KPT+
ក្មេងប្រុសអាមេរិកម្នាក់ មានគម្រោងជិះកង់ជុំវិញពិភពលោកកំពុងល្បីក្នុង Tik-Tok
Liam Garner ក្មេងប្រុសវ័យ ១៧ ឆ្នាំរស់នៅទីក្រុង Los Angeles បានជិះកង់អស់រយៈពេល ១៧ ខែពីអាឡាស្កាទៅកាន់អាហ្សង់ទីនចម្ងាយ ២ ម៉ឺនម៉ាយជាមួយប្រាក់សន្សំ ៥ ពាន់ដុល្លារប៉ុណ្ណោះ ។

Garner ប្រាប់ Insider ថាខ្លួនបានឆ្លងកាត់ប្រទេសចំនួន ១៤ រួចទាក់ទងនឹងគ្រួសារនៅម៉ិចស៊ីកូ ប៉ាណាម៉ា ថែមទាំងមានអ្នកតាមដានក្នុង Tik-Tok ជាង ៣៥០,០០០ នាក់ឯណោះ ។
គ្រាន់តែបញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យនៅទីក្រុង Los Angeles ភ្លាម ក្មេងប្រុសខាងលើចាប់ផ្ដើមរៀបចំដំណើរផ្សងព្រេងដ៏ធំភ្លែត ។ ដំបូងម្ដាយរបស់គាត់មិនយល់ព្រមនឹងផែនការនេះឡើយ ចំណែកឪពុកវិញក៏មិនដឹងដែររហូត Garner ទៅដល់អាឡាស្កាទើបបែកធ្លាយ ប៉ុន្តែបច្ចុប្បន្នឪពុកម្ដាយរបស់គាត់ក្លាយជាអ្នកគាំទ្រយ៉ាងពេញទំហឹងទៅហើយ ។

និយាយពីឧបសគ្គវិញ Garner ធ្លាប់ត្រូវចោរប្លន់អស់ពីខ្លួននៅម៉ិចស៊ីកូ និងជួបគ្រោះថ្នាក់នៅកូឡុំប៊ីដល់ថ្នាក់សម្រាកនៅពេទ្យមួយខែទៀតផង យ៉ាងណាគាត់នៅតែតស៊ូធ្វើដំណើរទៅមុខបន្តដោយក្ដីមោះមុត ។ ក្រៅពីនេះ Garner បានចែករំលែកពីការចំណាយរបស់ខ្លួនថា គាត់ព្យាយាមត្បិតត្បៀតចាយត្រឹមមួយខែ ៤៥០ ដុល្លារ និងអាចរកចំណូលពី Tik-Tok សរុបជាង ៣ ពាន់ដុល្លារសម្រាប់បន្តដំណើរ ។

កាលពីខែមករា ទី១០ ក្មេងប្រុសដដែលបានសម្រេចគោលដៅរបស់ខ្លួននៅទីក្រុង Ushuaia ក្នុងអាហ្សង់ទីនខាងត្បូង ហើយទើបត្រឡប់ទៅផ្ទះវិញថ្មីៗនេះ ។ បន្ទាប់ពី Garner សរសេរសៀវភៅអំពីដំណើរផ្សងព្រេងរួចរាល់ គាត់នឹងចាប់ផ្ដើមជិះកង់ទៅកាន់ផ្នែកអឺរ៉ុបនិងអាស៊ីម្ដង ៕
ប្រែសម្រួល ៖ វារី
ចុចអាន ៖ បុរសចម្លែកនៅ អាមេរិក អាចផលិតជាតិអាល់កុលពីក្នុងខ្លួនដោយស្វ័យប្រវត្តិ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


