ជីវិតកម្សាន្ដ
តារាចិន Liu Yifei និងថៃ Lisa ប្រជែងសម្រស់គ្នា ក្នុងព្រឹត្តិការណ៍គ្រឿងអលង្ការពិភពលោក និងបណ្តាញសង្គម
តារាសម្ដែងចិន Liu Yifei និងតារាថៃ Lisa ដែលជាសមាជិកក្រុម BLACKPINK បានក្លាយជាចំណុចនៃការទាក់ទាញចំណាប់អារម្មណ៍ពីភ្នែកទស្សនិកជន ទាក់ទិននឹងសម្រស់ស្រស់សោភា ជាពិសេសនោះគឺរូបរាងដ៏ស្រឡូន ទន់ល្វន់ អមដោយគ្រឿងអលង្ការល្អប្រណីតក្នុងព្រឹត្តិការណ៍ BVLGARI នៅប្រទេសអ៊ីតាលី កាលពីល្ងាចថ្ងៃទី ១៩ ខែឧសភា។

តារាល្បីទាំងពីរដួងនេះ បានចូលរួមក្នុងព្រឹត្តិការណ៍តាំងពិពណ៌គ្រឿងអលង្ការ «Polychroma» លំដាប់ខ្ពស់មួយ ដែលបានប្រព្រឹត្តទៅនៅទីក្រុង Sicily ប្រទេសអ៊ីតាលី ដោយប្រមូលផ្តុំតារាល្បីៗជាច្រើនមកពីជុំវិញពិភពលោក។ ក្នុងនោះ តារាសម្តែងចិន អ្នកនាង Liu Yifei បានទាក់ទាញការចាប់អារម្មណ៍ នៅពេលដែលរូបនាងបង្ហាញខ្លួនជាទូតសុឆន្ទៈឲ្យម៉ាកពិភពលោកមួយនេះ។
តួឯកស្រីក្នុងរឿង «Mulan» បានបង្ហាញខ្លួនដ៏លេចធ្លោក្នុងការរចនាម៉ូដពីម៉ាកសំលៀកបំពាក់ Haute Couture ដ៏ប្រណីត ដោយអ្នករចនា Elie Saab ។ តារាចិនរូបនេះបានស្លៀករ៉ូបតឹងវែងរិបរាងឲ្យកាន់តែស្រឡូនស្អាតថែម១កម្រិតទៀត និងស្រោបដោយត្បូងភ្លឺចែងចាំង ជាមួយនឹងឈុតគ្រឿងអលង្ការរួមទាំងខ្សែក និងចិញ្ចៀនពីយីហោ Bulgari ទាំងអស់។
មិនតែប៉ុណ្ណោះ Liu Yifei នៅលេងម៉ូដសក់ចងឡើងទៅលើ និងការតុបតែងខ្លួនបែបចាសទុំ ជួយរក្សារូបរាងកុំឲ្យរញ៉េរញ៉ៃ ដែលនោះបានបង្ហាញពីទម្រង់មុខដ៏ស្រទន់នៃសម្រស់កើតឆ្នាំ ១៩៨៧។ ក្នុងវ័យ ៣៨ ឆ្នាំ តារាស្រីរូបនេះ ត្រូវបានគេនិយាយថា នៅតែរក្សាភាពក្មេងជាងវ័យ ប្រណីត និងគួរឲ្យទាក់ទាញ បើធៀបនឹងតារាស្រីរួមជំនាន់ផ្សេងៗទៀត។
មិនឲ្យអន់ជាងតារាងចិន តារាថៃវ័យក្មេងនិងកំពុងល្បី នាង Lisa វិញ ក៏ទាក់ទាញការចាប់អារម្មណ៍មិនធម្មតាដែរ ជាមួយនឹងសម្លៀកបំពាក់ដ៏អស្ចារ្យនៅពេលចូលរួមក្នុងព្រឹត្តិការណ៍នេះ។
សមាជិកក្មេងជាងគេរបស់ BLACKPINK បានក្លាយជាចំណាប់អារម្មណ៍ជាមួយនឹងសម្លៀកបំពាក់ដ៏ប្រណីត និងភាពស្រស់ស្អាតរបស់នាង ដែលត្រូវបានគេនិយាយថា ម្ចាស់បទ «Money» មើលទៅដូចព្រះនាង Disney ។ តារាចម្រៀងជនជាតិថៃរូបនេះ បានជ្រើសរើសម៉ូដអាវក្រៅពណ៌លឿង/ស ពីអ្នករចនា Krikor Jabotian អមដោយខ្សែកថ្មដ៏ភ្លឺចែងចាំងដែរ។
យ៉ាងណាមិញ ទាំង Liu Yifei និង Lisa សុទ្ធតែជាតារាពិភពលោកល្បីៗ ដោយត្រូវតម្រូវអង្គុយនៅជួរមុខនៃកម្មវិធីជាមួយនាយកប្រតិបត្តិ លោក Bulgari JC Babin និងភរិយារបស់គាត់។ អ្វីដែលកាន់តែពិសេស ពាក្យគន្លឹះសំខាន់ៗនៃឈ្មោះរបស់តារាទាំងពីរដួង នៅក្នុងព្រឹត្តិការណ៍របស់ Bulgari បច្ចុប្បន្នកំពុងស្ថិតក្នុងការស្វែងរក (search) យ៉ាងក្តៅគគុកនៅក្នុងប្រទេសចិន ដែលទាក់ទាញអ្នកទស្សនាយ៉ាងភ្លូកទឹកភ្លូកដី៕




អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ឃើញ G-Dragon ស្លៀករញ៉េរញ៉ៃ ពាក់់គ្រឿងអលង្ការស្អេកស្កះ ១តួខ្លួន បើគិតជាលុយចូលខ្ទង់លានដុល្លារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២៤ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២៣ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


