Connect with us

ជីវិតកម្សាន្ដ

វិបត្តិកូវីដ-១៩! អាចារ្យ ធំ ប្រកាសលក់​មរតក​មួយ​ចំនួន ដើម្បីដោះទាល់មួយ​គ្រា

បានផុស

នៅ

អំឡុងពេលដែលជំងឺកូវីដ-១៩កំពុងតែរាតត្បាត ស្រាប់តែឌីជេអាចារ្យធំ បានប្រកាសដាក់លក់មរតកវប្បធម៌បុរាណមួយចំនួនដើម្បីដោះទាល់មួយគ្រាសិន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អាចារ្យ ធំ បានប្រកាសនៅលើផេកផ្ទាល់ខ្លួនបែបនេះថា៖ “សាលាសិល្បៈបុរាណយេីងខ្ញុំ (ទីតាំងផ្ទះ​កាហ្វេវប្បធម៌ភ្នំពេញ)​ សូមប្រកាសលក់​កេរ​អាករ​មរតកវប្បធម៌ ដែលសល់ពីញេីសឈាមខ្លះ​ ដេីម្បីដោះទាល់មួយគ្រានេះសិន។ បេីអស់លោក​ លោកស្រីបងប្អូនទាំងឡាយណាមានបេះដូងស្រឡាញ់មរតក​វប្បធម៌ទាំងនេះសូមប្រញ៉ាប់!”។

មរតកវប្បធម៌បុរាណដែលអាចារ្យ ធំ ប្រកាសលក់នោះរួមមាន៖ ស្បែកធំ​រូបឥន្ទជិត​ (កំពស់​ ១.៥ម៉ែ ត្រ)​ ១ ផ្ទាំង​,​ រនាត១ ផ្លែសំនៀង​ឈេីនាងនួន​អាយុ​ ជិត១០០ឆ្នាំ ​(កេរគ្រូ)​ និង​ស្នែងផ្លុំ​មួយចំនួន​។ បើសិនមានបំណងចង់ទិញយកទៅរក្សាទុកអភិរក្ស​ថែរក្សាបន្ត​ សូមមេត្តាទំនាក់ទំនងមក​ចុះ​។

លោកបញ្ជាក់ថា ការសម្រេចចិត្ត​លក់ព្រោះខ្វះខាត បេីនៅតែប្រឈមចំពោះ​ស្ថានភាព​លំបាក​នេះ នឹង​បន្តលក់កេរ​មរតក​មួយ​ចំនួន​ទៀត ​តាមដែលអាចធ្វេីទៅបាន។

លោក​បញ្ជាក់​ចុងក្រោយ​​ថា “ឃ្លាតដោយស្នាមញញឹម​ ចិត្តជាអ្នកប្រយុទ្ធដួលថ្ងៃនេះ​ ក្រោកឡេីងជាថ្មីបាន​ ឱ្យ​តែ​សល់​ដង្ហេីម​”៕

អត្ថបទ៖ ចាន់រ៉ា

ចុចអាន៖ រំភើបណាស់! បវរកញ្ញាកម្ពុជា លីវ ជីលី ទទួលបានពាន Grand Pageant’s Choice Award

ចុចអាន៖ សិល្បករ​-​សិល្បការិនី​២៥​រូប​ទទួល​អំណោយ​ពី​សមាគម​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា២៥ នាទី មុន

ជម្រុះ World Cup យប់មិញ ក្រុមអាស៊ានសុទ្ធតែចាញ់ច្រើនគ្រាប់ដូចគ្នា

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

អ្នកវិទ្យាសាស្ត្រឲ្យត្រៀមខ្លួន! ជំងឺឆ្លងសាហាវៗនឹងផ្ទុះឡើង ដោយសារអាកាសធាតុក្តៅខ្លាំង

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

អំពើពុករលួយ ធ្វើឱ្យប្រធានសមាគមបាល់ទាត់ថ្នាក់ជាតិរបស់ប្រទេសចិន ត្រូវជាប់ពន្ធនាគារអស់មួយជីវិត

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្នុង​ត្រីមាស​ទី១​ឆ្នាំនេះ ខេត្ត​កែប នាំចេញ​ផ្លែស្វាយ​កែវ​រមៀត​ជាង ៧​ពាន់​តោន កើនឡើង ៨២%

ព័ត៌មានជាតិ១០ ម៉ោង មុន

ផ្លូវ​ប្រប​មាត់​ព្រែក​ពី​គល់​ស្ពាន​ថ្មី​ដល់​ស្ពាន​ចាស់ រួម​ជា​មួយ​សួន​កម្សាន្ត និង​លេច​រូបរាង​​ឆាប់​ៗក្នុងខេត្តកំពត

Sokha Hotels

ព័ត៌មានពេញនិយម