Connect with us

ជីវិតកម្សាន្ដ

តារា​ចម្រៀង ពេជ្រ ថា​ណា ជួប​ទុក្ខ​ធំ​ខណៈ​ប្រពន្ធស្លាប់ចោលទាំងវ័យក្មេង​

បានផុស

នៅ

​តារាចម្រៀង​របស់​ផលិតកម្ម​ថោ​ន​ លោក ពេជ្រ ថា​ណា និង​ក្រុម​គ្រួសារ​ពេលនេះ​កំពុងមានទុក្ខ​ដ៏​ក្រៀមក្រំ​ហើយ​សោកសៅ​បំផុត ​បន្ទាប់ពី​មាន​ការ​បង្ហើប​ថា​ភរិយា​របស់លោក​បានទទួល​មរណភាព​ទាំង​វ័យក្មេង​។​

បើតាម​ការបញ្ជាក់​ ភរិយា​របស់​តារា​ប្រុស​លោក ពេជ្រ ថា​ណា បានទទួល​មរណភាព​កាលពី​ថ្ងៃទី​២៤ ខែមករា​ ឆ្នាំ​២០២១​ម្សិលមិញ​នេះ ដោយសារ​បញ្ហា​ជំងឺ​ក្រពះ​ធ្ងន់ធ្ងរ​ ដែល​ចំណាយពេល​ព្យាបាល​២​ឆ្នាំ​មកហើយ ​ប៉ុន្តែ​ពុំមាន​សភាព​ធូរស្រាល និង​សង្គ្រោះ​ជី​វិត​បានឡើយ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ពេជ្រ ថា​ណា បាន​និយាយ​ដោយ​អារម្មណ៍​ក្រៀមក្រំ​​ថា​ ពេលនេះ​ខ្ញុំ​កំពុងមាន​ទុក្ខ​ ហើយបង​ប្អូន​ដែល​ស្រលាញ់​រាប់អាន​គាត់​និង​ស្រលាញ់​រាប់អាន​ខ្ញុំ​ពេលនេះ​គាត់​លា​បងប្អូន​ទាំងអស់គ្នា​រហូត​ហើ​យ​។​ បងប្អូន​អាច​ចូលរួម​បច្ច័យ​តាមរយៈ​ខ្ញុំ​បា ន​។​

តារាចម្រៀង ពេជ្រ ថា​ណា បានបញ្ជាក់​បន្ថែម​ថា ​សម្រាប់​ពិធីបុណ្យ​ ធ្វើ​នៅ​តំបន់​ស្រុក​អូ​ដំបង​១​ ខេត្ត បាត់ដំបង ហើយត្រូវ​បូជា​នា​វេលា​ម៉ោង​៨​យប់​ថ្ងៃទី​២៥​ ខែមករា​ ឆ្នាំ​២០២១​នេះ​។​ជា​មួយ​គ្នា​នៃដំ​ណឹង​មរណទុក្ខ​ដ៏​ក្រៀមក្រំ​នេះ​ បានធ្វើ​ឲ្យ​មហាជន​និង​មិត្តភក្តិ​រួម​អាជីព​សិល្បៈជាច្រើន​បង្ហាញ​ការសោក​ស្តាយ​និង​ផ្ញើសារ​ចូលរួម​រំលែក​ទុក្ខ​ជាមួយ​លោក​និង​ក្រុមគ្រួសារ​ផងដែរ​៕

អត្ថបទ​ ៖ ចាន់​រ៉ា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ១ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ១ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ជីវិតកម្សាន្ដ៦ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម