ជីវិតកម្សាន្ដ
កំពូលតារាភាពយន្តខ្មែរអ្នកស្រី ឌី សាវ៉េត ជំរុញទឹកចិត្តកូនស្រីពៅ បន្តឆន្ទៈលើកស្ទួយសិល្បៈវប្បធម៌ជាតិ
កំពូលតារាភាពយន្តខ្មែរអ្នកស្រី ឌី សាវ៉េត ទោះបីពេលនេះមានវ័យច្រើនឆ្នាំហើយក៏ពិតមែន តែរហូតមកទល់បច្ចុប្បន្នលោកស្រីក៏នៅតែទទួលបានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់មហាជនគ្រប់មជ្ឈដ្ឋានទាំងក្នុង និងក្រៅប្រទេស។

អ្នកស្រី ឌី សាវ៉េត ត្រូវបានទស្សនិកជនដឹងថា ជាតារាភាពយន្តដ៏ល្បីរន្ទឺរបស់ខ្មែរកាលពីអំឡុងទសវត្សរ៍ទី៦០ និងដើមទសវត្សរ៍ទី៧០។ដោយឡែកងាកចាប់ អារម្មណ៍ទៅលើកូនស្រីពៅរបស់អ្នកស្រី ឌីសាវ៉េត ដែលមានឈ្មោះថា ឌី ហ្សូលី ឯណ្ណោះវិញ ក៏ត្រូវបានទស្សនិកជនសង្កេតឃើញថានាងក៏មានជំនាញ និងឆន្ទៈខ្ពស់លើវិស័យសិល្បៈផងដែរ។
ជាមួយគ្នានេះមានការបង្ហើបឲ្យដឹងដែរថាអ្នកស្រី ឌី សាវ៉េត ដែលជាកំពូលតារាភាពយន្តខ្មែរ បើទោះដល់វ័យ ៨០ ជាងក៏ដោយ អ្នកស្រីនៅតែបន្តជំរុញលើកទឹកចិត្តដល់កូនស្រីពៅរបស់អ្នកស្រី ក្នុងវិស័យសិល្បៈវប្បធម៌ជាតិ។ ត្រង់ចំណុចនេះហើយ ទើបត្រូវបានគេយល់ថា ពិតជាស្លឹកឈើជ្រុសមិនឆ្ងាយពីគល់មែន ។
ប្រាកដណាស់កញ្ញា ឌី ហ្សូលី ក្រៅតែមានដុងផ្នែកសម្តែងភាពយន្តគឺបច្ចុប្បន្ននាងមានក្រុមសិល្បៈរបាំបុរាណមួយក្រុម ហើយតែងតែឧស្សាហ៍ចេញច្រៀងញឹកញាប់តាមកម្មវិធីជាច្រើន ដូចជាតាមមហោស្រពសិល្បៈ និងការឡើងសម្ដែងតាមកកម្មវិធីសិល្ប:ធំ ៗរបស់បណ្ដាទូរទស្សន៍មួយចំនួន។
ចំណែកខ្សែភាពយន្តដែលនាងធ្លាប់សម្តែងមានរឿង “ស្នាមសាក់លើស្មា” និងរឿង “ញើសក្រហម” ជាដើម។ សូមបញ្ជាក់ថាទស្សនិកជន និងអ្នកគាំទ្រ ពិតជាបានស្គាល់នូវកេរ្តិ៍ឈ្មោះដ៏ល្បីល្បាញរបស់តារាជើងចាស់អ្នកស្រី ឌី សាវ៉េត ដែលគ្រប់គ្នាចាត់ទុកថាជាវីរសិល្បករដ៏ឆ្នើម និងបានសាងស្នាដៃសិល្ប:ជាច្រើនសម្រាប់ជាគំរូដល់អ្នកសិល្បៈជំនាន់ក្រោយ៕ អត្ថបទ៖ ចាន់រ៉ា


-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


