ជីវិតកម្សាន្ដ
បន្ទាប់ពីអ្នកជិតស្និទ្ធម្នាក់ឆ្លងកូវីដ! Tor និង Sky រត់ទៅធ្វើតេស្ត លទ្ធផលចេញមកស្មានមិនដល់
កូវីដ-១៩បានកំពុងវាលុកក្នុងឧស្សាហកម្មកម្សាន្តថៃសារជាថ្មី។ ពេលនេះមានតារាជាច្រើនរូបហើយបាននាំគ្នាទៅធ្វើតេស្តរកកូវីដ-១៩ បន្ទាប់ពីពួកគេមានប្រវត្តិជាប់ពាក់ព័ន្ធជាមួយអ្នកដែលបានឆ្លងជំងឺនេះ ពេលរួមការងារជាមួយគ្នា។

ក្នុងនោះក៏មាន Nadao ជាផលិតកម្មដ៏ល្បីមួយដែរ ដែលកាលពីថ្មីៗនេះ Nadao បានចេញមកបំភ្លឺ ថាមានអ្នកចាត់ការនិងអភិវឌ្ឍន៍តារាម្នាក់ក្នុងផលិតកម្មនេះបានឆ្លងកូវីដ-១៩ ហើយពេលនេះអ្នកដែលបានជិតស្និទ្ធជាមួយទាំងអស់បានទៅធ្វើតេស្ត និងបានដាក់ឲ្យនៅដោយឡែកហើយ។ ក្នុងនោះក៏មានតារាប្រុសវ័យក្មេងល្បីឈ្មោះ ២រូបគឺ Thanapob Lee ហៅ Tor និង Skywong Ravee ផងដែរ។លោក Tor
លោក Sky
ជារឿងល្អនៅក្នុងសំណាងអាក្រក់ ព្រោះពេលនេះលទ្ធផលបឋមរបស់អ្នកទាំង ២បានចេញមកហើយ ពិតជាមិននឹកស្មានដល់ បើទោះបីជាបានជិតស្និទ្ធនិងអ្នកដែលបានឆ្លងកូវីដ-១៩ ពិតមែន ប៉ុន្តែ Tor និង Sky ទទួលបានលទ្ធផលអវិជ្ជមានជំងឺនេះ។ ទោះជាយ៉ាងណាក៏ដោយ តារាប្រុសទាំង ២ព្រមទាំងអ្នកពាក់ព័ន្ធផ្សេងទៀតក៏ត្រូវបន្តធ្វើចត្តាឡីស័ក១៤ថ្ងៃបន្ថែមដើម្បីសុវត្ថិភាព។
យ៉ាងណាក៏ដោយ ក្រុមហ៊ុនខាងលើក៏បានអរគុណចំពោះការលើកទឹកចិត្តការយោគយល់ពីដៃគូទាំងអស់ ហើយសូមអភ័យទោសចំពោះផលប៉ះពាល់ទាំងអស់ផងដែរ៕

អត្ថបទផ្ដល់ដោយ៖ Poraman

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៧ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ