ជីវិតកម្សាន្ដ
កំពូលតារាចម្រៀង៣រូបធ្វើឲ្យកក្រើកថ្ងៃមង្គលការប្អូនស្រីអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា
ពិតជាធ្វើឲ្យមហាជនចាប់អារម្មណ៍ខ្លាំងនៅ ក្នុងថ្ងៃពិសេសនៃពិធីមង្គលការប្អូនស្រីរបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និងភរិយា ខណៈដែលពិធីនេះបានរៀបចំធ្វើឡើងយ៉ាងពិសេសទាំងការតុបតែងលម្អរចនារោងការ និងមានការដាក់តាំងនូវរថយន្តស៊េរីទំនើបៗជាច្រើនគ្រឿងអបនៅខាងមុខរោងការជាដើម។

ជាការពិតកាលពីថ្ងៃសៅរ៍ទី២៣ ខែមករា ឆ្នាំ២០២១កន្លងទៅនេះ អ្នកជំនួញវ័យក្មេង ដែលបច្ចុប្បន្នកំពុងក្តោបក្តាប់មុខជំនួញនិងលុយវាល់លានពេញដៃ គឺអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និងភរិយាបានរៀបចំពិធីអាពាហ៍ពិពាហ៍ឲ្យប្អូនស្រី(ប្អូនថ្លៃ)យ៉ាងគគ្រឹកគគ្រេងអប ដោយភាពសប្បាយរីករាយខ្លាំង។ មង្គលការប្អូនស្រីអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានធ្វើឡើងនៅគេហដ្ឋានខាងស្រីភូមិចោមចៅ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។


តាមការកត់សម្គាល់នៅក្នុងពិធីមង្គលការប្អូនស្រីអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា នោះដែរ គឺគេឃើញមានការបង្ហាញវត្តចូលរួមយ៉ាងច្រើនកុះករពីសំណាក់ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អ្នកជំនួញល្បីៗព្រមទាំងតារាសម្តែងនិងចម្រៀងកំពូលៗរបស់របស់ប្រទេសកម្ពុជា ផងដែរ។


រឿងដែលធ្វើឲ្យមហាជននិងភ្ញៀវ ដែលបានចូលរួមមង្គលកាន់តែចាប់អារម្មណ៍ទៀតនោះ នៅក្នុងពិធីមង្គលការនោះមិនត្រឹមតែមានវត្តមានរបស់តារាចម្រៀង-ប្រុសស្រីល្បីៗចូលរួមច្រើននោះទេពោល គឺមានកំពូលតារាចម្រុង៣រូបលោក ព្រាប សុវត្ថិ ,លោក ខេមរ: សិរីមន្ត និងលោក ខេម បានធ្វើឲ្យកក្រើកពេញរោងការតែម្តង តាមរយៈការច្រៀងនិងដឹកដៃភរិយាឡើងរាំបទស្លូរយ៉ាងស្រស់ស្រាយទៀតផង។ មហាជនយល់ថា ការចាប់ដៃរាំស្លូររបស់លោក ព្រាប សុវត្ថិ ជាមួយភរិយា, លោក ខេមរៈ សិរីមន្ត ជាមួយភរិយា ,លោក ខេម ជាមួយនារីគូស្នេហ៍នេះ ពិតជារឿងដ៏កម្របានឃើញបំផុត។

ជាមួយគ្នានៃរឿងដ៏កម្រនេះដែរ សម្រាប់ថ្ងៃមង្គលការខាងលើនេះ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ក៏បានធ្វើការពញ្ញាក់អារម្មណ៍ចំពោះលោក ព្រាប សុវត្ថិ , លោក ខេមរៈ សិរីមន្ត , លោក ខេម និងកញ្ញា តន់ ច័ន្ទសីម៉ា ដោយបានផ្តល់ជូននូវការដូរពិសេសទឹក ប្រាក់ម្នាក់ចំនួន៥ពាន់ដុល្លារផងដែរ ខណៈក្រុមភេ្លងក៏ទទួលបានកាដូរពីអ្នកឧកញ៉ាផងនោះ៕
អត្ថបទ៖ ចាន់រ៉ា
សូមចុចអាន៖ សោភាទេពី សុខចិត្តលះបង់សាច់ខ្ចីដើម្បីសម្រេចបំណងមួយនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


