Connect with us

ជីវិតកម្សាន្ដ

Jeep vasu និង Primrata ​ជម្នះដឹកដៃគ្នារៀបការរួចរាល់លើយន្តហោះ​ ទោះមានវ័យខុសគ្នា១៦ឆ្នាំ

បានផុស

នៅ

តារាសម្ដែងជើងចាស់ថៃទាំងគូគឺលោក Jeep vasu និងនាង Jaja primrata បានមានទំនាក់ទំនងស្នេហាគ្នាអស់រយៈ​ពេល៧​ឆ្នាំ​ម​ក​ហើយ។ ទោះជាមានគម្លាតអាយុខុសគ្នាដល់១៦ឆ្នាំ តែអ្នកទាំងពីរពិតជាស្រលាញ់គ្នាស្មោះហើយបានរៀបគ​ម្រោងដឹកដៃ​គ្នា​ចូ​ល​រោងការជាច្រើនលើកមកហើយ ប៉ុន្តែដោយសារតែវិបត្តិជំងឺកូវីដ១៩ បានធ្វើឲ្យមង្គលការការរបស់តារាខាងលើត្រូវបានផ្អាក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទោះបីអាចហាមឃាត់មិនឲ្យមានកម្មវិធីគគ្រឹកគគ្រេងកើតឡើង ប៉ុន្តែកូវីដ១៩មិនអាចរារាំងគូស្នេហ៍មួយគូនេះមិន​ឲ្យក្លាយ​ជា​ប្ដីប្រ​ពន្ធ​ស្របច្បាប់បានឡើយ។ ជាក់ស្ដែងចំថ្ងៃ១៤កុម្ភៈជាទិវានៃក្ដីស្រលាញ់តែម្ដង Jeep vasu និងនាង Jaja primrata បានធ្វើឲ្យ​មិត្ត​ភ​ក្តិនិង​អ្នក​គាំទ្រមានការភ្ញាក់ផ្អើលថែមទាំងបានចូលរួមអបអរសាទយ៉ាងច្រើនកុះករ ពេលឃើញអ្នកទាំងពីរបង្ហោះរូបភាព​នៅលើ​អ៊ីន​ស្តា​ក្រាម ដោយបានចុះអេតាស៊ីវិលប្រើឈ្មោះជាប្ដីប្រពន្ធរួចរាល់។

Jeepvasu និងនាង Jaja primrata បានជ្រើសរើសធ្វើរឿងដ៏ពិសេសនេះនៅលើយន្តហោះឯកជនផ្ទាល់តែពីរនាក់យ៉ាងរ៉ូមែនទិច។ អ្ន​កទាំងពីរពិតជាស្រស់ស្អាតនឹងសង្ហាខ្លាំងដូចគ្នានៅក្នុងឈុតកូនកម្លោះកូនក្រមុំ ហើយនៅលើយន្តហោះ​ក៏មានរូបភាពគូររបស់​ពួ​ក​គេ​យ៉ាងស្រស់ស្អាតទាក់ទាញផងដែរ៕

អត្ថបទផ្ដល់ដោយ៖ Porman

ចុចអាន៖មើលរូប​២០ឆ្នាំមុន ទើបដឹងថា Ken អត់ចាស់សោះ មានតែសង្ហាខ្លាំងឡើងជាងមុន

ចុចអាន៖ទៅណាមកណាកាន់កាបូបជាប់ មានដឹងអត់ថាតារាស្រី ៣រូបនេះ ចូលចិត្តដាក់អ្វីខ្លះក្នុងហ្នឹង?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម