ជីវិតកម្សាន្ដ
ប្រធានសមាគមសិល្បករខ្មែរ ដឹកនាំសិល្បករសិល្បការិនីចូលរួមគោរពព្រះវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ
ប្រធានសមាគមសិល្បករខ្មែរលោកជំទាវអ្នក ឧកញ៉ា ម៉ៅ ចំណាន គិតម៉េង បានដឹកនាំក្រុមការងារសមាគមនិងសិល្បករសិល្បការិនីជាច្រើនរូប ទៅចូលគោរពព្រះវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ កាលពីព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤នេះ នៅព្រះបរមរូប ជិតវិមានឯករាជ្យ។


តារាសម្តែងអ្នកនាង គង់ ច័ន្ទស្រីមុំ បានបង្ហោះរូបភាពភ្ជាប់ខ្លឹមសារដូច្នេះថា លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានដឹកនាំក្រុមការងារសមាគមនិងសិល្បករ-សិល្បការិនីជាច្រើនរូបអញ្ជើញចូលរួមខួបលើកទី១២នៃទិវាប្រារព្ធពិធីគោរពព្រះវិញ្ញាណក្ខន្ធព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ “ព្រះបរមរតនកោដ្ឋ” ។
អ្នកនាងបន្តថា កូនចៅប្រជារាស្រ្តទូទាំងប្រទេសសូមថ្វាយព្រះរាជកុសលព្រះវិញ្ញាណក្ខន្ឋព្រះបរមសពព្រះ ករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ សូមស្តេចយាងបដិសន្ឋិក្នុងព្រះបរមសុគតិភពកុំបីឃ្លាងឃ្លាតឡើយ។


ចំណែកឯសមាគមសិល្បករខ្មែរ ក៏បានបញ្ជាក់ដែរថា នៅក្នុងឱកាសនោះលោក អ៊ូ ប៊ុណ្ណារ៉ាត់ ហៅនាយក្រឹម តារាកំប្លែងដែលមានប្រជាប្រិយភាពក្នុងប្រទេសកម្ពុជា ក៏បានសម្តែងការនឹករលឹកដល់ព្រះអង្គនិងបានរំឭកនូវស្នាព្រះហត្ថរបស់ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដីនិងឯកភាពជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ» ដែលបានរំដោះប្រទេសចេញពីរបប អាណានិគមនិយមបារាំងនិងទទួលបានឯករាជ្យនៅឆ្នាំ១៩៥៣។

រីឯតារាកំប្លែងលោក ជួង ជី ហៅនាយកុយ វិញក៏បានរំឭកដល់ស្នាព្រះហស្ថរបស់សម្តេចតា សម្តេចតាទួត ព្រះបាទសម្តេចព្រះ នរោត្តម សីហនុផងដែរ។ជាមួយ គ្នានេះលោកបានលើកឡើងថាសម្រាប់លោកផ្ទាល់គឺ ជាលើកទី១ ហើយដែលបានមកគោរពវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋផ្ទាល់នៅព្រះបរមរូបតាមរយ:ស មាគមសិល្បករខ្មែរក្រោមការដឹកនាំរបស់លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ។
សូមរំឭកថា ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុព្រះមហាវីរក្សត្រព្រះវររាជបិតាឯករាជ្យបូរណ ភាពទឹកដី និងឯកភាពជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ» ព្រះអង្គប្រសូតនៅថ្ងៃអង្គារ១១កើតខែ កត្តិកឆ្នាំច ច ត្វាស័ក ព.ស. ២៤៦៥ ត្រូវនឹងថ្ងៃទី៣១ខែតុលា ឆ្នាំ១៩២២។
ព្រះអង្គបានយាងចូលព្រះទិវង្គតកាលពីថ្ងៃចន្ទ១៥រោ ច ខែភទ្របទឆ្នាំរោង ចត្វាស័ក ព.ស. ២៥៥៦ ត្រូវនឹ ងថ្ងៃទី១៥ខែតុលាឆ្នាំ២០១២ក្នុងព្រះជន្មាយុ ៩០ព្រះ វស្សានាទីក្រុងប៉េកាំងសាធារណរដ្ឋប្រជាមានិតចិន៕ អត្ថបទ៖ ចាន់រ៉ា

-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


