Connect with us

ជីវិតកម្សាន្ដ

បម្រើសិល្បៈ ៥០ ឆ្នាំ លោកគ្រូ ហួរ ឡាវី មិនដែលទទួលបានប័ណ្ណកិត្តិយស អ្វីមួយឡើយ

បានផុស

នៅ

អ្នកគាំទ្រមានការភ្ញាក់ផ្អើលបន្ទាប់ពីមានការបង្ហើបថា តារាចម្រៀងជើងចាស់ល្បីឈ្មោះលោក ហួរ ឡាវី រហូតមកទល់ពេលនេះគឺបម្រើវិស័យសិល្ប:មានរយ:ពេលប្រមាណ៥០ឆ្នាំហើយ។ ប៉ុន្តែលោកមិនដែលទទួលបានប័ណ្ណកិត្តិយស ណាមួយពីភាគីពាក់ព័ន្ធណាឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើយោងតាមខ្លឹមសារនៃសំណេររបស់តារាចម្រៀងរួមអាជីព គឺលោក សុះ ម៉ាច បានរៀបរាប់ដោយក្តីអាណិតចំពោះលោកគ្រូ ហួរ ឡាវី ថា សែនអាសូរក្នុងចិត្តពេលបានឮសម្តីរបស់រៀមច្បង ហួរ ឡាវី ខណ:ពេលរួមដំណើរជាមួយបងទៅចូលរួមកម្មវិធីសប្បុរសមួយនៅខេត្តព្រៃវែងរបស់លោកឧត្តមសេនីយ៍ អ៊ុ ចំរើន ប្រគល់ផ្ទះជូនទុរគតជនមួយរូប ខ្ញុំក៏សួរពីប្រវត្តិចូលបម្រើវិស័យសិល្ប: គឺបងចូលសិល្ប:តាំងពីឆ្នាំ១៩៦៣ ។

លោកបន្តថា ក្រោយមកឆ្នាំ១៩៧៩បងបម្រើការនៅមន្ទីរឃោសនាការខេត្តបាត់ដំបង ឆ្នាំ១៩៨៣ ចូលមកបម្រើការនៅមន្ទីរវប្បធម៌រាជធានីភ្នំពេញ។ រំឮកកាលទៅឃោសនាពលករកាប់ឆ្ការព្រៃពេលលេងឱ្យពលករស្តាប់ និងរាំលេង ពួកប៉ុលពតដេញបាញ់រត់ព្រលឹងចុងសក់។ ខ្ញុំក៏មានអានុស្សាវរីយ៍ច្រើនជាមួយគាត់កាលច្រៀងតាមរង្គសាលកាលកន្លងមករហូតឥឡូវ។ ក៏លួចសួរគាត់ថា បងបម្រើវិស័យសិល្ប:៥០ឆ្នាំមកហើយ មានស្នាដៃធំធេងណាស់ បងមានបានទទួលកិត្តិយសពីរដ្ឋាភិបាល ឬក្រសួងមន្ទីរស្ថាប័នអ្វីខ្លះ? គាត់ឆ្លើយថា ប្អូនអើយគ្មានទេ បងចង់ឃើញការផ្តល់កិត្តិយសគ្រាន់ ទុកតាំងបង្ហាញកូនចៅពេលបងស្លាប់ទៅក្រែងបានបិទភ្នែកជិត ព្រោះបងចាស់ហើយឆ្នាំនេះ៧៨ឆ្នាំហើយ។

លោក សុះ ម៉ាច និយាយទៀតថា តាមមតិរបស់ខ្ញុំសិល្បករចាស់ៗដែលធ្លាប់មានស្នាដៃ និងបានបម្រើសិល្ប:​យូរយារ​មកហើយគួរតែផ្តល់កិតិ្តយសដល់ពួកគាត់ក៏ដូចជាការលើកទឹកចិត្ត និងដឹងគុណដូចជារៀមច្បង ហួរ ឡាវី ជាដើម ខណ:សិល្បករចាស់ថ្មីខ្លះបានទទួលកិត្តិយសរួចហើយពីរដ្ឋាភិបាល និងស្ថាប័ននានាដូចរូបខ្ញុំផ្ទាល់ក៏បានពីទទួលពីព្រះមហាក្សត្រ កាកបាទក្រហម និងរដ្ឋាភិបាលអាមេរិកផងដែរ។ គួរពុំគួរសូមអធ្យាស្រ័យ នេះជាយោបល់ផ្ទាលខ្លួនរបស់នោះទេ។

សូមបញ្ជាក់ថា តារាចម្រៀងសំនៀងស្អកលោកគ្រូ ហួរ ឡាវី គឺតារាចម្រៀងល្បីល្បាញជំនាន់ឆ្នាំ១៩៩០ ដែលមានបទ​ចម្រៀងល្បីៗជាច្រើនដែលលោកបានបកស្រាយដូចជាបទ «សែនអាល័យ» និងបទ« ថ្ងៃណាបំភ្លេចអូនបាន» ជាដើម៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ៣ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ៦ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

ជីវិតកម្សាន្ដ១ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម