Connect with us

ជីវិតកម្សាន្ដ

តន់ ចន្ទ​សី សំងំឱបយកស្ព​តធំៗ តម្លៃរាប់សែនដុល្លារ​

បានផុស

នៅ

ខណៈដែលអ្នកសិល្បៈស្ទើរមួយប្រទេស កំពុងតែ​ត្អូញត្អែររឿងប្រាក់ចំណូលដោយសារតែការជះឥទ្ធិពលនៃជំងឺ​កូ​វីដ​១៩ ធ្វើឲ្យពួកគាត់បាត់ប្រាក់ចំណូលនោះ ស្រាប់តែប្រភពគួរឲ្យទុកចិត្តមួយ ទម្លាយឲ្យ ដឹងថា តន់ ចន្ទ​សី​ម៉ា ដែលជាគ្រាប់ពេជ្ររបស់ផលិតកម្ម Galaxy Navatra កំពុងតែសម្ងំ ឱបយកស្ព​តពាណិជ្ជកម្មធំៗតម្លៃរាប់សែនដុល្លារឯណោះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភពខាងលើបានទម្លាយឲ្យដឹងថា តន់ ចន្ទ​សី​ម៉ា បានក្លាយតារាតំណាងផលិតផល​(Brand Ambasador) ជាច្រើន ក្នុងរយៈកន្លងមកនេះ ដែលធ្វើឲ្យនាងប្រមូលបានលុយរាប់សែនដុល្លារ អាមេរិកឯណោះ​។ ក្រុមហ៊ុនទាំងនោះ មានដូចជាក្រុមហ៊ុនរថយន្ត ក្រុមហ៊ុនផលិតផលគ្រឿង សំអាង និង មានក្រុមហ៊ុនជាច្រើនកំពុងចរចាជាមួយភាគីតារាស្រីថែមទៀត។ មិន​មាន​តួ​លេខ​ជាក់​លាក់ ស្ដីពីតម្លៃខ្លួនរបស់តារាស្រី ត្រូវបានទម្លាយចេញឡើយប៉ុន្តែថ្មីៗនេះ មានដំណឹងថា សី​ម៉ា ទើបនឹងបានឈានដល់កិច្ចព្រមព្រៀងជាមួយអាន់​ឈ័​រថែមទៀត​។ ជុំវិញ រឿងនេះ តាមប្រភពដដែលបានទម្លាយឲ្យដឹងបន្ថែមទៀត ដោយធ្វើការប៉ាន់ប្រមាណថា សម្រាប់ ការងារចុងក្រោយនេះ តារាចម្រៀងស្រីទទួលបានថ្លៃ ហត់នឿយប្រមាណជាមួយជាងសែន ដុល្លារឡើងទៅហើយ​។ ដូច្នេះហើយសរុបទៅ សី​ម៉ា ទាញចំណូលបាន​ច្រើនណាស់ ពីការងារ ក្រៅពីចម្រៀង​។

ប្រភពដដែលបានវាយតម្លៃថា ប្រសិនបើមិនរងផងប៉ះពាល់ដោយសារតែ​ជំងឺ​កូ​វីដ​១៩ទេនោះ តន់ ចន្ទ​សី គឺច្បាស់ជាគ្មានពេលសម្រាកឡើយ ត្បិតអីក្រុមហ៊ុនធំៗ ដែលមកស៊ីនៅស្រុកខ្មែរ ជា ច្រើនមួយណាក៏ចង់បាននាងធ្វើជាតារាតំណាងឲ្យផលិតផលរបស់ពួកគេដែរ​។ ជុំវិញករណីខាង លើភាគីខាងតារាស្រី នៅមិនទាន់សុំការអធិប្បាយបាននៅឡើយ​។

ជុំវិញការលើកឡើងខាង លើ លោក យឹម តា​ស្រង់ អ្នកគ្រប់គ្រងទូទៅរបស់ផលិតកម្ម Galaxy Navatra បានទទួលស្គាល់ថា តម្លៃដែល តន់ ចន្ទ​សី ទទួលការងារជា ប្រេនអាបាស់​សឺ​ដ័ ក្រុមហ៊ុន ខាងលើគឺពិតប្រាកដហើយ​។ លោកបន្ថែមថា បច្ចុប្បន្នខាងផលិតកម្មកំពុងពិចារណាលើ ក្រុមហ៊ុនធំៗជាច្រើនទៀត ដែលមានបំណង​ចង់បាន​នាង ហើយអូ​ខេ​ទៅលើក្រុមហ៊ុនទាំងនោះ ក្នុងពេលឆាប់ៗនេះ​៕

អត្ថបទ៖ ស៊ុន ហួត​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម