Connect with us

ជីវិតកម្សាន្ដ

អ្នកផ្សងព្រេង៩រូប ធ្វើដំណើថ្មើរជើង៥៧គ.មទៅកាន់ពយម្រេញកង្កែប​នៃឧទ្យានជាតិជួរភ្នំក្រវាញ

បានផុស

នៅ

អ្នកដើរផ្សងព្រេងចំនួន៩រូប​ បានធ្វើដំណើរថ្មើរជើងចម្ងាយលើសពី​៥៧គីឡូម៉ែត្រយ៉ាងរីករាយជាមួយទេសភាពនៃឧទ្យានជាតិភ្នំក្រវាញ ដោយចេញពីភូមិតាំងបំពង់ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ទៅកាន់ពយម្រេញកង្កែប ស្ថិតនៅក្នុងភូមិជំនាប់ ឃុំជំនាប់ ស្រុកថ្មបាំង ខេត្តកោះកុង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដំណើរផ្សងព្រេងដោយដើរមិនត្រឡប់មកទីតាំងចាស់នេះ អ្នកផ្សងព្រេងទាំងនោះ ត្រូវរ៉ាប់រងនូវសម្ភារៈផ្សងព្រេងរបស់ខ្លួនមានដូចជា ស្ពាយកាតាប និងសម្ភារៈចំបាច់ ដើម្បីធ្វើរឿងច្រើនដូចជា ឡើងចំណោត ស្ពាយអីវ៉ាន់ធ្ងន់ជាប់ខ្លួនដើរកាត់ភ្លៀង ខោអាវសើម ដើរអស់ដៃអស់ជើង ចុះចំណោត រអិល ឆ្លងទឹកហូរ ទឹកជ្រោះ ឆ្លងកាត់ព្រៃសត្វទៀក ជិះទូកកាត់ស្ទឹងអារ៉ែង ជាដើម។

ទីបំផុត អ្នកផ្សងព្រេងទាំងនេះ បានយកឈ្នះខ្លួនឯង និងសម្រេចបាននូវការដើរថ្មើរជើងចម្ងាយឆ្ងាយបែបនេះ ដោយជោគជ័យ និងមោទកភាពចំពោះការយកឈ្នះខ្លួនឯង ហើយបានចងចាំគ្រប់សកម្មភាពសប្បាយៗ និងការជួយគ្នាទៅវិញទៅមក៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម