KPT+
រឿងមិនអាចរំលង ៦ យ៉ាងទាំងប្រុសនិងស្រី គួរគិតមុនឈានដល់អាពាហ៍ពិពាហ៍ជាមួយគ្នា
មង្គលការគឺរឿងធំធេង មិនមែនមានតម្លៃត្រឹមល្អមើលឬពិធីធំដុំ របៀបកូនក្មេងគិតឡើយ ។ មុនពេលដែលអ្នកទាំងពីរបោះជំហានបន្តនៅក្នុងជីវិតមួយជាមួយគ្នា គួរគិតពិចារណានៅរឿងខ្លះៗសិន។ កុំគិតថារៀបការហើយគឺចប់ ជីវិតនៅមានរឿងច្រើនត្រូវធ្វើជាមួយគ្នា។
នេះជារឿងសំខាន់ៗជាច្រើន ដែលអ្នកទាំងពីរគួរតែពិចារណា មុនសម្រេចចិត្តរៀបអាពាហ៍ពិពាហ៍៖
១. សេពគប់មើលចិត្តគ្នាជាមុន

ជាធម្មតាមុនសម្រេចចិត្តរៀបការ ដៃគូគ្រប់គ្នាតែងតែធ្វើជាសង្សារគ្នា ដោយការស្វែងយល់មើលចិត្តថ្លើមគ្នាសិន។ នៅពេលដែលអ្នកទាំងពីរបានបង្កើតពិភពលោករួមគ្នាហើយ នោះនឹងបានដឹងពីចរិតលក្ខណៈនិងចំណាប់អារម្មណ៍ថាស្រដៀងគ្នា ឬយ៉ាងណា។ កុំប្រញាប់រៀបការព្រោះខ្លួនចាស់ គេថាឲ្យ ឬបង្រ្គប់កិច្ចដោយសារតែគ្មានអ្នកយក! សំខាន់ស្វែងយល់មើលចិត្តសងខាង ព្រោះដៃគូខ្លះពេលស្រលាញ់គ្នាមិនបញ្ចេញចរិតពិតធាតុពិតឡើយ តែពេលរៀបការជាប្ដីប្រពន្ធតាំងបង្ហាញមកអស់ពីចរិតអាក្រក់ៗខ្លួន។
២. ធ្វើបញ្ជីនូវលក្ខខណ្ឌផ្ទាល់ខ្លួន
គ្រប់គ្នាតែងតែមានមានជម្រើសនៅក្នុងការជ្រើសរើសនរណាម្នាក់ មកធ្វើជាដៃគូជីវិត។ ជាពិសេសគឺមនុស្សស្រី តែងតែមានបញ្ជីមួយរាយនូវគោលការណ៍ របស់មនុស្សដែលខ្លួនចង់បាន។ វាមើលទៅដូចជាហួសសម័យ ប៉ុន្តែនេះក៏ជាគំនិតល្អមួយថា តើដៃគូពិតជាសក្ដិសមជាមួយយើងឬអត់។
ប្រសិនបើមិត្តប្រុសមិនយល់ពីក្រុមគ្រួសារនិងមិត្តភ័ក្ដិរបស់យើង នេះគឺជាបញ្ហាដ៏សំខាន់សម្រាប់ឲ្យយើងពិចារណានូវទំនាក់ទំនងរបស់នេះ មុនពេលបង្កើតកំហុស ក្រោយរៀបការរួច។
ចងចាំថាស្នេហាជាការស្រលាញ់ពីរនាក់ តែបើខាងណាមិនពេញចិត្តគ្រួសារយើងផង តើថ្ងៃមុខទៅនឹងទៅជាយ៉ាងណា។ តែបើគិតថាស្រលាញ់គ្នាហើយចោលម៉ែឪក៏ធ្វើចុះ! គ្រាន់ថាប្រយ័ត្មកូនយើងធ្វើចឹងដាក់វិញ គិតមែនទែន ទាំងស្រីនិងប្រុស។
៣. រៀននៅម្នាក់ឯងដោយមិននៅឯកោ

អាពាហ៍ពិពាហ៍មានន័យថាបុគ្គលពីរនាក់ត្រូវបានផ្សារភ្ជាប់គ្នា។ នេះជារឿងមានសារៈសំខាន់ខ្លាំងណាស់មុនពេលដើរទៅក្នុងជីវិតមានគូ។ ចូររៀនពីរបៀបនៅម្នាក់ឯងជាមួយខ្លួនឯងដោយឯករាជ្យ មិនចាំបាច់ភ័យខ្លាចឬមានអារម្មណ៍ឯកោ និងត្រូវគេបដិសេធ។ ពេលវេលាដែលយើងលះបង់ចំពោះខ្លួនឯង អាចជាពេលវេលាមួយដែលរីករាយបំផុត។
៤. រៀនពីរបៀបគ្រប់គ្រងហិរញ្ញវត្ថុ
យើងបានដោះស្រាយការគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួន នៅពេលដែលនៅលីវ ប៉ុន្តែអ្វីៗគឺខុសគ្នានៅពេលយើងមានដៃគូ។ ដូច្នេះនេះជារឿងគួរចងចាំនិងចាំបាច់បំផុត ក្នុងការស្វែងយល់ពីវិធីដែលយើងត្រូវចែកចាយហិរញ្ញវត្ថុរបស់យើង ជាមួយដៃគូអាពាហ៍ពិពាហ៍។ កុំពេលស្រលាញ់សងខាងល្អដៃគូចង់បានអីឲ្យហ្នឹងនោះ! តែរៀបការរួច លុយជាអាទិភាពសំខាន់ហើយ។
៥. សំអាតនូវរឿងអតីតកាល

មុនពេលយើងរៀបការជាមួយនរណាម្នាក់ យើងច្បាស់ជាឆ្លងកាត់រឿងល្អនិងឆ្លងកាត់គ្រាដ៏អាក្រក់មួយមិនខាន (ព្រោះនៅក្នុងជីវិតគឺមានទាំងពីរ) ។ បន្ទាប់មកពីឆ្លងកាត់នូវរឿងទាំងនេះរួចមក ត្រូវជម្រះឬបំភ្លេចចោល ដើម្បីបោះជំហានទៅថ្ងៃមង្គលការ ដោយសុវត្ថិភាព រឹងមាំគ្រប់គ្រាន់ និងមានស្ថិរភាព សូម្បីតែមានព្យុះបោកបកក៏ដោយ។
៦. និយាយពីអនាគតរួមគ្នា

ស្នេហាពិតគឺនៅពេលមនុស្សពីរនាក់កំពុងសម្លឹងមើលទិសដៅតែមួយ មិនមែននៅជាមួយគ្នាតែចិត្តមិនដូចគ្នាឡើយ។ ដូច្នេះវាសំខាន់ណាស់ក្នុងការពិភាក្សាជាមួយស្វាមីនាពេលអនាគតថា តើផែនការរបស់អ្នកទាំងពីរមានអ្វីខ្លះសម្រាប់អនាគត ដែលនៅជិតនិងឆ្ងាយ។
ប្រសិនបើអ្នកទាំងពីរមានគោលដៅនិងបំណងប្រាថ្នាប្រហាក់ប្រហែលគ្នា នេះពិតជាអស្ចារ្យណាស់។
ប៉ុន្តែទោះយ៉ាងណា នៅក្នុងការសន្ទនាអាចលេចឡើងនូវភាពខុសគ្នា ហើយនេះជាអ្វីដែលគួរតែពិចារណាមុនពេលយឺតពេល៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖weddingtips
ចុចអាន៖៣ ចំណុចលើកកម្ពស់ជីវិតអាពាហ៍ពិពាហ៍ឲ្យរឹងមាំជាងមុនទ្វេដង
ចុចអាន៖កុំរើសយកអាជីពដែលបំផ្លាញជីវិតអាពាហ៍ពិពាហ៍ដោយមិនដឹងខ្លួន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានជាតិ៣ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


