ព័ត៌មានអន្ដរជាតិ
រថយន្ត៧គ្រឿងបុកបន្តកន្ទុយគ្នាក្នុងទីក្រុងបាងកក បង្កការកកស្ទះចរាចរណ៍៨គីឡូម៉ែត្រ
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Khaosod កាលថ្ងៃទី១២ខែតុលា មានការកកស្ទះចរាចរណ៍យ៉ាងខ្លាំងអូសបន្លាយប្រហែល ៨គីឡូម៉ែត្រ នៅលើកំណាត់ផ្លូវលេខ៧ ក្នុងសង្កាត់ Lat Krabang ទីក្រុងបាងកក ប្រទេសថៃបន្ទាប់ពីមានឧបទ្ទវហេតុដ៏ធ្ងន់ធ្ងររវាងរថយន្ត៧គ្រឿងបុកបន្តកន្ទុយគ្នា។

គ្រោះថ្នាក់ចរាចរណ៍រថយន្តបុកបន្តកន្ទុយគ្នារហូតដល់៧គ្រឿងនេះបានកើតឡើង នៅលើផ្លូវចេញពីក្រុងបាងកកទៅខេត្តChonburi។ ដោយសារតែក្នុងពេលគ្រោះថ្នាក់មានរថយន្តភីកអាប់១គ្រឿង បានក្រឡាប់ និងបិទផ្លូវ ធ្វើឱ្យស្ថានការណ៍កាន់តែធ្ងន់ធ្ងរថែមទៀត។

នគរបាលចរាចរណ៍ និងក្រុមជួយសង្គ្រោះថៃ បានប្រញាប់ប្រញាល់ទៅដល់កន្លែងកើតហេតុ ដើម្បីជួយ និងចាប់ផ្តើមទាញយករថយន្តដែលរងការខូចខាតចេញ។ យ៉ាងណាមិញហេតុការណ៍នេះបាន បង្កឱ្យមានការពន្យារពេលចរាចរណ៍យ៉ាងខ្លាំងចំពោះអ្នកបើកបរចេញពីទីក្រុងបាងកក។
រហូតមកដល់ថ្ងៃនេះ អាជ្ញាធរថៃនៅតែធ្វើការដើម្បីយករថយន្តដែលក្រឡាប់នោះចេញ និងបើកផ្លូវដែលបិទឡើងវិញ។ អ្នកបើកបរត្រូវបានណែនាំឱ្យចៀសវាងកន្លែងកើតហេតុ ហើយប្រើផ្លូវផ្សេងរហូតដល់កន្លែងកើតហេតុត្រូវបានបោសសម្អាតទាំងស្រុង។ ទោះយ៉ាងណាមកដល់ពេលនេះមិនទាន់របាយការណ៍អំពីអ្នកស្លាប់ឬរបួសនៅឡើយនោះទេ៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


