ជីវិតកម្សាន្ដ
ខន សូរិយា ទម្លាយរឿង Director ម្នាក់ ល្បួងអ្នកសិល្ប:ចាស់-ក្មេង មិនរើសភេទ ធ្វើរឿងមិនគប្បី ជាថ្នូរនឹងការសម្ដែង
មហាជនអ្នកគាំទ្រកំពុងតែមានការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលបន្ទាប់ពីតារាសម្តែងរូបស្រស់កញ្ញា ខន សូរិយា បានដាច់ចិត្តចេញមុខទម្លាយរឿងដ៏ហួសចិត្ត ជុំវិញករណីផលិតករម្នាក់ល្បួងអ្នកសិល្ប:ចាស់-ក្មេង មិនរើសភេទ ដើម្បីធ្វើរឿងមិនគម្បីជាថ្នូរនឹងការបានចូលសម្ដែង។

តារាស្រី ខន សូរិយា បានរៀបរាប់នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួនថាមកដល់ពេលនេះមានជនរងគ្រោះជិត១០នាក់ ហើយដែលបាននិយាយរឿងដែលបុគ្គលនោះបានធ្វើ។
ទន្ទឹមនឹងសំណេរទម្លាយអាថ៌កំបាំងនេះ តារាស្រីរូបនេះ ក៏រំពឹងដែរថា ជនរងគ្រោះផ្សេងទៀត នឹងមានភាពក្លាហានហានដូចជានាង ទម្លាយរឿងខ្មៅងងឹតនេះ ដេីម្បីខ្លួនឯងក៏ដូចដេីម្បីការពារកុំឱ្យមានក្មេងៗស្រីៗផ្សេងទៀតជួបរឿងបែបនេះ ដោយសារតែ director រូបនោះទៀត ដោយសង្កត់ធ្ងន់ថា ជននោះត្រូវទទួលខុសត្រូវតាមផ្លូវច្បាប់។

កញ្ញា ខន សូរិយា បញ្ជាក់ថា អ្នកដឹកនាំសម្តែងរឿងម្នាក់នេះបានល្បួងទាំងភេទទី៣ ក្មេងប្រុស ក្មេងស្រីមិនថាចាស់ ឬក្មេងទេគឺ director ម្នាក់ល្បួងទៅដេកជាមួយទាំងអស់ ខណៈបច្ចុប្បន្ន ជនរងគ្រោះទាំងនោះ ក៏កំពុងរៀបចំភស្តុតាងដើម្បីប្តឹងតាមផ្លូវច្បាប់។
តារាស្រីរូបនេះ បាននិយាយទៀតថា ច្បាប់បង្កេីតឡេីងមកដេីម្បីឱ្យមនុស្សចេះគោរពសិទ្ធរបស់មនុស្ស ដេីម្បីឱ្យមនុស្សមានសីលធម៌ល្អនៅក្នុងសង្គម ដេីម្បីឱ្យមនុស្សដឹងអំពីបន្ទាត់របស់ខ្លួន ដេីម្បីឱ្យដឹងថាអ្នកណាល្អអ្នកណាមិនល្អ ដេីម្បីកុំអោយបំពុលសង្គម (ច្បាប់មិនមែចេះតែនិយាយថាយកមកបាំងថា ខ្លួនស្អាតស្អំទេ មនុស្សមួយចំនួនអេីយសូមឈប់គិតបែបនេះទៅ)។
តារាសម្តែង ខន សូរិយា ដាក់ចំៗថា “សារធាតុមនុស្សដែលមិនចេះគិតរក្សាតម្លៃកិត្តិយសខ្លួន និងគ្រួសារនាំមកនៅវិប្បដិសារី ច្បាប់គ្រួសារនិងច្បាប់សង្គម កុំចេះតែដើរបរិហារកេ្តរ៍គេប្រយ័ត្នវ័កកខ្លួនឯង”។ យ៉ាណា ទោះបីនាងទម្លាយរឿងផលិតករខាងបែបនេះក្តីប៉ុន្តែស្រីស្អាត សូរិយា មិនទាន់បង្ហើបឱ្យដឹងទេថា director ម្នាក់នោះគឺជានណានៅឡើយទេ៕ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


