វប្បធម៌ ជំនឿ
លោក ម៉ុង ឫទ្ធី ស្នើអ្នករៀបចំជំនូនជួយប្រាប់ម្ចាស់ដើមការរៀបផលិតផលខ្មែរឱ្យបានច្រើន
អ្នកជំនួញដ៏ល្បីល្បាញ គឺលោក ម៉ុង ឫទ្ធី បានស្នើដល់អ្នករៀបចំផ្លែឈើក្នុងពិធីអាពាហ៍ពិពាហ៍ ឱ្យជួយប្រាប់ម្ចាស់ដើមការឱ្យបានច្រើនទាក់ទងនឹងដាក់ផ្លែឈើទាំង ៣៦មុខឱ្យត្រូវបានប្រពៃណីខ្មែរ ព្រោះលោកឃើញថា ភាគច្រើនម្ចាស់ដើមការយកផ្លែឈើពីបរទេសច្រើនជាងផលិតផលខ្មែរ។

លោកលើកឡើងបែបនេះ នៅក្នុងសំណេរនៅលើហ្វេសប៊ុករបស់លោក កាលពីថ្ងៃទី១៥ ខែធ្នូនេះ។ នៅក្នុងនោះលោកចង់ឱ្យអ្នករៀបចំផ្លែឈើ ប្រាប់ទៅម្ចាស់សាមីដើមការ រៀបផ្លែឈើឱ្យត្រូវតាមទំនៀមទម្លាប់ខ្មែរ ដើម្បីជួយលើកស្ទួយផលិតផលខ្មែរ និងប្រពៃណី ទំនៀមទម្លាប់ដ៏ផូរផង់របស់ជាតិផងដែរ។

ពិតណាស់ តាមការសង្កេត សម័យនេះជាសម័យជឿនលឿន ហើយការរៀបអាពាហ៍ពិពាហ៍ភាគច្រើន នៅក្នុងទីក្រុងគឺមានការកាត់ចោលច្រើនមិនសូវធ្វើតាមប្រពៃណីប៉ុន្មានទេ ព្រោះចំណេញពេលវេលា និងថវិកាផង។ ប៉ុន្តែ ប្រសិនជាមានការកាត់ចោលច្រើនពេក ឬ ធ្វើមិនសូវបានត្រឹមត្រូវតាមប្រពៃណី ក៏អាចធ្វើឱ្យមនុស្សជំនាន់ក្រោយមិនបានយល់ដឹងពីប្រពៃណីបានច្បាស់ជុំវិញនឹងការរៀបអាពាហ៍ពិពាហ៍នេះ ពោលគឺ កាត់ពិធីខ្លះចោលតាមគ្នាកូនខ្មែរជំនាន់ក្រោយនឹងមិនដឹងថា តើមានពិធីអ្វីខ្លះនៅក្នុងថ្ងៃមង្គលការតាមទំនៀមទម្លាប់ខ្មែរ?

ជាមួយគ្នានេះ លោក ម៉ុង ឫទ្ធី បានសរសេរថា គ្រប់ពេលដែលលោកចូលរួមពិធីអាពាហ៍ពិពាហ៍ លោកតែងតែអង្គុយនិយាយជាមួយអ្នកច្រៀង និងស្តាប់ការច្រៀងរៀបរាប់ផ្លែឈើ ៣៦មុខតាមលំនាំបទចៅពា្រហ្ម ដែលអ្នកចម្រៀងបានរៀបរាប់ពីផ្លែឈើខ្មែរជាច្រើន។

លោកសង្កត់ធ្ងន់ថា៖ “តែជាការពិតភាគច្រើន ជាផ្លែឈើដែលបាននាំចូលមកពីបរទេសទៅវិញ ខ្ញុំបានអង្គុយនិយាយសំណូមពរជាមួយអ្នករៀបចំផ្លែឈើ សុំឱ្យគាត់ជួយមានសំណូមពរដល់ម្ចាស់សាមីដើមការ សុំឱ្យពួកគាត់ជួយរៀបដាក់តាំងផលិតផលខ្មែរយើងអោយបានច្រើន ដើម្បីបានជួយលើតំម្កើងផលិតផល វប្បធម៌ អរិយធម៌ របស់ជាតិខ្មែរយើងអោយបានល្បីរន្ទឺកាន់តែច្រើជាបន្តបន្ទាប់”។
ពិតណាស់ អ្នកដែលត្រូវបានជួលក្នុងការរៀបអាពាហ៍ពិពាហ៍ មានដូចជាអ្នករៀបផ្លៃឈើ ភ្នួង អាចារ្យជាដើម មានតួនាទីសំខាន់ណាស់ក្នុងការដឹងពីវប្បធម៌ឱ្យបានច្បាស់ និងនិយាយណែនាំម្ចាស់ដើមការ ឬដល់ភ្ញៀវដែលបានជួល។ ទាំងនេះក៏ជាកត្តារួមចំណែកថែរក្សាវប្បធម៌ និងប្រពៃណីមួយផ្នែកដែរ៕

-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


