ជីវិតកម្សាន្ដ
Due Arisara ប្រាប់ប៉ូលិសថា មិនបានរត់គេចខ្លួនទេ នាងនឹងវិលមកដោះស្រាយឆាប់ៗ
លោកមេធាវី Nitisak Meekhuad បានចេញមុខមកបញ្ជាក់ថា កូនក្តីរបស់លោកគឺតារាសម្ដែងថៃនាង Due Arisara មិនមានចេតនារត់ចេញពីប្រទេសនោះទេ។ នាងបានសន្យាថានឹងត្រឡប់មកវិញឲ្យលឿនដើម្បីជម្រះរាល់បញ្ហានិងរឿងចម្រូងចម្រាសពាក់ព័ន្ធនឹងទ្រព្យសម្បិត្តិដែលខ្ជីគេជាង៦៥លានបាត។

កាលពីថ្ងៃទី២០ ខែមីនា លោក Atthachai Chaeng-Arun មេធាវីការពារក្តីឲ្យលោកជំទាវ Maynie Minimay បានផ្តល់សក្ខីកម្មបន្ថែមដល់ក្រុមស៊ើបអង្កេតនៃនាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច បន្ទាប់ពីទទួលបានអំណាចមេធាវីពីកូនក្តីរបស់ខ្លួន ដើម្បីដាក់ពាក្យប្តឹង។ តារាសម្ដែង Due Arisara ត្រូវបានចោទប្រកាន់ពីបទកេងបន្លំកាលពីថ្ងៃទី ១១ ខែមីនា ក្នុងករណីខ្ចីអចលនទ្រព្យប្រណីតជាច្រើនដែលមានតម្លៃជាង ៦២ លានបាត ប៉ុន្តែបែរជាលួចយកទ្រព្យដែលខ្ចីទៅបញ្ចាំដោយគ្មានការអនុញ្ញាតពីម្ចាស់។
លោក Atthachai បាននិយាយថា ក្រៅពីការផ្តល់សក្ខីកម្មបន្ថែម។ លោកត្រូវបានលោកជំទាវចាត់ឲ្យផ្តល់ភស្តុតាងបន្ថែម។ ប៉ុន្តែស្នើសុំមិនបញ្ចេញព័ត៌មានលម្អិត ដោយសារតែស្ថិតនៅក្រោមការស៊ើបអង្កេត ដំបូងឡើយ ករណីនេះជាករណីឆបោក។ ប៉ុន្តែវាអាស្រ័យលើឆន្ទានុសិទ្ធិរបស់អ្នកស៊ើបអង្កេតថា តើភ័ស្តុតាងនឹងត្រូវចាត់ទុកថាជាបទល្មើសផ្សេងឬអត់។ បើមាននរណាម្នាក់ពាក់ព័ន្ធនឹងរឿងនេះ អាជ្ញាធរនឹងចេញដីកាឲ្យពួកគេទាំងអស់គ្នាធ្វើសេចក្តីថ្លែងការណ៍។ ប៉ុន្តែបើភាគីម្ខាងទៀតយកវត្ថុដែលខ្ចីមកវិញ នោះបញ្ហាចប់ហើយ។
ចំណែកឯ លោកមេធាវី Nitisak Meekhuad មេធាវីរបស់ជនជាប់ចោទបានមានប្រសាសន៍តាមរយៈអ្នកយកព័ត៌មានប៉ុស្តិ៍លេខ៣ថា ថ្ងៃនេះនៅម៉ោង១១៖០០នាទីព្រឹក លោកនឹងជួបជាមួយមន្ត្រីស៊ើបអង្កេតនៅនាយកដ្ឋានទី១ នាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច ដើម្បីដាក់លិខិតបញ្ជាក់ថា កូនក្ដីលោកមិនមានចេតនាភៀសខ្លួនទៅតៃវ៉ាន់ទេ។ ដោយសារតែ Dew បានធ្វើដំណើរទៅក្រៅ មុនដឹងថានឹងចាត់វិធានការផ្លូវច្បាប់ ពេលនេះនាងបានបញ្ជាក់ថាអ្នកនឹងត្រឡប់មកវិញដើម្បីជម្រះរាល់បញ្ហាឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន។
យ៉ាងណាមិញ ទ្រព្យសម្បត្តិដែលតារាស្រីនាង Due Arisara បានខ្ជីពីលោកជំទាវ Maynie ដែលមានតម្លៃជាង ៦២ លានបាត រួមទាំងនាឡិកាដៃ RICHARD MILLE (១៣,៨ លានបាត) ខ្សែក BVLGARI (១៥,២ លានបាត) កាបូប HERMES (២,៨ លានបាត) កាបូប KELLY (៣,៧ លានបាត) និងខ្សែក LOTUS ARTS DE VIVRE (២៦ លានបាត) ៕


អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖Chompoo ថាស្គាល់ Due ជាយូរហើយ តែអត់ដឹងរឿងខ្ចីរបស់ប្រេនៗពីសេដ្ធីទេ

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
សេដ្ឋវិទូ៖ សេដ្ឋកិច្ចថៃប្រឈមហានិភ័យធ្លាក់ចូលក្នុងវិបត្តិបរិត្តផរណា
-
នយោបាយ២ ថ្ងៃ ago
រយៈពេលមិនដល់១២ម៉ោងកម្ពុជាទះថៃ៣កំផ្លៀង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
សហព័ន្ធឧស្សាហកម្មថៃ៖ ការបិទព្រំដែនជាមួយកម្ពុជា ប៉ះពាល់ដល់ការនាំចេញថៃ ៥,២ ប៊ីលានដុល្លារ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
នៅពេលលឺថាថៃចង់ប្រើទ័ពការពារអធិបតេយ្យភាពខ្លួន អតីតប្រមុខការទូតកម្ពុជាសួរថា តើអធិបតេយ្យភាពថៃនៅឯណា?
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
Breaking News! អ៊ីស្រាអែល វាយប្រហារអ៊ីរ៉ង់ហើយ! សង្គ្រាមធំអាចផ្ទុះឡើង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងទទួលរងឥទ្ធិពលព្យុះទី១ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១៣មិថុនា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មហាសំណាង! មនុស្សម្នាក់គត់នៅរស់ពីការធ្លាក់យន្តហោះឥណ្ឌា ដោយសារលោតចុះតាមច្រកចេញអាសន្ន
-
នយោបាយ៣ ថ្ងៃ ago
សម្ដេចតេជោប្រាប់ទៅរដ្ឋាភិបាលត្រៀមផ្ទុះអាវុធគ្រប់ពេលដែលថៃឈ្លានពាន