ជីវិតកម្សាន្ដ
សង្វេគណាស់ ! លោក ហួរ ឡាវី ឈរចាំទទួលធាតុភរិយាជាមួយសម្រែកទ្រហោយំពេញមុខផ្ទះ
នៅរសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ នេះធាតុភរិយារបស់តារាចម្រៀងជើងចាស់លោកគ្រូហួរ ឡាវី និងជាម្តាយរបស់តារាចម្រៀង វី ឌីណែត ត្រូវបានបញ្ចូលយកទៅដល់ផ្ទះហើយបន្ទាប់ពីបូជារួចរាល់។
តាមរយៈទិដ្ឋភាពជាក់ស្តែងដែលផ្តល់ដោយព័ត៌មានមួយចំនួនដែលបានចុះទៅLiveផ្ទាល់នៅក្បែរចំ ណុចទីតាំងផ្ទះលោក ហួរ ឡាវី គឺគេសង្កេតឃើញលោកគ្រូ ហួរ ឡាវី បានឈរនៅមុខផ្ទះជាមួយនឹងកូនចៅរង់ចាំទទួលធាតុភរិយាដោយមើលទៅពិតជាសោកសង្រេងខ្លាំងណាស់។

ស្របពេលដែលធាតុភរិយាលោកគ្រូ ហួរ ឡាវី ត្រូវបានបញ្ជូនដល់គេហដ្ឋាននៅរសៀលថ្ងៃនេះដែរគឺគេបានឮសម្រែកទ្រហោយំពេញមុខផ្ទះតែម្ដង។ ខណៈកូនស្រីម្នាក់ទៀតដែលមិនឆ្លងកូវីដ-១៩បានត្រឹមអង្គុយយំនៅមុខផ្ទះដោយមិនអាចចូលទទួលធាតុម្តាយបានឡើយព្រោះលោកគ្រូ ហួរ ឡាវី និងសមាជិកក្នុងផ្ទះក៏កំពុងធ្វើចត្តាឡីស័កផងនោះ។
លោកស្រី ងឿន សុថានីជនជាតិខ្មែរអាយុ៦២ឆ្នាំដែលត្រូវជាភរិយារបស់តារាចម្រៀងជើងចាស់លោក ហួរ ឡាវី និងជាម្តាយតារាចម្រៀងប្រចាំផលិត កម្មមាសកញ្ញា វី ឌីណែតបានស្លាប់ដោយសារជំងឺកូវីដ-១៩ នៅវេលាម៉ោង១១និង៥០នាទីថ្ងៃទី១៩ ខែមីនាឆ្នាំ២០២១បន្ទាប់ពីចូលសម្រាកព្យាបាល បានប៉ុន្មានថ្ងៃ៕
អត្ថបទ ៖ ចាន់រ៉ា


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


