ជីវិតកម្សាន្ដ
ចន សុទីម៉ា សុំទោសអ្នកគាំទ្រ និងសន្យាផ្តល់បទពិសោធន៍ល្អៗសម្រាប់អ្នកជំនាន់ក្រោយ
បន្ទាប់ពីបញ្ចប់ការប្រកួតលើឆាកអន្តរជាតិ ទីបំផុតបវរកញ្ញាតំណាងកម្ពុជាកញ្ញា ចន សុទីម៉ា បានធ្វើដំណើរមកដល់ប្រទេសកម្ពុជាវិញហើយ កាលពីរសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣។ ការវិលត្រឡប់របស់កញ្ញា ចន សុទីម៉ា គេឃើញមានអ្នកគាំទ្រជាច្រើនបានទៅទទួលនៅឯប្រលានយន្តហោះភ្នំពេញ។

យ៉ាងណាមិញ សម្រាប់សាមីខ្លួនកញ្ញា ចន សុទីម៉ា ក្រៅតែពីការអរគុណដល់អ្នកគាំទ្រនាងក៏បានសុំទោសផងដែរចំពោះអ្នកគាំទ្រដែលខ្លួនមិនអាចឆក់យកបានតំណែងណាមួយជូនជាតិបាន។
កញ្ញា សុទីម៉ា បានលើកឡើងថា «នាងខ្ញុំបានបំពេញតួនាទី និងភារកិច្ចក្នុងការតំណាងជាតិកម្ពុជានៅ លើឆាកបវរកញ្ញាចក្រវាលលើកទី៧២ ចប់រួចរាល់ជាស្ថាពរហើយ។

កញ្ញា ចន សុទីម៉ា បានបន្តថា”នាងខ្ញុំបានឃើញរាល់ការលើកទឹកចិត្ត និងគោលបំណងជាប្រជាជាតិរួមគ្នាតែមួយ នាងខ្ញុំពិតជារំភើប និងនឹកស្មានមិនដល់ថាបងប្អូនប្រជាជនយើង គឺមានការរួបរួមគ្នាខ្លាំងដល់ថ្នាក់នេះ សោះ នេះជាចងចាំដែលមិនអាចបំភ្លេចបានសម្រាប់នាងខ្ញុំ នាងខ្ញុំសុំទោសដែលមិនអាចយកតំណែងណាមួយជូនបងប្អូនទាំងអស់គ្នាបាន សុំទោសដែលធ្វើឲ្យបងប្អូនខកចិត្ត សុំទោសចេញពីបេះដូងពិតៗ“។
បវរកញ្ញា ចន សុទីម៉ា បានបញ្ជាក់បន្ថែមថា ជាចុងក្រោយនាងនៅតែឈរដោយក្តីរឹងមាំ និងមានសង្ឃឹម ថាអ្នកតំណាងរបស់កម្ពុជានៅឆ្នាំក្រោយៗ និងអាចយកតំណែងជាមួយក្នុងកម្មវិធីបវរកញ្ញាចក្រវាលឲ្យបាន ហើយនាងរីករាយ និងផ្តល់បទពិសោធន៍ដ៏ល្អៗសម្រាប់ពួកគាត់ដើម្បីទង់ជាតិកម្ពុជា ។ លើសពីនេះ នាងពិតជាមានមោទនភាពណាស់ក្នុងនាមជាជនជាតិខ្មែរ តំណាងកម្ពុជានិងស្រែកពាក្យថា CAMBODIA ដោយមានកិត្តិយស។

ប្រាកដណាស់មហាជន និងអ្នកគាំទ្របានបង្ហាញការចូលរួមសោកស្តាយគ្រប់គ្នា ខណៈដែលបវរកញ្ញាកម្ពុជា កញ្ញា ចន សុទីម៉ា ពុំអាចចូលទៅដល់ក្នុងTopកំពូលណាមួយនៃការប្រកួតលើឆាកអន្តរជាតិ Miss Universe 2023 នៅប្រទេសEl Salvador។
ទោះបីជាយ៉ាងនេះក៏ពិតមែនសម្រាប់កញ្ញា ចន សុទីម៉ា នៅតែរក្សាបានការគាំទ្រ និងលើកទឹកចិត្តខ្លាំងពីសំណាក់ប្រជាជនកម្ពុជាដែលនាងបាននាំយក ឈុតតំណាងជាតិទៅបង្ហាញនៅលើឆាកអន្តរជាតិដើម្បីឲ្យពិភពលោកបានស្គាល់កាន់តែច្បាស់នូវអរិយធម៌ វប្បធម៌ដែលដូនតាយើងបានបន្សល់ទុក៕
អត្ថបទ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


