ជីវិតកម្សាន្ដ
ប្រធានសមាគមសិល្បករខ្មែរ នៅតែបន្តបេសកម្មដឹកនាំសិល្បករសិល្បការិនី សួរសុខទុក្ខវីរកងទ័ព
ប្រធានសមាគមសិល្បករខ្មែរលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង បានបន្តបេសកម្មដឹកនាំសិល្បករសិល្បការិនីជាច្រើនរូបជួបសួរសុខទុក្ខវីរ:កងទ័ព ដែលកំពុងព្យាបាលរបួសពីសង្គ្រាមឈ្លានពានរបស់ចោរសៀមនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។

សកម្មភាពចុះសួរសុខទុក្ខដែលបាននិងកំពុងបន្តធ្វើដូចភ្លៀងរលឹម គឺនៅរសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ ដោយបាននាំយកនូវសម្លៀកបំពាក់ សម្ភារៈប្រើប្រាស់ និងគ្រឿងឧបភោគបរិភោគ រួមជាមួយនឹងថវិកាមួយចំនួន ដើម្បីឧបត្ថម្ភផ្តល់ជូនដល់វីរ:កងទ័ព ដែលកំពុងសម្រាកព្យាបាលរបួសក្នុងអំឡុង សង្គ្រាមឈ្លានពានរបស់សៀមមកលើប្រទេសកម្ពុជា។

ទន្ទឹមពេលសួរសុខទុក្ខវីរ:កងទ័ពនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប នោះលោកជំទាវអ្នកឧកញ៉ាម៉ៅ ចំណាន គិតម៉េង ក៏បានរៀបចំនូវសម្លៀកបំពាក់សម្ភារៈប្រើប្រាស់ និងគ្រឿងឧបភោគបរិភោគរួមជាមួយនឹងថវិកាមួយចំនួន ជូនដល់វីរកងទ័ពរងគ្រោះទាំងនោះផងដែរ។
ក្នុងឱកាសនោះ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង បានសម្តែងនូវអារម្មណ៍មោទនភាពយ៉ាងខ្លាំងចំពោះវីរភាពដ៏អស្ចារ្យរបស់កងទ័ព ថា៖ «ពួកយើងពិតជា មានកិត្តិយសនិងមោទនភាពបំផុតចំពោះបងៗកងទ័ពដែលហ៊ានលះបង់គ្រប់បែបយ៉ាងដើម្បីរក្សាការពារដែនដីកម្ពុជា ពីការឈ្លានពានដ៏អាក្រក់បំផុតពីចោរសៀម»៕ ចាន់រ៉ា



-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


