Connect with us

ជីវិតកម្សាន្ដ

នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ

បានផុស

នៅ

ទស្សនិកជននិងអ្នកនិយមតាមដានព័ត៌មានបានបង្ហាញការភ្ញាក់ផ្អើលហើយរន្ធត់ចិត្តគ្រប់គ្នា បន្ទាប់ពីទទួលដំណឹងថាកញ្ញា ថាណា ពិធីការិនីអានព័ត៌មានពេលព្រឹកដ៏ល្បីនៅ CTN និង CNC បានទទួលមរណភាពដោយសារជំងឺមហារីក។

បើតាមការបង្ហោះលើ​បណ្ដាញសង្គមរបស់ CNC TV នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា បានទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ ដោយរោគាពាធ កាលពីយប់អាទិត្យ ទី២៦ ខែមករា ឆ្នាំ២០២៥ នាមន្ទីរពេទ្យក្រុងបាងកក ប្រទេសថៃ។

CNC TV បានចាត់ទុកការបាត់បង់កញ្ញា នូ មៈនេត្រអាថាណ្ណា គឺជាការបាត់បង់នូវធនធនមនុស្សដ៏សំខាន់សម្រាប់ក្រុមហ៊ុន CBS ហើយក៏ជាការបាត់បង់នូវបញ្ញាវន្តដ៏ឆ្នើមក្នុងវិស័យសារព័ត៌មាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បងស្រីរបស់កញ្ញា អាថាណ្ណា បានបង្ហោះលើហ្វេសបុកឈ្មោះ MaDa PH ថា ប្អូនស្រីរបស់អ្នកស្រីបានទទួលមរណភាពដោយសារជំងឺមហារីក។ សពរបស់កញ្ញា មៈនេត្រអាថាណ្ណា នឹងត្រូវបញ្ជូនមក​ដល់ផ្ទះវិញនៅថ្ងៃទី៣១ ខែមករា ហើយពិធីបុណ្យនឹងចាប់ផ្ដើមនៅថ្ងៃសៅរ៍ ទី១ ខែកុម្ភៈ ឆ្នាំ២០២៥។

ផ្អែកតាមការឲ្យដឹងពីគណនីហ្វេសប៊ុកខាងលើបានរៀបរាប់ភ្ជាប់រូបភាពមួយសន្លឹកថា៖ «ស្រីស្អាតក្នុងបេះរបស់បងជាប្អូនជាមិត្តដ៏ល្អសែនល្អជាទីប្រឹក្សារបស់បងជាកំលាំងចិត្តជាអ្នកមានគុណ លាហើយប្អូនសម្លាញ់លាគ្មានថ្ងៃត្រឡប់។ [..] មនុសុ្សល្អរបស់បងអើយដឹងទេថា បងនឹកដឹងទេថាបងឈឺប៉ុណ្ណាក្មេងល្អរបស់បងពាក្យសន្យាថា យើងនឹងដើរលេងជាមួយគ្នារលាយហើយប្អូនទៅចោលបងហើយ ហេតុអី្វទៅ? សូមឲ្យប្អូនបានស្ងប់សុខកើតជាតិណាៗជួបតែមនុស្សល្អ អាវែងសុខភាពល្អណាអូនណា Thana Nou »។

កញ្ញា នូ មៈនេត្រអាថាណ្ណា បានចូលបម្រើការងារនៅក្រុមហ៊ុន CBS នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០០៩ ក្នុងតួនាទីជាពិធីការនីនៃកម្មវិធីព័ត៌មានពេលព្រឹក។ CNC បានកត់សម្គាល់ផងដែរថាក្នុងនាមជាពិធីការនីមួយរូប កញ្ញា នូ មៈនេត្រអាថាណ្ណា បានបំពេញការងារយ៉ាងល្អ ទទួលបានការគោរពស្រលាញ់ និងកោតសរសើរពីបុគ្គលិកគ្រប់ផ្នែក ព្រមទាំងបានការគាំទ្រពីសំណាក់ទស្សនិកជន៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ៣ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ៣ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម