់ Sok Pisey»។

រឿងដែលអាថ៌កំបាំងមួយទៀតពុំធ្លាប់ដឹងត្រូវបានស្រីស្អាត ប៉ាច គីមមួយ និយាយថា «ចង់ប្រាប់ថា កាលពីក្មេង ខ្ញុំឈ្មោះ ពិសី ដែរ»។ នាងបន្ថែមថា «អារម្មណ៍ជា Fan រំភើបចង់ហោះ»។

ការបញ្ចេញអារម្មណ៍បែបនេះ ត្រូវបានអ្នកគាំទ្រផ្ទុះការសរសើរចំពោះទំនាក់ទំនងរបស់តារាស្រីទាំងពីរដួងខាងលើ៕
អត្ថបទ ៖ ចាន់រ៉ា


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


