Connect with us

ជីវិតកម្សាន្ដ

សាច់ញាតិយោធិនមួយរូប ចេញបញ្ជាក់ល្បិចជនឆ្លៀតឱកាស ប្រើរូបឪពុកខ្លួនបោកយកជំនួយ

បានផុស

នៅ

ព្រោះប្រជាជនខ្មែរមានទឹកចិត្តមិនអាចកាត់ថ្លៃបាន ហេតុនេះ ងាយធ្លាក់ចូលអន្ទាក់ជនសាមានមួយចំនួន ដែលឆ្លៀតកេងចំណេញលើទឹកចិត្តដ៏ប្រពៃរបស់សប្បុរសជន តាមរយៈការប្រើរូបភាពវីរៈកងទ័ព ដើម្បីបោកប្រាស់រកជំនួយនានាដាក់ក្នុងហោប៉ៅខ្លួនឯង។

ជាក់ស្តែង តាមរយៈគណនីមួយឈ្មោះ Za Za បានបញ្ជាក់ក្នុងនាមតំណាងឱ្យឪពុកខ្លួន ដែលត្រូវបានគណនីក្លែងក្លាយមួយប្រើរូបព្រះសង្ឃបោកយកថវិកាសប្បុរសជន រៀបរាប់ដូច្នេះថា “នាងខ្ញុំតំណាងឱ្យប៉ាខ្ញុំជាម្ចាស់រូប សូមជម្រាបដល់បងប្អូនក្នុងបណ្តាញហ្វេសប៊ុកថា គណនីឈ្មោះ Chhum Chansovanpanha ជាគណនីបោកប្រាស់ ជាជនឆ្លៀតឱកាសយករូបប៉ាខ្ញុំនិងវីរៈកងទ័ពផ្សេងទៀត ផុសដើម្បីបានប្រយោជន៍ខ្លួនឯង”។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រៅពីឈ្មោះខាងលើនេះ សាធារណជនមួយចំនួនបានទម្លាយគណនីដទៃទៀតដែលកំពុងប្រព្រឹត្តសកម្មភាពមិនគួរគប្បីនេះផងដែរ។

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម