Connect with us

ជីវិតកម្សាន្ដ

ក្រោយបញ្ចេញបទ «យុទ្ធសង្រ្គាម» បូព្រឹក្ស ជួបបញ្ហាអាចនឹងបាត់ Page គ្រប់ពេល ខណៈកំពុងស្នើឱ្យជួយ recommed

បានផុស

នៅ

ប៉ុន្មានថ្ងៃមុននេះ តារាចម្រៀងស្រីល្បីឈ្មោះ ទេព បូព្រឹក្ស ទើបតែបញ្ចេញស្នាដៃចម្រៀងថ្មីមួយចំណងជើង « យុទ្ធសង្រ្គាម » ដែលរៀបរាប់ពីមហិច្ចតាឈ្លានពានរបស់ចោរប្រវត្តិសាស្ត្រសៀម ដែលតែងចិញ្ចឹមចិត្តចង់បានដីខ្មែរតជំនាន់ ជាមួយនឹងកលល្បិចរាប់មុឺនជំពូក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្វីដែលគួរឱ្យសោកស្តាយ បន្ទាប់ពីផុសបចម្រៀងមួយបទនេះហើយ Page ហ្វេសប៊ុកផ្លូវការរបស់អ្នកនាង ជួបបញ្ហាមួយ ដែលទំនងជារងការ Report ពីក្រុមជ្រុលនិយមសៀម។ អាស្រ័យហេតុនេះ អ្នកនាងស្នើដល់មហាជន ពិសេសអ្នកគាំទ្រ រួមគ្នាជួយ recommend page របស់អ្នកនាងផង។

តាមរយៈសារពីទំព័រហ្វេសប៊ុក តារាចម្រៀងស្រីរូបនេះ បានរៀបរាប់ថា “មានបទចម្រៀងមួយទៀតដែលនាងខ្ញុំត្រូវចេញ បន្ទាប់ពីបទ « យុទ្ធសង្រ្គាម » ប៉ុន្តែឥឡូវ page ខ្ញុំ ជិតបាត់ហើយ អ៊ីចឹងពឹងបងប្អូនជួយ recommend page ម្នាក់មួយផង ចេញមួយបទទៀតហើយ ចាំគិតទៀត”។

គួរជម្រាបថា មិនមែនតែតារាចម្រៀង ទេព បូព្រឹក្ស ឡើយ សម្រាប់ទំព័រហ្វេសប៊ុករបស់អ្នកសិល្បៈផ្សេងទៀត ក៏ដូចជាអ្នកផលិតមាតិកាពាក់ព័ន្ធនឹងរឿងជាតិ ក៏ជួបប្រទះបញ្ហានេះដូចគ្នាដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម