ជីវិតកម្សាន្ដ
ផ្ទាំងទស្សនីយភាពល្ខោនយីកេរឿង”មហាឧបាសិកាវិសាខាបញ្ចពិធកល្យាណី”ត្រៀមសម្តែងចុងខែនេះ
កម្មវិធីសិល្បៈរដូវវស្សា 2023 នឹងលើកយកផ្ទាំងទស្សនីយភាពល្ខោនយីកេរឿង”មហាឧបាសិកាវិសាខា បញ្ចពិធកល្យាណី” ដើម្បីសម្ដែងចែកជូនមហាជនបានទស្សនានៅក្នុងពេលឆាប់ៗខាងមុខ។ នេះបើតាមការបញ្ជាក់ឲ្យដឹងនៅលើផេកផ្លូវការរបស់យុវជនល្ខោនខោលកម្ពុជា។

ទន្ទឹមនេះ ប្រភពបានឲ្យដឹងថា ចំពោះតួឯកសម្រាប់ការសម្ដែងល្ខោនយីកេ “រឿងមហាឧបាសិកាវិសាខាបញ្ចពិធកល្យា ណី ” នេះគឺជាអ្នកគ្រូ ច័ន្ទ ស្រីលក្ខណ៍ ដែលជាតួព្រះនាងនាគអំឡុងពេលនៃព្រឹត្តិការណ៍ SEA GAMES2 023 កន្លងទៅថ្មីៗនេះ។
យ៉ាងណាមិញ សម្រាប់ទស្សនិកជនចង់ទស្សនាការសម្ដែងរបស់គាត់សូមអញ្ជើញចូលរួមកម្មវិធីសិល្បៈរដូវវស្សា 2023 នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ នៅសាលាមធ្យមសិក្សាវិចិត្រសិល្បៈ។ សំបុត្រចូលរួមទស្សនាមានលក់នៅការិយាល័យរដ្ឋបាលនៃសាលាមធ្យមសិក្សាវិចិត្រសិល្បៈ។


លោកអ្នកអាចទាក់ទងជាវតាម PAGE សាលាមធ្យមវិចិត្រសិល្បៈ – Secondary School of Fine Arts យុវជនល្ខោន ខោលកម្ពុជា Lakhaon Khaol Youth of Cam bodiaឬTelegram 077 66 36 70 ។
សម្រាប់កម្មវិធីសិល្បៈរដូវវស្សា 2023 រៀបចំឡើងដោយមានការគាំទ្រពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងសហការរៀបចំដោយសាលាមធ្យមវិចិត្រសិល្បៈជាមួយយុវជនល្ខោនខោលកម្ពុជា។ការសម្ដែងនឹងចាប់ផ្តើមនៅថ្ងៃសៅរ៍ ទី៣០ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង៦:០០ ល្ងាច នៅ សាលាមធ្យម វិចិត្រសិល្បៈ៕
អត្ថបទ៖ ចាន់រ៉ា


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


