ជីវិតកម្សាន្ដ
មើលរូប២០ឆ្នាំមុន ទើបដឹងថា Ken អត់ចាស់សោះ មានតែសង្ហាខ្លាំងឡើងជាងមុន
នៅតែមានឈ្មោះឈនៅលំដាប់កំពូលនឹងឈោងចាប់តំណែងតួឯកបានជាច្រើនរឿងជារឿយៗ ទោះបីពេលនេះតារាសម្ដែងលោក Ken Theeradej មានវ័យ៤៣ឆ្នាំទៅហើយ ថែមទាំងមានភរិយានិងកូនប្រុសពីរនាក់ធំៗជិតស្មើខ្លួនទៀតផង។
វ័យចំណាស់មានប្រពន្ធមានកូនមិនមែនជាបញ្ហា ព្រោះមកដល់បច្ចុប្បន្ននេះ Ken នៅតែមានរូបរាងសង្ហាក្មេងជាងវ័យ សាច់ដុំតឹងណែនមិនចាញ់កម្លោះក្មេងៗស្រករក្រោយនោះទេ។ ដែលកាន់តែមិនគួរឲ្យជឿទៅទៀតនោះ ថ្មីៗនេះ Ken ត្រូវបានភរិយារបស់លោកទម្លាយរូបភាពប៉ុន្មានសន្លឹកនៅលើបណ្ដាញសង្គម ដែលរូបនោះគឺជារូបរាងកាលពី២០ឆ្នាំមុនរបស់ស្វាមីនាង។
ក្រោយបង្ហោះ រូបទាំងនោះទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកលេងបណ្ដាញសង្គម។ មនុស្សជាច្រើនបាននាំគ្នាចូលទៅបញ្ចេញមតិយោបល់ដូចៗគ្នាថា Ken នៅតែសង្ហារមិនប្រែប្រួល។ មិនថាមើលពីជ្រុងណានោះទេ ២០ឆ្នាំមុនមកដល់បច្ចុប្បន្ន តារាប្រុសជើងចាស់រូបនេះស្ទើរតែមិនមានអ្វីផ្លាស់ប្ដូរសោះ មានតែសង្ហាថែមខ្លាំងជាងមុនទៅទៀត៕
អត្ថបទផ្ដល់ដោយ៖ Porman
ចុចអាន៖ភាពយន្តដែលអាចរកបានចំណូលខ្ពស់នាដើមឆ្នាំ២០២១ត្រៀមបង្ហាញវត្តមាននៅក្នុងរោងកុនឆាប់ៗនេះ
ចុចអាន៖ទៅណាមកណាកាន់កាបូបជាប់ មានដឹងអត់ថាតារាស្រី ៣រូបនេះ ចូលចិត្តដាក់អ្វីខ្លះក្នុងហ្នឹង?
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»
-
ចរាចរណ៍១ ថ្ងៃ ago
បឋម៖ រថភ្លើងបុករថយន្ដក្រុងដឹកអ្នកដំណើររបួសច្រើននាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដីជាង ៤៣ ហិកតា នៅភូមិសាស្ត្រភ្នំ ១៥០០ ត្រៀមដាំស្ដារព្រៃឈើឡើងវិញ
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កសិដ្ឋានវៃឆ្លាតដាំដំណាំពោតលើផ្ទៃដីប្រមាណ ១ពាន់ហិកតា នៅខេត្តសៀមរាប ត្រូវបានសម្ពោធជាផ្លូវការ