ជីវិតកម្សាន្ដ
ឆ្មា Taylor Swift ក្លាយជាសត្វចិញ្ចឹមមានទ្រព្យសម្បត្តិ៩៧លានដុល្លារ ក្នុងលំដាប់ទី៣លើលោក
សត្វឆ្មាត្រចៀកទន់ពណ៌សរបស់តារាចម្រៀង Taylor Swift ដែលមានឈ្មោះថា Feline Olivia Benson បច្ចុប្បន្នគឺជាសត្វចិញ្ចឹមដែលមានជាងគេលំដាប់ទី៣នៅលើពិភពលោក មានទ្រព្យសម្បត្តិប្រហែល ៩៧ លានដុល្លារ។ ព័ត៌មាននេះទើបតែត្រូវបានចេញផ្សាយដោយអង្គការ All About Cats កាលពីពេលថ្មីៗនេះប៉ុណ្ណោះ។

ចំណាត់ថ្នាក់ត្រូវបានចងក្រងដោយប្រើការវិភាគទិន្នន័យនៃការបង្ហោះអំពី Olivia Benson នៅលើ Instagram ដោយឡើងទៅលើចំណាត់ថ្នាក់នៃទ្រព្យសម្បត្តិតាមរយៈកិត្តិនាមនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។ ជាពិសេស ឆ្មារបស់ Taylor ទទួលបានអ្នកតាមដាន ការចូលចិត្ត និងអត្រាចូលរួម។ លើសពីនេះ Olivia Benson មានផលិតផលដែលបង្ហាញរូបភាពឆ្មា រួមមានអាវយឺត ក្រវិល ស្ទីកឃ័រ ប៊ិច ដែលបានចាប់ផ្តើមនៅឆ្នាំ ២០១៨មកម៉្លេះ។ សត្វចិញ្ចឹមនេះអាចរកប្រាក់បានយ៉ាងច្រើន នៅពេលវាបង្ហាញខ្លួននៅក្នុង Blank Space និង ME របស់ម្ចាស់ រួមជាមួយនឹងការផ្សាយពាណិជ្ជកម្មមួយចំនួនសម្រាប់ម៉ាកធំៗ។
អ្វីដែលកាន់តែចាប់អារម្មណ៍ពីមហាជននោះគឺសារព័ត៌មាន PageSix បានបញ្ចេញនូវអត្ថបទប្រៀបធៀបឆ្មាចិញ្ចឹមរបស់ Taylor Swift ថា មានទ្រព្យសម្បត្តិច្រើនជាងមិត្តប្រុសរបស់នាងគឺកីឡាករ Travis Kelce ដែលបច្ចុប្បន្នមានទ្រព្យសម្បត្តិប្រហែល ៤០លានដុល្លារប៉ុណ្ណោះ។ ក្នុងនោះផងដែរ នៅលើ TikTok អ្នកគាំទ្រមួយចំនួនបានបញ្ចេញមតិថា “ប្រសិនបើ Travis មានសំណាង ថ្ងៃណាមួយគាត់នឹងទទួលបានជោគជ័យដូចឆ្មារបស់ Taylor Swift”។

សូមបញ្ចាក់ដែរថា Olivia Benson គឺជាពូជឆ្មាប្រភេទ Scottish Fold ដែលចិញ្ចឹមដោយតារាចម្រៀងប៉ុបរូបនេះចាប់តាំងពីឆ្នាំ ២០១៤ មកម្ល៉េះ នាងបានសម្រេចដាក់ឈ្មោះតាមតួឯកស្រីក្នុងរឿង Law & Order: Special Victims Unit។ ក្រោយមក ក្នុងឆ្នាំ ២០២០ រូបថតរបស់ Olivia Benson បានទាក់ទាញការចូលចិត្តជាងពីរលាននៅលើ Instagram របស់ Taylor ផ្ទាល់។
យ៉ាងណាមិញ ក្រៅពី Olivia Benson តារាចម្រៀង Taylor Swift ក៏មានឆ្មាពីរក្បាលទៀតមានឈ្មោះថា Benjamin Button និង Meredith ។ នៅពេលដែលទស្សនាវដ្ដី Time ផ្តល់កិត្តិយសដល់នាងជាបុគ្គលប្រចាំឆ្នាំ ២០២៣ Taylor Swift បានសុំថតរូបជាមួយឆ្មា Benjamin Button ថែមទៀតផង៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖Britney Spears ត្រូវសណ្ឋាគារដ៏ល្បីមួយហាមឃាត់នាង បន្ទាប់ពីហែលទឹកអាក្រាតកាយក្នុងអាង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


