Connect with us

ជីវិតកម្សាន្ដ

អតីត​សិល្ប​ការិនី​ជិត​១០​ដួង ​ប្រែក្លាយ​វាសនា​ឡើង​ងារ​ជា​ជំទាវ​

បានផុស

នៅ

មហាជន​ខ្លះ​ច្បាស់​ជា​បាន​ដឹង​ហើយ​សម្រាប់​វត្តមាន​រប​ស់​អតីត​សិល្បការិនី​ខ្មែរ​មួយ​ចំនួន​ដែល​​ប្រែ​ក្លាយ​ជីវិត​ពី​អ្នក​សិល្បៈ ឡើង​ងារ​ជា​ជំទាវ​ ក្រោយ​បញ្ចប់​អាជីព​មួយ​នេះ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ជា​ការ​ពិត​ អតីត​តារា​ស្រី​ដែល​ធ្លាប់​មាន​ប្រជាប្រិយភាព ​និង​ការ​គាំទ្រ​ទាំងនោះ ឃើញ​ថា​ បច្ចុប្បន្ន​កំពុង​​​រស់នៅ​យ៉ាង​មាន​សេចក្តីសុខ សុភមង្គល​បំផុត​ជាមួយ​ក្រុម​គ្រួសារ​ និង​គំនរ​ទ្រព្យ​ស្ដុកស្ដម្ភ​ខ្លាំង​ទៀត​ផង​។​

ថ្ងៃនេះ​ កម្ពុជា​ថ្មី​ សូម​នាំ​អារម្មណ៍​ទស្សនិកជន​មក​ស្គាល់​អតីត​សិល្ប​ការិនី​ជិត​១០​រូប ​ខាងក្រោម​នេះ ​៖

១.លោកជំទាវ ​ស្រី​តូច ចំណាន​ ដែល​មាន​ឈ្មោះ​ពិត ម៉ៅ ចំណាន។ លោកជំទាវ ​គឺជា​អតីត​តារា​ចម្រៀង​ល្បីឈ្មោះ ​និង​មាន​ប្រជាប្រិយភាព​ខ្លាំង​ ហើយ​បច្ចុប្បន្ន​បាន​ក្លាយ​ជា​ជំទាវ​ បន្ទាប់ពី​រៀប​អាពាហ៍​ពិពាហ៍​ជាមួយ ​អ្នកឧកញ៉ា គិត ម៉េង ដែល​គេ​ដឹង​ថា​ជា​សេដ្ឋី​ស្រុក​ខ្មែរ និង ជា​ប្រធាន​ក្រុម​ហ៊ុន Royal Gro up​។

២.​លោកជំទាវ លី ឈី អតីត​ពិធី​ការិនី ​និង​តារា​សម្តែង​មួយរូប​ដែល​ធ្លាប់​មានឈ្មោះ​ល្បី​លើ​វិថី​សិល្បៈ​។​ លោកជំទាវ ​លី ឈី​ ក្រោយ​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​ស្វាមី​ឡើង​ងារ​ជា​ឧកញ៉ា​ បច្ចុប្បន្ន​តារា​រូប​ស្រស់ លី ឈី ក៏បាន​ប្តូរ​ងារ​ជា​ជំទាវ​។ ​បន្ថែម​ពី​នោះ ​ពេល​នេះ ​ក៏បាន​បញ្ចប់​អាជីព​លើ​វិថី​សិល្បៈ​ទាំង​ស្រុង​ផង​ដែរ​។​

៣.​លោកជំទាវ ផាន់ ម៉ូ​នី ​អតីត​តារា​ចម្រៀង​ប្រចាំ​ផលិតកម្ម​សាន់​ដេ ក្រោយពី​បញ្ចប់​អាជីព​សិល្បៈ បច្ចុប្បន្ន​បាន​ក្លាយ​ជា​ជំទាវ​ ខណៈ​ស្វាមី​របស់​គាត់​ លោក គង់ សុខ​ម៉េង ​ឡើង​តួនាទី​ជា​ជំនួយការ​ផ្ទាល់​ សម្ដេច​ក្រឡាហោម ស ខេង​។​

៤.​អតីត​តារា​សម្តែង​ដ៏​ស្រស់​សោភា​ ពេជ្រ ច័ន្ទ​បរ​មី បច្ចុប្បន្ន​បាន​ទទួល​ងារ​ជា​ជំទាវ​ ក្រោយ​ក្លាយ​ជា​ភរិយា​របស់ លោក​ឧត្ដមសេនីយ៍ កែវ វ៉ាន់​ថន ​អ្នកនាំពាក្យ​អគ្គនាយកដ្ឋាន​នគរបាល​អន្តោប្រវេសន៍​ក្រសួងមហាផ្ទៃ។

៥.​តារា​សម្តែង​ជើងចាស់​ល្បីឈ្មោះ ប៉ែន សុ​ផានី បច្ចុប្បន្ន​ឡើង​ងារ​ជា​លោកជំទាវ ​បន្ទាប់ពី​​រៀប​អាពាហ៍​ពិពាហ៍​ជាមួយ​ស្វាមី​ ខណៈ​សព្វថ្ងៃ​ លោក​ជំទាវ​ នៅ​បន្ត​អាជីព​សិល្បៈ​ដូចដើម ​និង​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ច្រើន​ពី​មហាជន​។​

៦.​អតីត​ពិធី​ការិនី ហង្ស ម៉ា​រី​ណា បច្ចុប្បន្ន​បាន​ប្រែក្លាយ​ឡើង​ងារ​ជា​ លោកជំទាវ។ ហង្ស ម៉ា​រី​ណា កន្លង​មក​​ជា​អ្នក​សិល្បៈ​មួយរូប​ដែល​មាន​កេរ្តិ៍ឈ្មោះ​ល្បី​គួរសម​។ អតីត​តារា​ស្រី​រូបនេះ ​បាន​ក្លាយ​ជា​លោកជំទាវ​ បន្ទាប់ពី​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​ស្វាមី​ដែល​ជា​រដ្ឋលេខាធិការ​ក្រសួង​ឧស្សាហកម្ម​និង​សិប្បកម្ម។​

៧.​អតីត​តារា​កំប្លែង ស្រី​អយ បាន​រៀបការ​ជាមួយ​ស្វាមី​ដែល​មាន​ឋានៈ​ខ្ពស់​ ​រយៈពេល​ប្រមាណ​ជាង​១០​ឆ្នាំ​ហើយ​ ខណៈ​បច្ចុប្បន្ន​ តារា​ស្រី​រូបនេះ ​មាន​ងារ​ជា​ជំទាវ​។

៨.​អតីត​តារា​ចម្រៀង​ស្រី ដួង ច័ន្ទ​ចរណៃ​ ក្រោយ​បាត់​មុខ​ពី​វិថី​សិល្បៈ​យូរ​ឆ្នាំ ​ក៏បាន​រៀបការ​ជាមួយ​នឹង​បុគ្គល​មួយ​រូប​ដែល​មាន​ឋានៈ​ក្នុង​សង្គម។​ បច្ចុប្បន្ន​ អតីត​តារា​ស្រី ដួង ច័ន្ទ​ចរណៃ ក៏​ទទួល​បាន​​ងារ​ជា​ជំទាវ​ផង​ដែរ​។​

៩.​អតីត​តារា​សម្តែង នៅ សូ​នី​តា បន្ទាប់ពី​បញ្ចប់​អាជីព​សិល្បៈ​នោះ​ បច្ចុប្បន្ន​តារា​ស្រី​ម្នាក់​នេះ ​បាន​ឡើង​ងារ​ជា​ លោកជំទាវ​។ ​តារា​ស្រី​រូបនេះ ​បាន​រៀបការ​ជាមួយ​ លោក ទិ​ត្យ ឋា​វរិ​ទ្ធ ជា​អនុរដ្ឋ​លេខា​ធិការ​ នៃ​ក្រសួង​វប្បធម៌ និង វិចិត្រ​សិល្បៈ​ផង​ដែរ​៕

អត្ថបទ ៖ ចាន់​រ៉ា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

តុលាការឧក្រិដ្ឋកម្មទីក្រុងបាងកក កាត់ទោសមនុស្សជិត ៧០នាក់ពាក់ព័ន្ធនឹងការតវ៉ាដ៏ធំ កាលពីឆ្នាំ ២០០៨

ព័ត៌មានជាតិ១០ ម៉ោង មុន

រដ្ឋបាលខណ្ឌប្ញស្សីកែវ ឆ្លើយតបចំពោះការផ្សព្វផ្សាយព័ត៌មានមិនពិត ប៉ះពាល់ដល់រដ្ឋបាលខណ្ឌ

ព័ត៌មានជាតិ១០ ម៉ោង មុន

អភិបាលរងខេត្តស្វាយរៀងថា ធនធានមនុស្សជំនាញ ​​ជួយជំរុញ​ទាក់ទាញដល់​អ្នក​​វិនិយោគ​

ព័ត៌មានជាតិ១០ ម៉ោង មុន

កម្ពុជា នឹងកែក្រមទាំង៤ឡើងវិញឱ្យត្រូវនឹងបញ្ហាសង្គមបច្ចុប្បន្ន ដោយប្រើកូនខ្មែរសុទ្ធសាធ លែងពឹងបរទេស

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

បារាំង សុំជំនួយប៉ូលិសបរទេសជាង ២ ពាន់នាក់ មកជួយធានាសន្តិសុខ​ព្រឹត្តិការណ៍កីឡាអូឡាំពិក

Sokha Hotels

ព័ត៌មានពេញនិយម