ជីវិតកម្សាន្ដ
ស្រ្តីដែលជំរិតទារលុយពីតារាសម្តែងកូរ៉េ Lee Sun-kyun អាចជាប់ទោស៧ឆ្នាំ
ក្នុងសវនាការសាលាឧទ្ធរណ៍ កាលពីថ្ងៃទី ២១ឧសភា អយ្យការនៅសាលាឧទ្ធរណ៍ផ្នែកព្រហ្មទណ្ឌនៃតុលាការស្រុក Incheon ទី៣ បានស្នើដំកល់សាលក្រមសាលាដំបូង ពោលគឺដាក់ពន្ធនាគារ ៧ឆ្នាំ សម្រាប់ស្ត្រីដែលគេស្គាល់ឈ្មោះហៅក្រៅថា A អាយុ ៣១ឆ្នាំ ក្រោមបទចោទប្រកាន់ពីបទបង្ខូចកេរ្តិ៍ឈ្មោះ និងជំរិតទារប្រាក់ពីតារាសម្ដែង Lee Sun-kyun។

មេធាវីរបស់ជនជាប់ចោទ (អ្នកស្រី A) បានអង្វរសុំការបន្ធូរបន្ថយដោយបញ្ជាក់ថា នាងបានប្រព្រឹត្តដោយការភ័យខ្លាចជាខ្លាំង បន្ទាប់ពីទទួលបានការគំរាមកំហែងពីជនមិនស្គាល់មុខ។ នាងពិតជាមានការសោកស្តាយចំពោះទង្វើរបស់ខ្លួនយ៉ាងខ្លាំង។ ក្រុមអ្នកច្បាប់របស់នាង ក៏បានសម្តែងនូវវិប្បដិសារីចំពោះគ្រួសារដែលបានបាត់បង់សមាជិក គឺលោក Lee Sun-kyun ហើយថានាងនឹងចំណាយជីវិត ដើម្បីលុបលាងទោសមួយនេះ ដោយសូមអភ័យទោសយ៉ាងស្មោះស្ម័គ្រទៅកាន់គ្រួសារសពម្តងទៀត។
ស្រ្តីដែលគេហៅថា A ត្រូវបានចាប់ខ្លួន និងចោទប្រកាន់ក្នុងខែកញ្ញា ឆ្នាំ ២០២៣ ពីបទហៅទូរសព្ទទៅកាន់តារាសម្ដែង Lee Sun-kyun និងក្លែងបន្លំថាទូរសព្ទរបស់នាងត្រូវបាន Hack ហើយនាងត្រូវការប្រាក់ដើម្បីរក្សាភាពស្ងប់ស្ងាត់ ដោយដកប្រាក់ពីគាត់ចំនួន ៣០០ លានវ៉ុន (៧៤,៨៦៦ដុល្លារ)។
ក្រោយការស៊ើបអង្កេតរបស់ប៉ូលិស បានបង្ហាញថា អ្នកដែលគំរាមនាង A គឺពិតជានាង B អាយុ ៣០ឆ្នាំ ជាអតីតតារាសម្តែង ដែលរស់នៅក្នុងអគារផ្ទះល្វែងជាមួយគ្នា និងជិតស្និទ្ធនឹងនាង។ នាង B បានដឹងពីការប្រើប្រាស់គ្រឿងញៀនរបស់ A និងទំនាក់ទំនង ជាមួយ Lee Sun-kyun ហើយបានក្លែងខ្លួនជាអ្នក Hacker ដើម្បីប្រើ Black Mail នាង A។ នៅពេលដែលបរាជ័យ នាងបានទាក់ទង Lee Sun-kyun ដោយផ្ទាល់ក្នុងខែតុលា ឆ្នាំ ២០២៣ ដោយទាមទារ នូវទឹកប្រាកចំនួន១០០ លានវ៉ុន(២៤,៩៦៧ដុល្លារ) ហើយបានជំរិតទារបន្ថែមចំនួន៥០លានវ៉ុន(១២,៤៧៧ដុល្លារ)។
ដោយឡែក ក្នុងរឿងក្តីរបស់ស្រ្តីឈ្មោះ B តំណាងអយ្យការមិនបានបន្តការកាត់ទោសក្នុងពេលប្តឹងឧទ្ធរណ៍ទេ ដោយសារអវត្តមានមេធាវីរបស់នាង។
នៅខែធ្នូ ឆ្នាំ ២០២៣ តុលាការជាន់ទាបបានកាត់ទោសអ្នកស្រី A ឲ្យជាប់គុក ៣ ឆ្នាំ ៦ ខែ ចំណែកអ្នកស្រី B ទទួលបាន ៤ ឆ្នាំ ២ ខែ។ ក្រោយមក អ្នកស្រី A បានប្តឹងឧទ្ធរណ៍ចំពោះសាលក្រមភ្លាមៗ។
ដោយឡែកកញ្ញា A មានប្រវត្តិព្រហ្មទណ្ឌមានការផ្ដន្ទាទោសចំនួន ៦លើកកន្លងមក រួមទាំងបទចោទប្រកាន់គ្រឿងញៀន។ នាងត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ១ ឆ្នាំក្នុងខែតុលា ឆ្នាំ ២០២៣ ពីបទទទួល និងប្រើប្រាស់ ប្រភេទថ្នាំ កេតាមីន និង មេតំហ្វេតាមីន ចំនួន ៣ដងក្នុងចន្លោះខែធ្នូ ឆ្នាំ ២០២២ ដល់ខែសីហា ឆ្នាំ ២០២៣៕

អត្ថបទ៖ សាង ស្រីល័ក្ខ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


