ជីវិតកម្សាន្ដ
មិនដល់១ខែផង! តារាចម្រៀង និងផលិតករខ្មែរល្បីឈ្មោះ ២រូប ត្រូវមច្ចុរាជផ្តាច់សង្ខារទាំងអាល័យបំផុត
គិតមកត្រឹមថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤នេះ គឺមានតារាចម្រៀងប្រុសមួយរូប និងអ្នកនិពន្ធ-ដឹកនាំសម្តែងភាពយន្តល្បីៗឈ្មោះមួយរូប បាត់បង់ជីវិតគួរឲ្យសោកស្តាយ និងអាឡោះអាល័យជាពន់ពេកបន្សល់នូវត្រឹមការចងចាំ ក៏ដូចជាអនុស្សាវរីយ៍ល្អៗសម្រាប់អ្នកគាំទ្រ។

ចំពោះការបាត់បង់សិល្បករវ័យក្មេងរបស់ខ្មែរទាំង២រូបនេះ បានបន្សល់ទុក្ខនូវភាពសោកសៅនិងស្តាយស្រណោះជាខ្លាំងសម្រាប់ក្រុមគ្រួសារក៏ដូចជាមិត្តភក្តិធ្លាប់រួមអាជីពកន្លងមក។ អ្នកសិល្ប:ប្រុសទាំង ២រូបដែលបានបាត់បង់ជីវិតនោះរួមមាន៖
១. តារាចម្រៀងប្រុសលោក ថុល លីណា អតីតបេក្ខភាកម្មវិធី Cambodian Idol និង X Factor Cambodianបានជួបគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យស្លាប់បាត់បង់ជីវិតទាំងវ័យក្មេង កាលពីយប់ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៤ កន្លងទៅនៅម្តុំស្វាយរលំ បន្ទាប់ពីតារាចម្រៀងវ័យក្មេងរូបនេះចេញពីកម្មវិធីច្រៀងមួយកន្លែង។
២. លោក កៅ សីហា អ្នកនិពន្ធនិងដឹកនាសម្តែងល្បីឈ្មោះប្រចាំផលិតកម្មហង្សមាស ដែលទើបទទួលមរណភាពកាលពីថ្ងៃទី ២០ ខែតុលា ឆ្នាំ២០២៤ ដោយសារជំងឺដាច់សរសៃឈាមខួរក្បាល បន្ទាប់ពីបញ្ជូនទៅសង្គ្រោះនៅប្រទេសវៀតណាម។
គួរជម្រាបថា សពលោក កៅ សីហា បានដឹកមកដល់គេហដ្ឋាននៅភ្នំពេញកាលពីវេលាម៉ោង១រំលងអាធ្រាត្រឈានចូលថ្ងៃទី ២១ ខែតុលា ឆ្នាំ២០២៤ និងកំពុងតម្កល់ធ្វើបុណ្យតាមប្រពៃណីឯគេដ្ឋានរបស់លោក នៅបុរីសម្បត្តិមានហេង។ នេះជាដំណឹងដ៏រន្ធត់និងងសោកសៅបំផុតសម្រាប់ក្រុមគ្រួសារនិងសិល្បករ- សិល្បការិនី ព្រមទាំងអ្នកគាំទ្រក្រោយទទួលដំណឹងនៃមរណភាពរបស់អ្នកដឹកនាំសម្តែងដ៏ឆ្នើមប្រចាំហង្សមាស៕ អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


