Connect with us

ជីវិតកម្សាន្ដ

ប្រធានសមាគមសិល្បករខ្មែរ ឧបត្ថម្ភ ៣លានរៀល ដល់គ្រួសារសពលោក លីចិន ខ្វះខាតខ្លាំងគ្មានលុយធ្វើបុណ្យ

បានផុស

នៅ

ដោយមើលឃើញពីក្តីអាណិត និងការខ្វះខាតក្នុងការៀបចំធ្វើពិធីបុណ្យសពរបស់តារាចម្រៀងលោក លី ចិន ប្រធានសមាគមសិល្បករខ្មែរលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង បានចូលរួមបច្ច័យបុណ្យដល់ក្រុមគ្រួសារនូវថវិកាផ្ទាល់ខ្លួនចំនួន ៣លានរៀល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមាគមសិល្បករបានឲ្យដឹងថា លោកស្រី នៅ សូនិតា និងក្រុមការងាសមាគមសិល្បករខ្មែរបានអញ្ជេីញចូលរួមពិធីបុណ្យឈាប្បនកិច្ចសពតារាចម្រៀងលោ ក លី ចិន ដែលបានទទួលមរណភាពដោយរោគាពា ធ កាលពីព្រឹកថ្ងៃអាទិត្យទី០៨ខែធ្នូ ឆ្នាំ២០២៤កន្លងទៅ និងត្រូវបានក្រុមគ្រួសារនាំយកមកធ្វេីបុណ្យបន្តិចបន្តួចនៅទីវត្តចាក់អង្រែក្រោម ។

ដោយសារជីវភាពលំបាក សពរបស់សពតារាចម្រៀងលោក​ លី ចិន ត្រូវបានក្រុមគ្រួសារប្រារព្ធធ្វេីជាការគម្រប់កិច្ចយ៉ាងស្ងប់ស្ងាត់ ពុំមានសាច់ញាតិ ​ពុំមានរោង មីក្រូ ឬតុអង្គុយអ្វីនោះទេ សូម្បីតែមឈូសសម្រាប់តម្កល់សពឱ្យបានសមរម្យក៏គ្មានដែរ ហេីយមានតែភរិយា ម្ដាយ និងកូនតូចៗប៉ុណ្ណោះ ដែលទិដ្ឋភាពមេីលទៅគួរឱ្យសង្វេគជាទីបំផុត។

ដ្បិតតែតារាចម្រៀងលោក​ លី​ ចិន​ មិនមែនជាសមាជិករបស់សមាគមយ៉ាងណាក៏ដោយ តែដោយអំណាចនៃសេចក្ដីអាណិតអាសូរជាពន់ពេកលោកជំទាវអ្ន កឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានបរិច្ចាគថវិកាផ្ទាល់ចំនួន ៣លានរៀល ជូនចំពោះក្រុមគ្រួសារ ដេីម្បីដោះស្រាយតម្រូវការចំពោះមុខចាំបាច់សម្រាប់ពិធីបុណ្យសពតារាចម្រៀងរូបនេះផងដែរ។

ក្រុមការងារដឹកនាំដោយលោកជំទាវ នៅ​ សូនិតា ក៏បាននាំយកបច្ច័យផ្ទាល់ខ្លួនមួយ​ ៦០មុឺន​រៀលបន្ថែមទៀត ដេីម្បីចូលបុណ្យនិងរួមរំលែកទុក្ខជាមួយក្រុមគ្រួសារផងដែរ។

គួររម្លឹកថា តារាចម្រៀងភាសាចិនលោក ឡេង គីមសាន្ត ហៅ លីចិន បានទទួលមរណភាពកាលពីថ្ងៃទី០៨ខែធ្នូដោយសារជំងឺគាំងបេះដូង។ លោក​ ឡេង​ គីមសាន​ (លី​ ចិន) ជាអតីតតារាចម្រៀងអាចច្រៀងបានភាសាខ្មែរ-អង់គ្លេស​ ដែលទទួលបន្ទុកគ្រួសារដ៏ធំផ្គត់ផ្គង់គ្រប់បែបយ៉ាងទាំងអស់។ បន្ទាប់ពីលោកបានទទួលមរណភាពទៅ ​គ្រួសារលោក និងកូនស្រីតូចៗ២នាក់រស់ដោយគ្មានទីពឹង៕ អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម