Connect with us

សន្តិសុខសង្គម

ឆេះរោងចក្រស្បែកជើង ០១ កន្លែង នៅសង្កាត់ចោមចៅទី ០៣ ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ ០៨ គ្រឿង

បានផុស

នៅ

អគ្គិភ័យ​បាន​ឆាបឆេះ​ឃ្លាំង​ស្តុក​សំរាម និង​កម្ទេច​ស្បែក នៅ​រោងចក្រ​យីង​ដុង​ស៊ូ (រោងចក្រ​ស្បែក​ជើង) យ៉ាង​សន្ធោសន្ធៅ ដែល​បង្ក​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង ១២ និង ២០ នាទី​រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី ២៣ ខែ​កក្កដា ឆ្នាំ ២០២៥ ស្ថិត​ក្នុង​ភូមិ​អង្គ​កែង សង្កាត់​ចោមចៅ​ទី ០៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​មាន​ភ្លើង​ឆេះ​ចេញ​ពី​ក្នុង​ឃ្លាំង​ស្តុក​សំរាម និង​កម្ទេច​ស្បែក នៅ​បរិវេណ​រោងចក្រ​យីហោ យីង​ដុង​ស៊ូ (រោងចក្រ​ស្បែក​ជើង) ហើយ​ភ្លាមៗ នោះ ក៏​បាន​រាយការណ៍​ទៅ​កម្លាំង​សមត្ថកិច្ច​ផងដែរ។ ក្រោយពី​ទទួល​ព័ត៌មាន​ភ្លាម កម្លាំង​បង្ការ និង​ពន្លត់​អគ្គិភ័យ​របស់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ក៏បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​តែម្ដង។

ក្នុង​រង្វង់​ប្រតិបត្តិការ​ខាង​លើ សមត្ថកិច្ច​ជំនាញ បាន​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​អស់ ០៨ គ្រឿង , ប្រើប្រាស់​ទឹក​អស់ ៣២ ម៉ែត្រគូប , និង​ប្រើប្រាស់​ប្រព័ន្ធ​ទុយោ​ទឹក​ពន្លត់​អគ្គិភ័យ​របស់​រោងចក្រ​ចំនួន ០២ កន្លែង។ ក្នុង​នោះ គ្រប់គ្រង​បាន ១០០% ត្រឹម​វេលា​ម៉ោង ០២ និង ៣០ នាទី​រំលង​អធ្រាត្រ ថ្ងៃ​ខែ​ដដែល។ ចំណែក​សម្ភារៈ​ខូចខាត​មាន​ឃ្លាំង​ស្តុក​សំរាម​ទាំងស្រុង ហើយ​ចំពោះ​មូលហេតុ​មកពី​ឆ្លង​ចរន្ត​អគ្គិសនី៕

អត្ថបទ ៖ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម