Connect with us

ជីវិតកម្សាន្ដ

អបអរសាទរ! អ្នកនិពន្ធ ស៊ុយ លីនប៉ាវ ក្លាយជាម្ចាស់ជយលាភីសរសេររឿងល្ខោនវិទ្យុ “ការបៀតបៀនស្រី្ដលើប្រព័ន្ធ​អ៊ីនធឺណិត​”

បានផុស

នៅ

គួរសរសើរ និងត្រេកអរដល់អ្នកនិពន្ធវ័យក្មេង ស៊ុយ លីនប៉ាវ ដែលដណ្ដើមបានជយលាភីលេខ១ ផ្នែកសរសេររឿងល្ខោនវិទ្យុរបស់មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) ឆ្នាំ ២០២១។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាអតីតម្ចាស់ជយលាភី ពានរង្វាន់ព្រះនាងឥន្ទ្រទេវី ឆ្នាំ ២០២០ នាឆ្នាំ ២០២១ នេះ អ្នកនិពន្ធ ស៊ុយ លីនប៉ាវ បានឈ្នះស្នាដៃថ្មីមួយទៀតក្នុងការប្រកួតប្រជែងសរសេរររឿងល្ខោនវិទ្យុក្រោមប្រធានបទ “ការបៀតបៀនស្រី្ដលើប្រព័ន្ធអ៊ិនធឺណេត” ដែលរៀបចំដោយ CCIM។ ចំពោះស្នាដៃដែលសមាជិកនៃក្រុមអ្នកនិពន្ធ​ទសប៉ាកកា រូបនេះបានទទួលជយលាភីគឺ រឿង “ជនដែលត្រូវគេបំពាន”។

ក្រៅពីរកឃើញអ្នកជាប់លេខ១ក្នុងការប្រណាំងប្រជែងនេះ មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ក៏បានប្រកាសលទ្ធផលអ្នកឈ្នះ២ផ្សេងទៀត ដែលជយលាភីបន្ទាប់បានទៅលើរឿង “ខ្ញុំខុសអី” របស់អ្នកនិពន្ធ តុន ​ច័ន្ធរិទ្ធិ និងជយលាភីទី៣បានទៅលើរឿង “កូនគេកូនយើង ប្អូនយើងប្អូនយើង” របស់អ្នកនិពន្ធ ​អេង ស៊ិនវិច្ឆិកា៕

អត្ថបទ៖ សន្យា

ចុចអាន៖ ទស្សនៈនានាអំពីកម្រងនិទាន “សង្វៀនផ្លូវងងឹត” ដែលឆ្លុះបញ្ចាំងប្រពៃណី និងអបិយជំនឿដូនតាខ្មែរ

ចុចអាន៖ CEO ផលិតកម្ម Sastra រៀបរាប់ជីវិតតស៊ូ បាក់ទឹកចិត្ត តែមិនចុះចាញ់ រហូតដល់មានថ្ងៃនេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៥ នាទី មុន

អ្នកស្រាវជ្រាវប្រទះឃើញប្រភេទឧរង្គសត្វ​សង្ស័យជាប្រភេទថ្មីសម្រាប់កម្ពុជានិងសកលលោក

ព័ត៌មានជាតិ១៥ នាទី មុន

អាជ្ញាធរខេត្តកំពង់ធំ ប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ប្រមាណ ១.០០០ បណ្ណ ជូនប្រជាពលរដ្ឋ ស្រុកប្រាសាទសំបូរ

ជីវិតកម្សាន្ដ២០ នាទី មុន

ប្រភពជិតស្និទ្ធថា Joon Yeol និង Hyeri ឈប់ទាក់ទងគ្នាតាំងពីដើមខែកុម្ភៈឆ្នាំមុនម៉្លេះ

ព័ត៌មានអន្ដរជាតិ២២ នាទី មុន

ផ្សារហ៊ុន វៀតណាម ធ្លាក់ចុះ ក្រោយប្រធានាធិបតីលាលែងពីតំណែង

ព័ត៌មានជាតិ៣៧ នាទី មុន

ស្អាតស្អំ ប្រសិទ្ធភាព រហ័ស គឺជា​ការប្តេជ្ញា​ចិត្ត​ពី​រដ្ឋមន្រ្តី​ថ្មី​​ដឹកនាំនៅក្រសួង​សាធារណការ​និងដឹកជញ្ជូន

Sokha Hotels

ព័ត៌មានពេញនិយម