Connect with us

ជីវិតកម្សាន្ដ

អបអរ !​បងថ្លៃ ឱក សុគន្ធ​កញ្ញា បានជា​សះស្បើយ ពី​កូ​វីដ​-១៩​តែ​បន្តធ្វើ​ច​ត្តា​ឡី​ស័ក​១៤​ថ្ងៃ​ទៀត

បានផុស

នៅ

ភ្នំពេញ ៖ បងថ្លៃ​របស់​តារាចម្រៀង​ឱក សុគន្ធ​កញ្ញា បន្ទាប់ពី​ចូល​សម្រាក​ព្យាបាល​ជំងឺ​កូ​វីដ​-១៩​ អស់​រយៈ​ពេល​ប្រមាណ​ជា​កន្លះ​ខែ​មក​នោះ​ ពេលនេះ​បាន​ជាសះស្បើយ​ពី​ជំងឺ​ដ៏​កាច​សាហាវ​នេះហើយ ប៉ុន្តែ​បន្តធ្វើ​ច​ត្តា​ឡី​ស័ក​១៤​ថ្ងៃ​ទៀត​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើ​យោង​តាម​ការ​បង្ហោះ​របស់​បងថ្លៃ​អ្នកនាង ឱក សុគន្ធ​កញ្ញា ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា ​ជា​ថៅកែ​លក់​កាបូប​អន​ឡាញ​ឈ្មោះ ចែ​គីម លក់​កាបូប បាន​លើក​ឡើង​ថា ​សួស្តី​បងប្អូន​ទាំងអស់គ្នា​កាលពី​ម្សិលមិញ​គ្រូពេទ្យ​បាន​ប្រាប់ថា​ ការ​យក​សំណាក​របស់ខ្ញុំ​ពេល​កំពុង​សម្រាក​ព្យាបាល​ គឺ​អវិជ្ជមាន​២​ដង​ហើយ​។ ​អញ្ចឹង​មានន័យថា​ ខ្ញុំ​បានជា​សះស្បើយ​ពី​ជំងឺ​កូ​វីដ​-១៩​ហើយ​។

ប្រភព​បាន​បន្ត​ថា ​ទោះបីជា​យ៉ាងណា​ខ្ញុំ​ពេលនេះ​គឺ​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​នៅក្នុង​ផ្ទះ​រយៈពេល​១៤​ថ្ងៃ​ទៀត ដើម្បី​តាមដាន​សុខភាព​ឲ្យ​បាន​ច្បាស់​ថា​ នាង​ខ្ញុំ​ពិត​ជា​បានជា​សះស្បើយ​១០០​ភាគរយ​មែន​។

នាង​ខ្ញុំ​ក៏​សូម​អរគុណ​ដល់​ក្រុម​គ្រូពេទ្យ​ទាំងអស់​ ដែល​បាន​យកចិត្តទុកដាក់​ព្យាបាល​នាង​ខ្ញុំ​កន្លងមក​និង​អរ​គុណ​ពុក​ម៉ែ​បងប្អូន​ទាំងអស់​ ដែល​បារម្ភ​និង​ជូនពរ​ដល់​ខ្ញុំ​ហើយក៏​សូម​ចូលរួម​ការពារ​និង​ថែរក្សា​ខ្លួន​ទាំងអស់គ្នា​៕

ដោយ ៖ ចាន់​រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៧ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៥ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១៣ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៤ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម