ជីវិតកម្សាន្ដ
លីអូខ្លីកំប៉ឺតរបស់ Lisa រងភាពចម្រូងចម្រាសជាថ្មីថា ស្លៀកមិនសមរូបជាមនុស្សស្រី
សម្លៀកបំពាក់ដែលស្លៀកដោយសមាជិកក្មេងជាងគេរបស់ក្រុម BlackPink ក្នុងអំឡុងពេលការប្រគំតន្ត្រី Deadline ជាច្រើន បានធ្វើឲ្យទស្សនិកជនជាច្រើនព្រឺសម្បុរនិងបញ្ចេញមតិអាក្រក់ៗមកលើនាងយ៉ាងដំណំ។ ជាពិសេស តារាស្រីថៃរូបនេះ បានប្រឈមនឹងការរិះគន់ជាច្រើនដង ចំពោះការស្លៀកពាក់មិនស្អាតនិងសិចស៊ីហួសហេតុពេកមិនសមជាមនុស្សស្រី។

យ៉ាងណា តារាចម្រៀងវ័យ២៨ឆ្នាំរូបនេះ បានក្លាយជាចំណុចកណ្តាលនៃរឿងចម្រូងចម្រាសម្តងទៀត នៅពេលដែលឈុតសម្តែងរបស់នាង ត្រូវបានគេវាយតម្លៃថាខ្លីពេក និងហួសហេតុពេកមិនសមនឹងរូបរាងក្នុងនាមជាជនជាតិអាស៊ី។
ក្នុងវីដេអូដែលបានល្បីពេញបណ្ដាញសង្គម Lisa បានពាក់អាវពណ៌ក្រហម ជាមួយនឹងខោខ្លីស្ទីលមានគែមសងខាង។ ការរចនាម៉ូដខ្លី និងតឹងខ្លាំងនេះបានធ្វើឲ្យអ្នកគាំទ្រមើលឃើញដល់រាងរៅខាងក្នុងរបស់នាងពីក្រោមឆាកសម្ដែងតែម្ដង។ មិនត្រឹមតែប៉ុណ្ណោះ ខោខ្លីដែលមើលឃើញគូទរបស់នាងសម្រាប់ការសម្ដែងភាគច្រើន បានធ្វើឲ្យទស្សនិកជនជាច្រើន មានអារម្មណ៍មិនសប្បាយចិត្ត និងបង្ហាញថា ពួកគេមិនពេញចិត្តនឹងសំលៀកបំពាក់របស់នាងឡើយ។
ជាងនេះទៅទៀត ទស្សនិកជនមួយចំនួនជឿថា ឈុតសម្តែងរបស់នាងជាច្រើនមិនស័ក្តិសមសម្រាប់អនីតិជន ហើយមានការព្រួយបារម្ភចំពោះជម្រើសសម្លៀកបំពាក់ដែលកាន់តែមានភាពក្លាហានរបស់តារាស្រីរូបនេះ។ មនុស្សជាច្រើនគិតថាអ្នករចនាម៉ូដបានធ្វើការជ្រើសរើសមិនយល់ព្រមហើយដាក់សិល្បករក្នុងស្ថានភាពដែលអាចមានគ្រោះថ្នាក់។ អ្នកខ្លះទៀតនិយាយការពារថា នេះជាស្ទីលអន្តរជាតិ ហើយ Lisa កំពុងតែតាមដានរូបភាពបុគ្គល។

តាមពិតទៅ នេះមិនមែនជាលើកទីមួយទេ ដែលតារាចម្រៀងជនជាតិថៃរូបនេះ បង្ករឿងចម្រូងចម្រាស ដោយសារតែឈុតសម្តែងរបស់នាង។ នៅឯកម្មវិធី Met Gala ឆ្នាំ ២០២៥ នាងបានទាក់ទាញការចាប់អារម្មណ៍ជាមួយនឹងស្ទីលគ្មានខោ ដោយពាក់អាវក្រៅដែលមានចររួមជាមួយនឹងខោ និងស្រោមជើងពណ៌ខ្មៅវែង ដែលបង្ហាញគូទយ៉ាងច្បាស់និងលេចធ្លោពេក។
ជាងនេះទៅទៀតនៅក្នុងកម្មវិធី Coachella 2025 និងឆាកតន្រ្តីទោលជាច្រើនទៀត សមាជិកក្រុម BlackPink តែងតែស្លៀកឈុតខ្លីៗ ឬខោខ្លីរាងត្រីកោណ ដែលបង្កមានប្រតិកម្មចម្រុះ។ ជាពិសេសនោះគឺអ្នកគាំទ្រអាស៊ីដែលមានវប្បធម៌មិនស្លៀកលេចលើលេចក្រោម ឬបញ្ចេញសាច់ពេក។ យ៉ាងណា Lisa មានភាពក្លាហានចាប់តាំងពីបានពង្រីកប្រតិបត្តិការរបស់នាង នៅក្នុងទីផ្សារលោកខាងលិច។ នាងបានប្រកាន់ខ្ជាប់នូវម៉ូដបែបនេះ បើទោះជារងការរិះគន់ច្រើនដងក៏រូបនាងហាកមិនប្ដូរស្ទាយស្លៀកពាក់នេះដាច់ខាត៕



អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖អស់ពីរឿងអាស្រូវស្រីស្នេហ៍ ឥលូវ ថៃ ផ្ទុះរឿងព្រះសង្ឃប្រើហិង្សាលើកូននេន ផ្អើលចំណុះជើងវត្ត

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង ago
ថៃ បាក់មុខមិនស្ទើរ ក្នុងកិច្ចប្រជុំជាមួយអនុព័ន្ធយោធាអន្តរជាតិ ស្តីពីបញ្ហាទាហានខ្លួនជាន់មីន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
កម្ពុជាប្រាប់ថៃឱ្យបញ្ឈប់រាល់សកម្មភាពឯកតោភាគីនៅក្នុងតំបន់ជម្លោះ